• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ពលរដ្ឋ​តូចតាច​រកស៊ី​ដឹកអុស​សមត្ថកិច្ច​បង្ក្រាប តែ​ឧកញ៉ា​ទាំង​ហ្វូង​មុខ​ដដែលៗ ដឹកឈើ​ទៅ​វៀតណាម​តាម​ច្រកព្រំដែន​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​ខូង​អស់​ផ្លូវ​មិនដែល​ឃើញ​បង្ក្រាប​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 October, 2017  ម៉ោង 17:54 | រាយការណ៍​ពិសេស

    ​ខេត្តក្រចេះ​៖ សមត្ថកិច្ច​ចម្រុះ​ក្នុង​ខេត្តក្រចេះ​រួមមាន​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត ជំនាញ​រដ្ឋបាល​ព្រៃឈើ ព្រះរាជអាជ្ញារង​អម​សាលា​ដំ​បូ​ខេត្ត និង​អភិបាលស្រុក​ស្នួល កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ បាន​ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​២៤​គ្រឿង និង​រថ​យ្ន​កូរ៉េ​២​តោន​កន្លះ​១​គ្រឿង ដែល​ដឹកឈើ​អុស​ស្រស់ៗ​។ សមត្ថកិច្ច​ចូលរួម​ក្នុងការ​បង្ក្រាប​នោះបាន​ឲ្យ​ដឹងថា ឈើ​ដែល​គេ​ដឹកជញ្ជូន​តាម​រថយន្ត​ទាំងនោះ​គឺជា​ឈើ​ដែល​ជនល្មើស​ចូលទៅ​កាប់រំលំ​អារច្រៀក​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​របស់​សហគម​ន៍​មួយចំនួនទៀត​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ដឹក​ចូលមក​ស្រុក​ស្នួល ខេត្តក្រចេះ​យ៉ាង​ប្រ​សេក​ប្រសាច​។

    ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​នានា​គាំទ្រ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​នេះ​។ ប៉ុន្តែ​ពួកគាត់​រិះគន់ថា​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដែល​ប្រព្រឹត្ត​ដោយ​ពួក​ឧកញ៉ា​ដែលមាន​មុខ​ដដែល​ខ្លះ​ធ្លាប់​ប្រមុខ​រដ្ឋាភិបាល​ចុច​ឈ្មោះ​ចំៗ​ជា​ឧកញ៉ា​បំផ្លាញ​ព្រៃឈើ ដែល​កំពុង​បន្ត ជួញ​ឈើ​ចែកចាយ​ក្នុងស្រុក និង​ដឹក​យកទៅលក់​នៅ​វៀតណាម គេ​នៅតែ​មិនដែល​ឃើញ​សមត្ថកិច្ច​ចម្រុះ​នេះ​បបួលគ្នា​ចាត់ការ​បង្ក្រាប​ម្តងណា​ឡើយ រឿងនេះ​នរណា​គេ​ក៏​បានដឹង​គ្រប់គ្នា ហើយ​រហូតដល់​មានការ​លើកឡើងថា ក្រុមមន្ត្រី​មានអំណាច និង​សិទ្ធិ​បង្ក្រាប​មួយចំនួន​កំពុង​បិទបាំង​រឿងនេះ​។​

    ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​កន្លងមក​ឈ្មួញ​ជាច្រើន​នាក់​ដឹកឈើ​ពី​ខេត្តមណ្ឌលគិរី និង​ខេត្តស្ទឹងត្រែង​ចូល​ស្រុក​ស្នួល ខេត្តក្រចេះ តាម​រថយន្ត​យី​ឌុប​ធំៗ​ទាំង​ខ្សែៗ​ទាំ​យប់​ទាំ​ថ្ងៃ មិនឃើញ​សមត្ថកិច្ច​ចម្រុះ​ខាងលើនេះ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ចំណែក​ឈ្មួញ​តូចតាច​ដែល​ដឹកជញ្ជូន​ឈើ និង​ដឹកជញ្ជូន​អុស​ពី​ខេត្តមណ្ឌលគិរី ចូល​ខេត្តក្រចេះ បែរជា​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខាងលើនេះ ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតឡើង​ដដែល​ព្រោះ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​បង្ក្រាប​តែ​ឈ្មួញ​តូចតាច ហើយ​ទុក​ឲ្យ​ឈ្មួញ​ធំៗ​បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

    ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​លើកឡើងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​ដូចជា​មេ​ឈ្មួញ​ឧកញ៉ា ស៊ឹង សំអុល ឧកញ៉ា​ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ​ជ័យ​) ឧកញ៉ា វ័ន ប៊ុន​ថៃ ឧកញ៉ា តុ​ប វី​យ៉ា​ដា ឧកញ៉ា លក្ខណ៍ ជាដើម នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ត្រពាំង​ស្រែ និង​ច្រករបៀង​មួយចំនួន​ក្នុង​ឃុំ​២​ធ្នូ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ​។ ប៉ុន្តែ​នៅពេល​ឈ្មួញ​តូចៗ​ដឹកជញ្ជូន​ឈើ​និង​ដឹកជញ្ជូន​អុស​តាម​រថយន្ត​សាំ​យ៉ុង បែរជា​សមត្ថកិច្ច​ចម្រុះ​ស្ទាក់ចាប់​បង្ក្រាប​យក​ស្នាដៃ តែ​បែរជា​បទល្មើស​ដឹកឈើ​ខ្នាត​ធំៗ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​៕

    loading...