• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ភ្ញៀវ​ទេសចរណ៍​បរទេស​ជិះ​កប៉ាល់​មក​កម្សាន្ត​ទស្សនា​ខេត្តកំពង់ឆ្នាំង​មានការ​កើនឡើង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 October, 2017  ម៉ោង 08:49 | ទេសចរណ៍

    ​ខេត្តកំពង់ឆ្នាំង​៖ ដោយសារ​ខេត្តកំពង់ឆ្នាំង​មាន​ទេសភាព​ធម្មជាតិ​តាម​ដង​ទន្លេ​នៅក្នុង​រដូវវស្សា​គួរឲ្យគយ នៅ​ខែតុលា​នេះ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​ក្នុង​១​ថ្ងៃៗ​រាប់រយ​នាក់ បាន​ជិះ​កប៉ាល់​ចូលមក​កម្សាន្ត ​និង​ទស្សនា​ទីក្រុង​កំពង់ឆ្នាំង ដែល​ធ្វើឲ្យ​ស្បាយចិត្ត​រី​រាយ​គ្រប់គ្នា ព្រោះតែ​ពួកគាត់​លក់ដូរ​ទំនិញ​បាន​ដាច់​ច្រើន​។​

    ​មន្ត្រីនគរបាល​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង ដែល​ឈរជើង​ប្រចាំ​ការការពារ​សន្តិសុខ​នៅ​កំពង់ផែ​ទេសចរណ៍​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នេះ​បាន​និយាយ​ឲ្យដឹងថា​៖ នៅក្នុង​ថ្ងៃនេះ​ក៏​មិន​ខុសពី​ថ្ងៃមុនៗ​ដែរ មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជាង​២០០​នាក់ ជាច្រើន​ក្រុម​បាន​ជិះ​កប៉ាល់​មក​ឈប់​ដើរលេង​កម្សាន្ត​តាម​សួនច្បារ​មាត់ទន្លេ ដើរ​មើល​និង​ទិញ​ទំនិញ​តាម​ទីប្រជុំជន​ផ្សារ​ក្រោម និង​ផ្សារឆ្នាំង ។ ដោយឡែក​ភ្ញៀវ​មួយចំនួនទៀត​បាន​ជិះ​កាណូត​ទេសចរណ៍​តូចៗ កម្សាន្ត​មើល​ផ្ទះទឹក​មើល​បែ​ចិញ្ចឹម​ត្រី មើល​ការនេសាទ និង​មើល​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ នៅក្នុង​សង្កាត់​ផ្សារឆ្នាំង ។ វត្ត​មាននៃ​ភ្ញៀវទេសច​រណ៍បរទេស​ជា​រៀងរាល់ថ្ងៃ​ខាងលើនេះ បានធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​អ្នកលក់ដូរ​ទំនិញ នៅតាម​ទីប្រជុំជន​រីករាយ​ស​ប្បា​យចិត្ត ព្រោះតែ​ពួយ​គាត់​លក់ទំនិញ​ដាច់​បាន​ច្រើន​។​

    ​ទាក់ទង​និង​កំណើន​ភ្ញៀវ​ទេសចរណ៍​ខាងលើនេះ លោក អេង ស្រស់​វ​ណ្ណះ អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ឲ្យដឹងថា​៖ តាម​របាយការណ៍​នៅក្នុង​ខែកញ្ញា មាន​ភ្ញៀវ​ទេសចរណ៍​បរទេស​តាម​កប៉ាល់​មក​ដើរ​កម្សាន្ត​ក្នុង​ខេត្ត ចំនួន​១.១៩៨​នាក់ បើ​ប្រៀបធៀប​និង​ខែសីហា បាន​កើនឡើង​២១៧​នាក់ ស្មើ​និង​១៩% ។ ដោយឡែក​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវ​ទេសចរណ៍​បរទេស មក​កម្សាន្ត និង​ស្នាក់​នៅតាម​សណ្ឋាគារ​ក្នុង​ខេត្ត នៅក្នុង​ខែកញ្ញា​មាន ចំនួន ៧.៥៩៨​នាក់​។

    ​លោក​បាន​ញ្ជា​ក់ទៀត​ថា​៖ នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​តំបន់​ទេសចរណ៍​ចំនួន​២១​កន្លែង ក្នុងនោះ​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ចំនួន​១០​កន្លែង និង​តំបន់​ទេសចរណ៍ធម្មជាតិ​ចំនួន​១១​កន្លែង​ផ្សេងទៀត​។ ក្នុងនោះដែរ​ក្នុង​ខេត្ត​ក៏មាន​សណ្ឋាគារ​ចំនួន​៨​កន្លែង​(​ថ្នាក់​ផ្កាយ​២​មាន​២​កន្លែង​) និង​ផ្ទះសំណាក់​២៨​កន្លែង សំរាប់​ទទួលភ្ញៀវ​ស្នាក់នៅ និង​មាន​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ចំនួន​៣២​កន្លែង​ទៀត សំរាប់​បើ​រើ​សេវាកម្ម​ម្ហូបអាហារ ជូន​ភ្ញៀវ​ទេសចរណ៍ និង​មាន​សេវាកម្ម​កំសាន្ត កា​រា​អូ​ខេ ឌី​ស​ស្កូ​តែ​ក មួយចំនួន​ផងដែរ​។

    ​ទាក់ទង​និង​វិស័យ​ទេសចរណ៍​នេះ​កន្លងមក លោក​អភិបាលខេត្ត ក៏​ធ្លាប់បាន​សំណូមពរ​ដល់​ម្ចាស់​អាហា​រដ្ឋា​ន ផ្ទះសំណាក់ និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ទាំងអស់ សូម​ចូលរួម​ធ្វើ​អនាម័យ​ដើម្បី​បដិសណ្ឋាកិច្ច​ចំពោះ​ភ្ញៀវ តាម​ទិស​ស្លាក​ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ នោះ​ភ្ញៀវ​នឹង​ចូលចិត្ត ហើយ​ជីវភាព​យើង​ពិតជា​ធូរធា​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...