• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ឈ្មួញ​ឈើ​ឈ្មោះ ឆាយ ប្រើប្រាស់​រថយន្ដ​ពណ៌​ត្រីអ៊ី​ស្លាក​លេខ​ក្រសួងការពារជាតិ​បន្លាច​សមត្ថកិច្ច​ដឹកឈើ​ជិត​១០​ឆ្នាំ​គេចផុត​សំណាញ់​ច្បាប់​រហូត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 October, 2017  ម៉ោង 16:57 | រាយការណ៍​ពិសេស

    ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ មាន​សេចក្តីរាយការណ៍​ដដែលៗ​ជាច្រើន​ឆ្នាំ​មកហើយ អំពី​ថៅកែ​រកស៊ី​បទល្មើស​ព្រៃឈើ​វ័យក្មេង​ម្នាក់ ឈ្មោះ ឆាយ ដែល​ជាមុខសញ្ញា​ប្រចាំ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ល្បីឈ្មោះ ធ្វើ​ជំនួញ​ឈើ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាបបាន​ម្តង​ឡើយ​។ មាន​ករ​បញ្ជាក់ថា មេ​ឈ្នួ​ញ​រូបនេះ​បានរួម​ចំណែក​យ៉ាងសកម្ម​កាប់​យក​ឈើ និង​ប្រមូល​ទិញ​ពី​ឈើ​នៅក្នុង​សហគមន៍​មួយចំនួន និង​នៅក្នុង​ដែន​ជុំ​រកសា​ត្វ​ព្រៃ​កុ​លេន​ព្រហ្ម​ទេព នៅ​ស្រុក​អន្លង​វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ឥឡូវនេះ​ល្បី​ថា បាន​ទៅ​បំផ្លាញ​ព្រៃឈើ​ដល់​ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ​ទៀតហើយ​។ មិនយូរ​ទេ​ប្រសិនបើ​មិន​ទប់ស្កាត់​ព្រៃឈើ​នៅតាម​តំបន់​ទាំងនេះ​យ៉ាង​ឆាប់រ​ហ័ស​ក្រោម​ដៃ​មេ​ឈ្មួញ​កូនកាត់​រូបនេះ​។

    ​ជាប្រចាំ​ឈ្មូ​ញ​ឈើ​ដុះ​ស្លែ​រូបនេះ​បាន​ប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ដោយ​រថយន្ដ​កូរ៉េ​ឆ្នៃ​ទ្រុង ពណ៌​ត្រេអ៊ី សាក​លេខ ក្រសួងការពារជាតិ យ៉ាង​ក្រអឺតក្រទម និង​មានការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា​មាន​អ្នកធំ​ជា​យោធា​ម្នាក់​នៅ​កាង​ពីក្រោយ​ខ្នង​បទល្មើស​នេះ​។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ថៅកែ​ឈើ​ឈ្មោះ​ឆាយ រូបនេះ មិន​ត្រឹមតែ​រកស៊ី​បទល្មើស​បំផ្លាញ​ព្រៃឈើ​ជាតិ​តែប៉ុណ្ណោះ​ទេ ថែម​ទាំ​ប្រើប្រាស់​មធ្យោបាយ ដឹកជញ្ជូន​ជ្រក​ក្រោម​ស្លាក​ក្រសួងការពារជាតិ ដែល​រូបភាព​មើលទៅ​ជាការ​ប្រព្រឹត្តឡើង​ដោយ​ក្រសួង​ទៅវិញ សូម្បីតែ​ពន្ធ​ត្រូវ​បង់​ជូន​រដ្ឋ​ក៏​គេចវេស តែ​ផលចំណេញ​ឈ្មួញ​រូបនោះ​ជា​អ្នកទទួល​ទាំងស្រុង​។​

    ​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្នែក​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ​បាន​បង្ហើប​ថា ឈ្មោះ ឆាយ បាន​ដឹកជញ្ជូន​បទល្មើស​ឈើ​សព្វថ្ងៃ ចេញពី​ស្រុក​ពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ ដោយ​យកទៅលក់​នៅ​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដោយ​រលូន ដែល​ធ្វើ​ឲ្យ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ប្រចាំថ្ងៃ​របស់​ឈ្មួញ​វ័យក្មេង​គ្មាន​ឧបសគ្គ​អ្វី​ឡើយ គួបផ្សំ​មន្ត្រី​គ្រាក់ៗ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ និង ខេត្តព្រះវិហារ ដែលជា​តំបន់​កាប់​ឈើ និង​ខេត្ត​ដែល​ត្រូវ​ដឹក​យកទៅ​ចែកចាយ​មួយចំនួន​ក៏​ទទួលបាន​លាភ​ស​ក្កាៈ​សើម​មាត់​ពី​មេ​ឈ្មួញ​រូបនេះ​បន្តក់​ឲ្យ​ជាប្រចាំ​ផងដែរ​រហូត​បានចាត់ទុក​មេ​ឈ្មួញ​វ័យក្មេង​រូបនោះ​ជា​ឆ្នាំងបាយ​ទៀតផង ។

    ​ដោយឡែក​សមត្ថកិច្ច និង​សមត្ថកិច្ច​ជំនាញ ក៍​ដូចជា​អាជ្ញាធរ​ដែលមាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ជំនួញ​ឈើ​តែងតែ​បង្ក្រាប​មេ​ឈ្មួញ​វ័យក្មេង​រូបនេះ ជា​ញយៗ តែ​មិនដែល​បាន​ជោគជ័យ​ទេ គឺ​មិនបាន​១០​នាទី​ស្រួលបួល​ផង​ក៏ត្រូវ​បង្ខំចិត្ត ដោះលែង​ទៅវិញ​ភ្លាមៗ ទំនង​មាន​អ្នក​នៅ​ពី​ក្រោយខ្នង​ជា​យោធា​តែ​មិនដឹង​ជាមាន​អំណាច​ប៉ុណ្ណា​នោះទេ ទើប​ជួយ​អន្តរាគមន៍​ម្តងៗ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​មិន​ហ៊ាន​រឹងទទឹង​ឡើយ​។ ជាមួយនឹង​ករណីនេះ ពលរដ្ឋ​បាន​រិះគន់ថា ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្រសួង​ការពារ ជាតិ​ដឹក​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដើម្បី​បំភ័ន្ត និង​បន្លាច​សមត្ថកិច្ច​ជំនាញ​នោះ​វា​ជា​រឿង​​ធ្វើ​ឲ្យ​ប៉ះពាល់​ខាតបង់​មុច​មាត់​ក្រសួងការពារជាតិ​។ ទោះយ៉ាងណា​ការលើកឡើង​ខាងលើនេះ «​ខ្មែរ​អង្គរ​» កំពុង​ស្វែងរក​ការបំភ្លឺ​ពី​លោក​ឆាយ​ពុំទាន់​បាន​នៅឡើយ​ទេ៕

    ឈ្មួញឈើឈ្មោះ ឆាយ

    loading...