• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឈ្មួញ​ឈើ​ជនជាតិ​វៀតណាម ឃ្វៀង ធី​ម៉ា​យ ក្រោយ​ចេញពី​ពន្ធនាគារ​បន្ដ​រកស៊ី​ឈើ សមត្ថកិច្ច​ខេត្តកំពង់ឆ្នាំង បង្ក្រាបបាន​ឈើ​ក្រញូង​បាន​មួយ​រថយន្ដ ២​គ្រឿង​ទៀត​គេច​បាត់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 23 October, 2017  ម៉ោង 13:58 | រាយការណ៍​ពិសេស

    ​ខេត្តកំពង់ឆ្នាំង​៖ ទើប​ចេញពី​ពន្ធនាគារ​នៅ​ខេត្តកំពង់ធំ​មិនបាន​ប៉ុន្មាន​ផង​នោះ ឈ្នួ​ញ​ឈើ​ឈ្មោះ ឃ្វៀង ធី​ម៉ា​យ ហៅ​យាយ​ម៉ា​យ ស្ត្រី​ជនជាតិ​វៀតណាម ដែល​ល្បីល្បាញ​នៅ​តំបន់​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បន្ដសកម្មភាពរ​ក​ស៊ី​ដឹកឈើ​ក្រញូង​យ៉ាង​គឃ្លើន​បន្ថែមទៀត ប៉ុន្ដែ​នៅ​យប់​ទាបភ្លឺ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តកំពង់ឆ្នាំង​ ​តាម​បង្ក្រាបបាន​ឈើ​ក្រញូង​មួយ​រថយន្ដ Luxes ខណៈដែល​២​គ្រឿង​ទៀត បើក​រត់គេច​បាត់ស្រមោល​។​

    ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ បាន​លួច​បង្ហើប​ថា ម្ចាស់​ឈើ​ជា​ឈ្នូ​ល​ដែល​ល្បីឈ្មោះ ឃ្វៀង ធី​ម៉ា​យ ហើយ​ប្រតិបត្តិ​នៅ​យប់មិញ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ព្រៃ​ពិស ឃុំ​ជ្រែស ស្រុក​កំពង់ត្រឡាច ដោយ​ចាប់បាន​រថយន្ដ​មួយគ្រឿង ម៉ាក Luxes ពាក់​ស្លាក​លេខ​ ភ្នំពេញ​2Q-5747 ដោយមាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច ហើយ​ក្នុងនោះ​ដកហូត​បាន ឈើ​ក្រញូង​ចំនួន​១៥២​ដុំ​។​

    ​បើតាម​មន្ដ្រី​មូលដ្ឋាន រថយន្ដ​របស់​ឈ្នួ​ញ​ឈើ​ល្បី​មួយ​នេះ ចេញពី​មកពី​ស្រុក​អន្លង់វែង បន្តទៅ​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ចូលមក​ខេត្តកំពង់ឆ្នាំង តាមផ្លូវ​ជាតិ​លេខ​៥ បម្រុង​ឆ្ពោះទៅ​ខេត្តស្វាយរៀង នាំ​ចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម ដែល​រថយន្ដ​នោះ​មាន​ចំនួន​៣​គ្រឿង ប៉ុន្ដែ​មកដល់​ចំណុច​ខាងលើ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដេញចាប់បាន​មួយគ្រឿង​ ​ខណៈ​២​គ្រឿង​ផ្សេងទៀត​បាន​រត់គេចខ្លួន​បាត់​។​

    ​ក្រោយ​បង្ក្រាបបាន​ឈើ​ដែលមាន​នៅក្នុង​រថយន្ដ​នោះ ត្រូវបាន​រក្សាទុក​នៅរ​ដ្ឋ​បាល​ព្រៃឈើ​កំពង់ត្រឡាច ដោយឡែក​រថយន្ដ​ត្រូវបាន​បញ្ជូន​ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាមច្បាប់​។​

    ​សូម​រំលឹកថា ក្លោង​ជួញដូរ​ឈើ​ជនជាតិ​វៀតណាម​ដ៏​ល្បីឈ្មោះ នៅតាម​ខេត្ត​ជាប់​ព្រំដែន​ឈ្មោះ ឃ្វៀង ធី​ម៉ា​យ ហៅ​យាយ​ម៉ា​យ រួមជាមួយ​តៃកុង​ឡាន​ម្នាក់ ត្រូវបាន​តុលាការខេត្ត​កំពង់ធំ បង្ក្រាបបាន​នាពេល​កន្លង​ទៅហើយ​បានសម្រេច​ឃុំខ្លួន ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ពីបទ​ប្រើប្រាស់​រថយន្ដ​អត់​ពន្ធ និង​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​។​

    ​ប៉ុន្ដែ​ក្រោយ​ជាប់ពន្ធនាគារ​បាន​ប៉ុន្មាន​ខែ​នោះ ឈ្នូ​ញ​ឈើ​ល្បីល្បាញ​មួយ​នេះ បាន​ចេញពី​ពន្ធនាគារ​វិញ ហើយក៏​នៅតែ​បន្ដ​រកស៊ី​របរ​ខុសច្បាប់​ដដែល រួច​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាបបានរ​ថយ​ន្ដ​មួយគ្រឿង​នៅ​យប់មិញ​នេះ​។​

    ​បើតាម​សមត្ថកិច្ច​ខ្លះ​ថា យាយ​ម៉ា​យ គឺ​ជន​ជាប់​ពាក់ព័ន្ធ និង​បទល្មើស​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ ប្រឈម​ការបាញ់ សម្លាប់​ពី​ទាហាន​ថៃ ខណៈ​ក្រុម​យាយ​ម៉ា​យ ចំណាយលុយ​កេណ្ឌ​ប្រមូល​ពួកគាត់​ឡើង​ភ្នំ​ចូល​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ ហើយ​យាយ​ម៉ា​យ​ចំណាយ លុយ​បង់​ឲ្យ​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ រហូតដល់​បុគ្គល​នេះ​បញ្ចេញ​សកម្មភាព រកស៊ី​ឈើ​គ្រញូង​ ​ជា​ចំហ​លើ​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តែម្តង​៕

    loading...