• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ​លោក សំរិត ណ​យ ជា​មេ​ប៉ុស្តិ៍​ណាំ​លៀ (​ប៉ុស្តិ៍​៧)​សំដែង​ភាព​ក្រអឺត​ក្រ​ទ​ប ទាត់ចោល​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​ជាន់ឈ្លី​បទបញ្ជា​របស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត សាវឿន ឲ្យ​ទប់ស្កាត់​ការរត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 19 October, 2017  ម៉ោង 20:10 | រាយការណ៍​ពិសេស

    ខេត្តមណ្ឌលគិរី​៖ ប្រភពពី​តំបន់​បន្ទាត់​ព្រំដែន​ស្រុក​អូ​រយ៉ា​ដារាយការណ៍​ថា លោក សំរិត ណ​យ មេ​ប៉ុស្តិ៍​ណាំ​លៀ (​ប៉ុស្តិ៍​៧) ពិតជា​ថ្លើមធំ​! ហ៊ាន​ប្រព្រឹត្ត​ខុស​ម្តង​ហើយ​ម្តងទៀត​ពី​រឿង​ប្រើ​សិទ្ធិអំណាច​ជា​មេនគរបាល​ប៉ុស្តិ៍ ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ទុច្ចរិត ឲ្យ​ឡាន​ឡង់​គ្រី​ស័​រ​ជាង​១០​គ្រឿង ដឹកឈើ​ប្រណីត ឆ្លងទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ណាំ​លឿ (​ប៉ុស្តិ៍​៧) ដែល​ខ្លួន​គ្រប់គ្រង កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ ដែល​នេះ​ជាការ​ប្រមាទ​ជាថ្មី​ចំពោះ​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តែ​ជោ​ហ៊ុន សែន ជាពិសេស​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែលបាន​បញ្ជា​ដាច់ខាត មិន​អនុ​ញ្ញា​ឲ្យ​ប៉ុស្តិ៍​ព្រំដែន​បើក​ច្រក​រត់ពន្ធ​ឈើ​ទៅ​វៀតណាម​ឡើយ ។

    ​ប្រភព​បាន​រិះគន់ថា ការបើក​ភ្លើង​ខៀវ​ពី លោក សំរិត ណ​យ ឲ្យ​រថយន្ត​ដឹកឈើ​ឆ្លងទៅ​វៀតណាម​តាម​ច្រក​ណាំ​លឿ (​ប៉ុស្តិ៍​៧) នេះ​ស្តែង​ឲ្យ​ឃើញថា លោក សំរិត ណ​យ គោរព និង​យលមុខ​មេ​ឈ្មួញ​ឈើ​ល្មើសច្បាប់​ជាជាង​ការគោរពបទបញ្ជារបស់ សម្តេច​អគ្គមហាសេនាបតី​តែ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅទៀត ហើយ​សូម្បីតែ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែលជា​ថ្នាក់ដឹកនាំ​ដ៏​កំពូល ក៏​មិននៅក្នុង​កែវភ្នែក លោក សំរិត ណ​យ ទំនងគិតថា​ជា​បុគ្គល​មានតម្លៃ​មិន​ស្មើ​ពួក​មេ​ឈ្មួញ​ឈើ​ទុច្ចរិត​នោះដែរដែលផ្តល់ផលប្រយោជន៍ឲ្យស្រស់ៗនោះទេ ។ ប្រភព​ដដែល​បាន​លើកឡើងថា ឥរិយាបទ​របស់ លោក សំរិត ណ​យ ជា​កងកម្លាំងប្រដាប់អាវុធ ដែល​ក្នុង​ដើមទ្រូង​មានតែ​ចិត្តថ្លើម​ជាន់ឈ្លី​បទបញ្ជា​ថ្នាក់លើ​យ៉ាង​ដូច្នេះ​មិនមែនជា​គំរូ​ល្អ​សោះ​។​

    ​មក​ដល់​ពេលនេះ​គេ​នៅតែ​ឃើញ លោក សំរិត ណ​យ មេ​ប៉ុស្តិ៍​ណាំ​លៀ (​ប៉ុស្តិ៍​៧) នៅតែ​បន្ត​គឃ្លើន​នឹង​ផ្លូវច្បាប់ ប្រមាទ​បញ្ជា​ថ្នាក់លើ ក្នុងនាម​ខ្លួន​ជា​សមត្ថកិច្ច ជា​កម្លាំងប្រដាប់អាវុធ មិនបាន​ទប់ស្កាត់ បែរជា​ឃុបឃិត​គ្នា​បង្កើត​ឲ្យ​មាន​អំពើ​រត់ពន្ធ​ឈើ​ឆ​ង​ដែន​យ៉ាង​គ​ឃ្លើ​ប​បំផុត ដែល​គេ​សង្ស័យថា រឿងនេះ​លោកស្នងការ​ខេត្ត ពិតជា​មិនបាន​ដឹង​? ទោះយ៉ាងណា លោកស្នងការ​ខេត្ត​បានដាក់​បទបញ្ជា​ឲ្យ​ស្នងការរង​ទទួលបន្ទុក សន្តិសុខ ទទួលបន្ទុក​ព្រំដែន ក៏ដូចជា​មេ​ប៉ុស្តិ៍​តាម​ព្រំដែន អធិការនគរបាល​តំបន់​ប្រសិនបើ​មាន​បទល្មើស​កើតឡើង​ត្រូវតែ​ទប់ស្កាត់ និង​ទទួលខុសត្រូវ ចំពោះ បទល្មើស​ដែល​កើត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ជាដាច់ខាត​។ ប៉ុន្តែ​ស្ងាត់ៗ នៅ​យប់​ថ្ងៃទី​១៨ ខែតុលា​នេះ លោក​សំរិត ណ​យ មិន​ខ្លាច​អ្វី​សូម្បីតែ​បន្តិច​នូវ​បទបញ្ជា​របស់លោក​ស្នងកា​រ​ខេត្ត បានអនុញ្ញាត​ឲ្យ​ឈ្មួញ​ទុច្ចរិត​ដឹកឈើ​ឆ្លងកាត់​ប៉ុស្តិ៍​យ៉ាង​ក្រអឺតក្រទម​៕(​សហការី​)

    loading...