• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • មេ​ប៉ុស្តិ៍​ដាក់​ដាំ លោក ជុង ភៀក ជាប់រវល់​រហូត​នៅពេល​អ្នកការពារ​ព្រៃ​សហគមន៍​ស្នើសុំ​កម្លាំង​ជួយ​អន្តរាគមន៍​បង្ក្រាប​ក្រុម​ឈ្មួញ និង​កម្មករ​លួច​កាប់​ឈើ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 October, 2017  ម៉ោង 16:44 | រាយការណ៍​ពិសេស

    ​ខេត្ត​មណ្ឌល​៖ ជនជាតិដើម​ភាគតិច​ព្នង រស់នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​ខែត្រ​មណ្ឌលគិរី បារម្ភ​ពី​ជោគវាសនា ព្រៃ​សហគមន៍​ព្រីង​ប្រង់​ក្លង់​ពេ​ស​ថូ​ដែល​ផ្ដល់​ប្រយោជន៍​សំបូរបែប​ដល់​សហគម​ន៍​តាំងពីដើម​មក កំពុង​រង​ការកាប់បំផ្លាញ​យក​ឈើ​មានតម្លៃ ដោយ​ក្រុម​ឈ្មួញ​ភាគច្រើន​ជា​ជនជាតិ​ចាម​។ សហគមន៍​ថា ប៉ុស្តិ៍នគរបាល​ឃុំ​ដាក់​ដាំ ហាក់​មិន​អើពើ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នោះទេ បើទោះបី​សហគមន៍​បាន​ជូនដំណឹង​ច្រើនសារ​ក្ដី​។​

    ​ពលរដ្ឋ​សហគមន៍​ការពារ​ព្រៃឈើ​ព្រីង​ប្រង់​ក្លង់​ពេ​ស​ថូ ឲ្យ​ដឹង​នៅ​ថ្ងៃទី​២ តុលា​ថា ការ​លូច​កាប់​ឈើមូល​ក្នុងព្រៃ​សហគមន៍​នៅតែ​កើតមាន ពី​ក្រុម​ពលរដ្ឋ​ចំណូលស្រុក ភាគច្រើន​ជា​ជនជាតិ​ចាម បាន​យក​ម៉ាស៊ីន​ឈើ​ស្វ័យប្រវត្ត​លួច​កាប់​ឈើ​មានតម្លៃ​មានមុខ​កាត់ ៤​តឹក​ឡើងទៅ​។ ហើយ​បច្ចុប្បន្ននេះ ពលរដ្ឋ​ក្នុង​សហគមន៍​កត់សម្គាល់ថា ព្រៃ​សហគមន៍​ព្រីង​ប្រង់​ក្លង់​ពេ​ស​ថូ កាល​មុន​ឆ្នាំ​២០១០ សំបូរ​ដោយ​ដើមឈើ​ធំៗ និង​ឈើ​ប្រណីត ក៏ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ឈើ​មានតម្លៃ​ខ្ពស់​ត្រូវគេ​លូច​កាប់​ស្ទើរ​គ្មាន​សល់ ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ដើមឈើ គគីរ និង​ផ្ចឹក​ជាដើម​ដែល​កំពុង​រង​ការកាប់បំផ្លាញ​បន្តទៀត​។​

    ​ចំណែក​ជនជាតិដើម​ភាគតិច​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ ប្រសិនបើ​ពុំមាន​កិច្ចសហការ​ណាមួយ​ពី​នគរបាល ខណៈ​ក្រុម​ជនល្មើស​មាន​គ្នា​ច្រើនជាង​សហគមន៍​ដែល​កំពុង​បំពាន​លួច​កាប់​ឈើ​។ ពលរដ្ឋ​ជា​អ្នកការពារ​ព្រៃឈើ​សហគមន៍​លោក​ថា មេ​ប៉ុស្តិ៍​ដាក់​ដាំ លោក ជុង ភៀក មិនសូវ​អើពើ ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ជាមួយ​សហគមន៍​ទេ ពោល​បើ​សហគមន៍​ប្រទះឃើញ​បទល្មើស​ព្រៃឈើ រួច​ផ្តល់ដំណឹង​ទៅ​នគរបាល​ពុំមាន​ការឆ្លើយតប​ឡើយ​។​

    ​កាលពី​ថ្ងៃទី​១ តុលា សហគមន៍​ប្រទះឃើញ​ជនល្មើស​មួយក្រុម​ដឹកជញ្ជូន​ឈើ​មុខកាត់ ៤​តឹក​បួន​ជ្រុង ប្រវែង​ជាង ២​ម៉ែត្រ​ប្រមាណ​ជិត ១០​ដុំ ចេញពី​ព្រៃឈើ​សហគមន៍ ទំនង​យកទៅលក់​នៅ​ប្រទេស​វៀត ណា​ម តែ​ត្រូវ​សហគមន៍​ឃាត់ទុក និង​បញ្ជូន​ឈើ​ទាំងនោះ រួមទាំង​វត្ថុតាង ទៅ​មន្ត្រីរដ្ឋបាល​ព្រៃឈើ រីឯ​ជនល្មើស​បាន​រត់​គេ​ខ្លួន​បាត់​។ ការលើកឡើង​ខាងលើនេះ​យើង​មិនអាច​រក​ប្រភព​ទាក់ទង មេ​ប៉ុស្តិ៍​ដាក់​ដាំ លោក ជុង ភៀក ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បានទេ​នៅ​ថ្ងៃទី​២ តុលា​។​

    ​មេឃុំ​ដាក់​ដាំ លោក ចាស់ ណា ទទួលស្គាល់ថា បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​សហគមន៍​នៅតែ​កើតមាន តែ​អាជ្ញាធរ​ឃុំ​បានផ្ដល់​កិច្ចសហការ​បង្ក្រាប​ជាមួយ​សហគមន៍​ជា​ហូរហែ​។ លោ​កថា​កន្លងទៅ​អាជ្ញាធរ​ឃុំ​បាន​ផ្ដល់ដំណឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែរ ក៏ប៉ុន្តែ​សមត្ថកិច្ច​ជាប់រវល់​។ លោក​បញ្ជាក់ថា ក្រុមប្រឹក្សាឃុំ​ដាក់​ដាំ ពុំមាន​កញ្ចប់​ថវិកា​មូលនិធិ​ឃុំ សម្រាប់​អភិរក្ស​ព្រៃឈើ​នោះទេ ហើយ​កិច្ច​គាំពារ​ព្រៃឈើ​ភាគច្រើន​ធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត​។​

    ​ព្រៃ​សហគមន៍​ព្រីង​ប្រង់​ក្លង់​ពេ​ស​ថូ មាន​ផ្ទៃដី​ជាង ១​ពាន់​ហិកតារ (១,១០៤) បច្ចុប្បន្ន​នៅ​សេសសល់​ឈើ​គគីរ និង​ផ្ចឹក មានមុខ​កាត់ ៤​តឹក​ឡើងទៅ និង​ឈើ​មិនមាន​តម្លៃ​ទីផ្សារ​។ ដោយឡែក សហគមន៍​ការពារ​ព្រៃឈើ​ព្រីង​ប្រង់​ក្លង់​ពេ​ស​ថូ បាន​ស្នើសុំ​ចុះបញ្ជី​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ក្រសួងកសិកម្ម តែ​ពុំទាន់​មានការ​ឆ្លើយតប​។ ជនជាតិដើម​ភាគតិច​ព្នង​បារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ មិនមាន​វិធានការ​ទប់ស្កាត់​ជាក់លាក់​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​នឹង​បន្ត​វិនាស​ថែមទៀត​៕

    ​ឈើ​ប្រភេទ​គគីរ ដែល​សហគមន៍​ការពារ​ព្រៃឈើ​ព្រីង​ប្រង់​ក្លង់​ពេ​ស​ថូ​ ​ឃាត់​ចាប់ពី​ក្រុម​ជនល្មើស​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៧​។​

    loading...