• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បែកធ្លាយ សមត្ថកិច្ច​នគរបាល​ការិយាល័យ​គ្រឿងញៀន នៃ​ស្នងកា​នគ​បាល​ខេត្តកំពង់ឆ្នាំង ដោះលែង​ជនសង្ស័យ​៣​នាក់ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ក្នុង​១​នាក់​៤០០​ដុល្លារ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 October, 2017  ម៉ោង 17:39 | រាយការណ៍​ពិសេស

    ​ខេត្តកំពង់ឆ្នាំង ៖ សូម​រំឭកថា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​បង្ក្រាប ក្រុម​ជក់ និង​ចែកចាយ នូវ​សារធាតុ​ញៀន បាន​ចំនួន​៥​នាក់ វ័យ​សុទ្ធតែ​ក្មេងៗ ។ ទីតាំង​បង្ក្រាប​នៅផ្ទះ​សំណាក់​យី​ហោះ ឆាយ ហុង ក្នុង​ទឹកដី​ភូមិ​សាលា​លេខ​៥ ឃុំ​អូ​ឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​ពលរដ្ឋ​ជាទូទៅ​បាន​សារ​ទរ​ចំពោះ​វិធានការ​នេះ​។​

    ​ក្រោយ​បង្ក្រាប​ជង​ស​ង្ស័​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច នគរបាល​ស្រុក បញ្ជូន​ខ្លួន និង​វត្ថុតាង ទៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។ បើ​យោងតាម​ប្រភព​បែកធ្លាយ​ពី​មន្ត្រី​នៅក្នុង​ស្នងការ​បគរ​បាល​ខេត្ត ក្នុង​ល​ក្ខ័​ណ្ឌ​សំ​មិន​បញ្ចេញ​ឈ្មោះ ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​៥​នាក់ ត្រូ​មាន​គេ​ដោះ​លែ​វិញ​ហើយ​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៧​នេះ ជា​ថ្នូរ​នឹង​ទឹកប្រាក់​ក្នុង​១​នាក់​ប្រមាណ​៤០០$ ដោយ​គេ​សំអាងថា​ជនសង្ស័យ​នៅ​ក្មេងៗ​ស្ថិតក្នុង​វ័យ​សិក្សា និង​យោងតាម​ការស្នើសុំ​របស់​ឪពុកម្ដាយ​យកទៅ​បន្សាប​សារធាតុ​ញៀន​។​

    ​ករណីនេះ​ត្រូវបាន​មហាជន​រិះគន់ថា ការបង្ក្រាប​គ្រឿងញៀន​ប្រ​សិប​បើ​ក្លាយ​ចំណែក​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​នោះ​ការបង្ក្រាប​គ្រឿងញៀន នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ​ដែល​សម​នឹង​គ្រឿងញៀន​កំពុងតែ​រាតត្បាត​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ហើយ​សុទ្ធតែ​យុវជន​ជា​អ្នកប្រើប្រាស់​។ ទោះយ៉ាងណា​ការលើកឡើង​ខាងលើនេះ​ខ្មែ​អង្គរ​មិនទាន់​ទទួលបាន​ការបំភ្លឺ​ពី​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តកំពង់ឆ្នាំង​នៅឡើយ​ទេ​៕

    loading...