• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • វគ្គ​បណ្តុះបណ្តាល​ជំនាញការ​ថែទាំ និង​សង្គ្រោះបន្ទាន់​ទារក​ទើប​កើត​ដល់​គ្រូ​ពេទ្យឆ្មប​ក្នុងស្រុក​ខេត្ត ដើម្បី​យកចំណេះ​ដឹង​ទៅ​បំរើ​ប្រជាពលរដ្ឋ​កាត់បន្ថយ​អាត្រា​ស្លាប់​នៃ​ទារក​នៅតាម​មូលដ្ឋាន
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 23 October, 2017  ម៉ោង 09:54 | សុខភាព

    ​ខេត្តកំពង់ឆ្នាំង​៖ លោក​វេជ្ជបណ្ឌិត លឹម លាង​ងួន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ថ្លែង​ទៅកាន់​ក្រុមគ្រូពេទ្យ​ឆ្មប​បង្គោល​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ការថែទាំ និង​សង្គ្រោះបន្ទាន់​ទារក​ទើប​កើត​ថា​៖ ត្រូវយក​ចំណេះដឹង​ទាំងនេះ​ទៅ​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​សុខាភិបាល​អោយបាន​ល្អប្រសើរ ដើម្បី​កាត់​អាត្រា​ស្លាប់​របស់​ទារក​ដែល​ទើបនឹង​កើត​នៅក្នុង​ខេត្ត​មានការ​ថយចុះ​។ លោក​បាន​ថ្លែង​បែបនេះ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ការថែទាំ និង​សង្គ្រោះបន្ទាន់​ទារក​ទើប​និង​កើត ក្នុង​សាលប្រជុំ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ដែលមាន​សិក្ខាកាម​ជា វេជ្ជបណ្ឌិត និង​ឆ្មប​មកពី​មន្ទីរពេទ្យបង្អែក​ទាំង​៣ និង​មណ្ឌល​សុខភាព​ចូលរួម​ជិត​៤០​នាក់ ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​វគ្គ​បណ្តុះបណ្តាល​នេះ បានផ្តល់​ជំនួយ​ពី​មូលនិធិ​ទឹកស្អាត​កម្ពុជា និង​សឹង្ហ​បុរី គ្រូពេទ្យ​ជំនាញ​ពី​មន្ទីរពេទ្យ មូ​ន​អាល់​វើ​នៀរ​សឹង្ហ​បុរី សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​។​

    ​លោក​វេជ្ជបណ្ឌិត លឹម លាង​ងួន បាន​ថ្លែងបន្តថា​៖ គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ ១.​បង្កើន​ចំណេះដឹង និង​ជំនាញ​ការថែទាំ និង​ការសង្គ្រោះ​ទារក​ទើប​កើត​, ២.​សំដៅ​លើក​កំពស់​គុណភាព​ការថែទាំ និង​សង្គ្រោះ​ទារក​អោយមាន​ប្រសិទ្ធភាព ចូលរួម​កាត់​បន្ត​យ​អត្រា​ស្លាប់​របស់​ទារក​ទើប​កើត​, ៣.​ដើម្បី​ផ្តល់​ការអប់រំ​សុខភាព និង​កិច្ចការពារ​អោយ​សហគមន៍​ក្នុងការ​ថែទាំ​សុខភាព​អោយ​ប្រសើរ​ជាង​មុន ៤.​កសាង​ក្រុម​ស្នូល​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ក្លាយជា​គ្រូ​បង្គោល​ក្នុង​គោលបំណង​ទ្រទ្រង់ និង​បណ្តុះបណ្តាល​អ្នកជំនាញ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ជួយ​ដល់​ទារក​ទើបនឹង​កើត​។

    ​លោក ហុក ស៊ុន ប្រធាន​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​មូល​អាល់​វើ​នៀរ​ប្រទេស​សឹង្ហ​បុរី​បាន​បញ្ជាក់ថា​៖ វគ្គ​បណ្តុះបណ្តាល​ដូចនេះ​បាន​បើក​វគ្គ​ចំនួន​២​លើក​រួចមកហើយ​ដែលមាន​សិក្ខាកាម​ចូលរួម​ក្នុងថ្ងៃនេះ​បន្ថែមចំនួន​៣៨​នាក់​ទៀត​។ លោក​រីករាយ​ណាស់​នៅពេល​ឃើញ​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ទាំងអស់​អញ្ជើញ​មក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សា​រះ​សំខាន់​នេះ​ទទួលបាន​លទ្ធផល​ល្អ ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​សំរាប់​យកទៅ​ថែទាំ​សង្គ្រោះ​ជីវិត​ទារក​ដែល​ទើបនឹង​កើត​នៅក្នុង​មូលដ្ឋាន​ខេត្ត​របស់ខ្លួន​អោយមាន​ប្រសិទ្ធភាព​។​

    ​លោកស្រី​វេជ្ជបណ្ឌិត ពូន កែវ​រ៉ានី ជា​សិក្ខាកាម​ម្នាក់​តំណាងអោយ​សិក្ខាកាម​ទាំងអស់​នៅក្នុង​វគ្គ​នេះ​បាន​លើកឡើងថា​៖ អ្វីៗ​ទាំងអស់​ចាប់ផ្តើម​ពី​ការរៀនសូត្រ ដើម្បី​យល់ដឹង​ពី​ជំងឺ​និ​មួយៗ​អោយបាន​ច្បាស់លាស់ គឺ​ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ពី​គ្រូពេទ្យ​ជំនាញៗ​។ វគ្គ​បណ្តុះបណ្តាល​ក្នុង​ពេលនេះ ជា​វគ្គ​បណ្តុះបណ្តាល​តាម​ខ្នាត​អន្តរជាតិ ដែល​មន្ទីរពេទ្យ​មូ​ន​អាល់​វើ​នៀរ​នៃ​ប្រទេស​សិង្ហ​បុរី សហការ​ជាមួយ​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ ដែលមាន​បទពិសោធន៍ កំពុង​ព្យាបាល​ជំងឺ​ទារក​នៅតាម​មន្ទីរពេទ្យ​ខេត្ត និង​ស្រុក​យើង​មួយចំនួន​មក​ធ្វើជា​គ្រូ​បណ្តុះបណ្តាល ដើម្បី​ផ្តល់​ចំណេះដឹង​ដ៏​សំខាន់​នេះ​អោយ​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​ជំនាញ​ខាង​សង្គ្រោះ និង​ថែទាំ​ទារក​ទើប​កើត យកទៅ​សង្គ្រោះ​ទារក​ដែល​ទើបនឹង​កើត​នៅតាម​មូលដ្ឋាន ។ ដូច្នេះ​នាង​ខ្ញុំ​ក៏ដូចជា​គ្រូ​ពេទ្យឆ្មប​ទាំងអស់ ប្តេជ្ញា​ថា​នឹង​យក​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​នេះ យកទៅអនុវត្ត​ជាក់ស្តែង ដើម្បី​ជួយសង្គ្រោះ​ជីវិត​ទារក​ទើបនឹង​កើត​អោយបាន​ល្អប្រសើរ​កាត់បន្ថយ​ការស្លាប់​អោយនៅ​កំ​រិ​ទាប​បំផុត ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...