• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ប្រជាពលរដ្ឋ​២​នាក់​ប្តី​​ប្រពន្ធ​ប្តឹង​មន្ត្រីនគរបាល​នៅក្នុង​ស្នងការ​នគរបាល​ខេត្ត​៣​នាក់​ទៅ​តុលាការ​ថា​៖ បាន​ប្រព្រឹត្ត​អំពើពុករលួយ បង្ខាំង​មនុស្ស​ខុសច្បាប់​ជំ​រិ​តយកលុយ​ពី​ពួកគាត់​អស់​៣​ពាន់​ដុល្លារ និង​៦៩​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការមិន​ឃុំខ្លួន​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 13 October, 2017  ម៉ោង 15:07 | រាយការណ៍​ពិសេស

    ​ខេត្តកំពង់ឆ្នាំង ៖​លោក ជួន ធៀប អាយុ​៥៤​ឆ្នាំ ជា​យោធា​ពិការ និង​ប្រពន្ធ​ឈ្មោះ ចាន់ វណ្ណា អាយុ​៥៣​ឆ្នាំ ជា​អាជីវ​ករលក់​ជី​ និង​ចំណី​សត្វ​រស់នៅ​ក្នុងភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​នេះ បានដាក់​ពាក្យបណ្តឹង​ប្តឹង​មន្ត្រីនគរបាល​ខេត្ត​៣​នាក់​ទៅ​តុលាការខេត្ត គឺៈ ១.​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ជុន ថា​រិ​ទ្ធ ស្នងការ​ង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស , ២.​លោក​វរសេនីយ៍ឯក គឹម សារ៉េត អនុ​ប្រ​ធា ន​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស និង​៣.​លោក ពៅ​ស៊ី​ផាន់ ប្រធានការិយាល័យ​នគរបាល​បង្ក្រាប​គ្រឿងញៀន​ខេត្ត ថា​បាន​ប្រព្រឹត្ត​អំ​ពើពុករលួយ បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំ​រិត​យកលុយ​ពី​ពួកគាត់​អស់​៣​ពាន់​ដុល្លារ និង​៦៩​ម៉ឺន​រៀល កាលពី​ថ្ងៃទី​១៣ ​ខែមេសា ឆ្នាំ​២០១៧ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ជា​ថ្នូរ​នឹង​ការមិន​ឃុំខ្លួន​គាត់ ដោះលែង​រូបគាត់ ( លោក ជួន ធៀប ) និង​រថយន្ត​ឡុ​ច​សីស​១​គ្រឿង ​ដែលមាន​តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ ដែល​គេ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់​ទាំង​បំពាន​ថា គាត់​បាន​រារាំង​សមត្ថកិច្ច​ក្នុងពេល​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន កាលពី​ថ្ងៃទី​១២​ ខែមេសា ឆ្នាំ​២០១៧ នៅក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ។

    ​នៅក្នុង​ពាក្យបណ្តឹង​ចុះ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ ដាក់ជូន​លោក​ព្រះរាជអាជ្ញា​អប​សាល​ដំបូង​ខេត្តកំពង់ឆ្នាំង លោក ជួន ធៀប និង​លោកស្រី ចាន់ វ​ណ្ណោ ជា​ភរិយា​បាន​រៀបរាប់​ឲ្យដឹងថា​៖​នៅរ​សៀល​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ សមត្ថកិច្ច​នគរបាល​ខេត្ត​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង ( វ៉ៃ​បាល់ បោះ​បូល ដាក់​លុយ ) និង​គ្រឿងញៀន​នៅ​ហាង​កាហ្វេ​មួយកន្លែង​នៅក្រោយ​ផ្ទះ​គាត់ ពេលនោះ​កូនប្រុស​គាត់​ឈ្មោះ ជួន ធនធាន អាយុ​១៨​ឆ្នាំ ដែល​បាន​ជិះ​ម៉ូតូ​ទៅ​ផឹក​កាហ្វេ​នៅ​ទីនោះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ម៉ូតូ​ផងដែរ​។ ពេលនោះ​គាត់ ជួន ធៀប ក៏បាន​ដើរទៅ​សុំ​យក​ម៉ូតូ​របស់​កម្មករ​គាត់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់យក ពេលនោះ​រូបគាត់​ក៏​សមត្ថកិច្ច​ចាប់ខ្លួន​ទៀត បញ្ជូនមក​ស្នង​ការន​គ​របាល​ខេត្ត ហើយ​សមត្ថកិច្ច​ក៏បាន​ដកហូតយក​រថយន្ត​ឡុ​ច​ស៊ី​ស​គាត់​១​គ្រឿង​ ដែល​ទុក​នៅផ្ទះ​សោះ យកមក​កាន់​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ថែមទៀត។ ហើយ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឆែកឆេរ​រ​ក​គ្រឿងញៀន​ក្នុង​រថយន្ត និង​ម៉ូតូ​កូន​គាត់​តែ​រក​មិនឃើញ​អ្វី​ឡើយ ហើយ​គេ​មិន​បានឲ្យ​រូបគាត់ និង​កូនប្រុស​គាត់​ទៅផ្ទះ​វិញ​ដែរ ។

    នៅ​យប់​ថ្ងៃទី​១២ ខែមេសា​នោះ លោកស្រី ចាន់ វណ្ណា ជា​ភរិយា​គាត់​បាន​ទៅ​ទាក់​នង​សុំ​ឲ្យគេ​ដោះលែង​រូបគាត់​ និង​កូន​គាត់​មក​ផ្ទះ​វិញ ពេលនោះ លោក ពៅ ស៊ី​ផាន់ និង​បក្ខពួក​បាន​ជំ​រិ​តទារលុយ​ពី​ប្រពន្ធ​គាត់​ចំនួន​២​ម៉ឺន​ដុល្លារ ទើប​អាច​ដោះលែង​ប្តី​គាត់​ និង​កូន​គាត់​បាន ។ តែ​ក្រោយមក​គេ​ក៏បាន​ដោះលែង​កូនប្រុស​គាត់​ជា​ថ្នូរ​នឹង​លុយ​១០០​ដុល្លារ ឲ្យមក​ផ្ទះ​វិញ នៅ​ម៉ោងជាង​១១​យប់ ។

    ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១៧ ជា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ គាត់ ​និង​ប្រពន្ធ​បាន​សុំ​ចរចា​ជាមួយ​លោក ពៅ ស៊ី​ផាន់ ទៀត​រហូត​ចុងក្រោយ​គេ​ទារ​យក​ត្រឹម​៣​ពាន់​ដុល្លារ និង​លុយ​ខ្មែរ​៦៩​ម៉ឺន​រៀល ពេល​ប្រគល់​លុយ​ឲ្យគេ​ហើយ លោ​ក ពៅ ស៊ី​ភាន់ ក៏បាន​នាំ​លោក និង​ភរិយា​ទៅ​ជួប​លោក ជុន ថា​រិ​ទ្ធ និង​លោក គឹម សារ៉េត នៅក្នុង​បន្ទប់​លោក ជុន ថា​រិ​ទ្ធ ។ ពេលនោះ​លោក ជុន ថា​រិ​ទ្ធ និង​លោក គឹម សារ៉េត​បាន​កៀបសង្កត់​លោក​ និង​ភរិយា​ថា​៖ លុយ​៣​ពាន់​ដុលា​ប៉ុណ្ណឹង​តិចតួច​ណាស់ ពេល​ប្រគល់ឲ្យ​ខ្ញុំ​ហើយ កុំ​និយាយ​ឲ្យ​អ្នកផ្សេង​ដឹង​រឿង​ឲ្យសោះ ប្រ​យ​ត្ន័​មានរឿង​ទៅ​ថ្ងៃក្រោយ ។ បន្ទាប់មក​ទើប​គេ​ប្រគល់​រថយន្ត និង​ដោះលែង​រូបគាត់​ឲ្យមក​ផ្ទះ​វិញ​នៅ​ម៉ោង​១១​ថ្ងៃត្រង់ ។

    ​លោក ជួន ធៀប បានបញ្ជាក់​ទៀតថា​៖ ដោយមាន​ក្តី​ឈឺចាប់​ពេក និង​ដើម្បី​ស្តារ​កិត្តិយស​ក្រុមគ្រួសារ​ដែល​មិនបាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ទាល់តែសោះ បែរជា​ត្រូវ​សមត្ថកិច្ច​ជំ​រិ​តយកប្រាក់​បាន​ងាយៗ​បែបនេះ លោក​ និង​ភរិយា​ក៏បាន​ដាក់ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ទាមទារ​ភាពយុត្តិធម៌​ និង​កិ​ត្ត​យស​មកវិញ ។ ប៉ុន្តែ​មកដល់ពេលនេះ​មាន​រយៈពេល​ជិត​៦ខែ​មកហើយ ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រាប់ថា សំណុំ​រឿងនេះ​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​អស់ហើយ និង​បញ្ជូន​រឿងនេះ​ទៅ​ថ្នាក់លើ​រួចហើយ តែ​ថ្នាក់លើ​ពុំទាន់​សម្រេច ។ ហេតុនេះ​ហើយដោយ​មិន​អស់ចិត្ត ទើប​ពេលនេះ​លោក​ និង​ភរិយា​បានដាក់​បណ្តឹង​ទៅ​តុលាការ​បន្ថែមទៀត​ដើម្បីឲ្យតុលាការខេត្ត ជួយផ្តល់​យុត្តិធម៌​ដល់​គាត់​ និង​ក្រុមគ្រួសារ​ដែលជា​ជនស្លូតត្រង់ ។ ដោយ​ប្តឹង​សុំឲ្យតុលាការខេត្ត​ផ្តន្ទាទោស លោក ពៅ ស៊ី​ផាន់ លោក ជុន ថា​រិ​ទ្ធ និង​លោក គឹម សារ៉េត តាម​កំណត់​ច្បាប់ គឺ​ប្តឹង​ទាមទារ​យកប្រាក់​ដែល​ពួកគេ​ជំរិត​៣​ពាន់​ដុល្លា និង​៦៩​ម៉ឺន​រៀល​មកវិញ និង​ប្តឹង​ទាមទារ​ជំងឺចិត្ត​ចំនួន ១៣.០០០​ដុល្លា ដើម្បី​ស្តារ​កិ​ត្ត​យស​លោក​វិញ ។

    ទាក់ទង​និង​រឿងនេះ លោក​វរសេនីយទោ ពៅ ស៊ី​ផាន់ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​៖ នៅ​ថ្ងៃទី​១២ ខែមេសា​នោះ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បទល្មើស ហើយ​ពេលនោះ ឈ្មោះ ជួន ធៀប បានមក​រារាំង​សមត្ថកិច្ច​មិនឲ្យ​យក​ម៉ូតូ កូន និង​ម៉ូតូ​កម្មករ​ដែល​ពាក់​ព័​ន្ធនឹង​ការប្រើប្រាស់​គ្រឿងញៀន ហើយ​សមត្ថ​កិច្ច​ក៍បាន​នាំមក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត ។ ពេលនោះ ឈ្មោះ នូ ធា​រុន ក្រឡាបញ្ជី​ព្រះរាជអាជ្ញា​ខេត្ត បានមក​សម្របសម្រួល​សុំឲ្យដោះលែង លោក ជួន ធៀប ជា​មិត្ត​ភ​ក្តិ លោក​ក៍​ធ្វើតាម​តុលាការ ហើយ​ឈ្មោះ ជួន ធៀប ក៏បាន​ផ្ញើ​លុយ​៧០​ម៉ឺន ឲ្យ​លោក​រុន ជា​មិត្ត​ភក្តិ​គេ តែ​លោក​រាប់លុយបានតែ​៦៩​ម៉ឺន​រៀល​ទេ​។ ចំណែក​រឿង ថា​លោក​កៀប​យកលុយ​បាន​៣​ពាន់​ដុល្លា​នោះ​លោក​អត់​ដឹង​ទេ ។

    ចំណែក លោក ជុន ថា​រិ​ទ្ធ និង​លោក គឹម សារ៉េត បាន​បដិសេធន៍​ថា ពួកលោក​មិនបាន​ជំ​រិ​តយកលុយ ដូច​ការចោទប្រកាន់រ​បស់ លោក ជួន ធៀប និង​ភរិយា​នោះឡើយ ។ ដោយឡែក​លោក នូ ធី​រុន ក្រឡាបញ្ជី​របស់​ព្រះរាជអាជ្ញា​ខេត្ត​វិញ ក៏បាន​បដិសេធន៍​ថា លោក​មិនបាន​ទទួលយក​លុយ​៦៩​ម៉ឺន​រៀល ពី​លោក ជួន ធៀប តាមរយៈ​លោក ពៅ ស៊ី​ផាន់​នោះឡើយ រឿងនេះ​គឺជា​រឿង​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ គឺ​លោក​នឹង​ប្តឹង លោក ពៅ ស៊ី​ផាន់ វិញ​ពីបទ​បរិហារ​កេ​រ្ត៍ិ​ស្តារ​កិត្តិយស​លោក​វិញ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ៕ រឹទ្ធិ ជ័យ​

    loading...