• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រជាពលរដ្ឋ​ជាង ១០០គ្រសារ តវ៉ាប្រឆាំងនឹង​ទីតាំងចិញ្ចឹម​កូន​ក្រែងឈាមដ៏ធំមួយដែលហ៊ុំព័ទ្ធយកតំបន់ទឹករាក់គ្មានច្បាប់ និងកំពុងបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 October, 2017  ម៉ោង 12:32 | រាយការណ៍​ពិសេស

    ​​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​៤០​គ្រួសារ​តំណាងឲ្យប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ រស់នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧នេះ បាននាំគ្នា​តវ៉ា​ទៅនឹង​ទីតាំង​ចិញ្ចឹម​គ្រែង​មួយកន្លែង​នៅចំណុច​មុខ​កោះ​ថ្មី ថាកំពុុងបង្កផលលំំបាកដល់់់់មុខរបរចិញ្ចឹមជីតរបស់់់់ពួកគាត់។ ប៉ុន្តែម្ចាស់​ទីតាំង​ចិញ្ចឹម​ក្រែង​នោះ បាន​អះអាងថា ពួកគេ​មានច្បាប់​ត្រឹមត្រូវ ដែល​អនុ​ញ្ញាត​ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

    ​អំុស្រី ណៃ ហួយ , លោក​ យិន ពៅ អាយុ​៣២​ឆ្នាំ និង លោក ឈៀង នាង ដែលមាន​ទីលំនៅ​ភូមិ​កោះ​ខ្យង ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​អះអាង​ស្រដៀងៗ​គ្នា​ថា​ ពួកគាត់​ជា​ប្រជាពលរដ្ឋក្រីក្រ តំបន់​កោះ​ខ្យង ដែល​បច្ចុប្បន្ន​រស់​អាស្រ័យ​ផល​លើ​ការនេសាទបន្តិចបន្តួច នៅ​ចំណុច​ទីតាំង​នេះ ដែលជា​តំបន់​ទឹក​រាក់ មាន​អំណោយផល​ក្នុងការ​នេសាទ​បែប​លក្ខ​ណៈគ្រួសារ ប៉ុន្តែ​ពេលនេះទីតាំង​នេះ ត្រូវបាន​ក្រុម​ឈ្មួញមានខ្នងអំណាចមក​បោះបង្គោល​សុំ​ហ៊ុំ​ព័​ទ្ធចិញ្ចឹម​គ្រែង ដែល​អាច​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់ប្រចាំថ្ងៃ​។​ ចំពោះ​ម្ចាស់​ទីតាំង​នោះពួកគាត់​ពុំទាន់​បាន​ដឹង​ច្បាស់​ថា ពួកគេ​មានច្បាប់​ ឬអត់​ច្បាប់​នោះទេ គ្រាន់តែ​ដឹងថា ការ​ហ៊ុំ​ព័​ទ្ធតំបន់ទឹករាក់នោះមានមន្ត្រីជួយចូកជួយចែវគាំទ្រពីក្រោយ ​។​

    ​ក្រោយ​មានការ​តវ៉ា​ភ្លាម លោក លាវ លឹម ម្ចាស់​ទីតាំង​ចិញ្ចឹម​កូន​ក្រែង​បាន​អះអាង​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ទីតាំង​តំបន់ទឹករាក់ដែល​ក្រុមការងារ​របស់លោក ហ៊ុំ​ព័​ទ្ធ​សម្រាប់​ចិញ្ចឹម​កូន​ក្រែង​ឈាម​នេះ គឺមាន​ច្បាប់​ត្រឹមត្រូវ​ដោយមាន​ការឯកភាព​ចាប់តាំងពី​ថ្នាក់មូលដ្ឋាន​រហូត​មានការ​ទទួលស្គាល់​និង អនុ​ញ្ញា​តដោយ​ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គឺ​ពុំបាន​រំលោភ​សិ​ទ្ធិ​លើ​ប្រជាពលរដ្ឋ​ដូច​ការចោទប្រកាន់​នោះទេ ហើយ​ទីតាំង​នោះ​ក៏​ពុំមាន​ប៉ះពាល់​ដល់​ការនេសាទ​របស់​ពួកគាត់​ដែរ​។​

    ​ទោះយ៉ាងណាប្រជាពលរដ្ឋនៅតែអះអាងថា មេឈ្មួញដែលមានអំណាចទឹកប្រាក់នេះបានឃុបឃិតជាមួយមន្ត្រីជំនាញ និងមន្ត្រីមានអំណាចជាលក្ខណៈប្រព័ន្ធ ដោយមិនបានខ្វល់នឹងជីវិតរស់នៅដែលកំពុងប្រឈមការលំបាកនេសាទបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកនោះទេ។ ហើយករណីនេះពួកគាត់ពិតជាសោកស្តាយណាស់ថា មិនគួរអាជ្ញធរមូលដ្ឋាន មិនមន្ត្រីពាក់ព័ន្ធព្រួតគ្នាធ្វើបាបពួកគាត់នោះទេ៕ ទន់ សុខ​

    loading...