• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • មន្ត្រី​ទ្រាំ​មិនបាន​ទម្លាយ​រឿង​ពុករលួយ​៖ លោក ខាត់ សារ៉ាត់ ឲ្យ​ក្មួយបង្កើត​ដើរ​ទាម​ទារលុយ​ពេញ​កន្លែងធ្វើការ​របស់​ម​ន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​បាវិត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 October, 2017  ម៉ោង 17:17 | រាយការណ៍​ពិសេស

    ​ខេត្តស្វាយរៀង ៖ មន្ត្រីនគរបាល​អន្តោប្រវេសន៍​ទាំងអស់​ដែល​ធ្វើការ​នៅ ច្រកព្រំដែន អន្តរជាតិ បាវិត ម៉ុក​បាយ ជាប់​ប្រទេស វៀតណាម ក្នុង​ខេត្តស្វាយរៀង កាលពី​រសៀល ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ បាននាំគ្នា ទម្លាយ និង​បញ្ចេញ​ប្រតិកម្ម តាមរយៈ​សរសេរ​លិខិត ប្តឹង​ដល់ សម្តេច​តេ​ជោ ហ៊ុន សែន សុំ​ឲ្យ​ចាត់វិធានការ ចំពោះ សកម្មភាព ខុសច្បាប់ របស់ [ លោក ខាត់ សារ៉ាត់ ] ដែលជា​ប្រធាន ច្រកទ្វារ​អន្តរជាតិ ក្នុងការ​ចាត់តាំង ឲ្យ​ក្មួយបង្កើត​ឈ្មោះ [ ប្រាក់ ពេញ ] ឋានៈ​អនុសេនីយ៍ឯក ដើរ​បង្ខំ​ទាមទារ​លុយ ពេញ​កន្លែងធ្វើការ របស់​មន្ត្រីនគរបាល អន្តោប្រវេសន៍​។

    តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ សម្លេង​ប្រជាជន​បាវិត បាន​បង្ហោះ​លិខិត សរសេរ​ដោយ​ដៃ មួយច្បាប់ របស់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកព្រំដែន អន្តរជាតិ បាវិត ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៧ បាន​លើកឡើងថា ពួកគេ​មិនអាច ទទួលយកបាន នូវ​សកម្មភាព ដ៏​ឆ្គាំឆ្គង របស់លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ខាត់ សារ៉ាត់ ប្រធាន​ច្រកទ្វារ ព្រំដែន អន្តរជាតិ បាវិត ដែល​បាន​ប្រើ ក្មួយប្រុស​បង្កើត ឲ្យ​ដើរ​ទាម​ទារលុយ ពី​មន្ត្រីនគរបាល គ្រប់ផ្នែក កំពុងធ្វើការ នៅ​ទីនោះ​។

    ​ខ្លឹមសារ​លិខិត​នេះ បាន​រាយការណ៍​សំដៅ​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ថា «​ដោយ​ខ្ញុំបាទ នាង​ខ្ញុំ ជា​មន្ត្រីរាជការ បម្រើការ​នៅ ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត ទាំងអស់ មានការ​កើតទុក្ខ មិន​សុខចិត្ត ចំពោះ​ទង្វើ របស់លោក ខាត់ សារ៉ាត់ ដែលជា ប្រធាន​ច្រកទ្វារ ព្រំដែន​អន្តរជាតិ បាវិត ដែល​បាន​បញ្ជា ឲ្យ​ក្មួយប្រុស​បង្កើត របស់គាត់​ឈ្មោះ [ ប្រាក់ ពេញ ] ដែល​នៅ​វ័យក្មេង ទើបតែ​ចូល បម្រើ​ការងារ ជា​មន្ត្រី​អន្តោប្រវេសន៍ មិនទាន់មាន បទពិសោធន៍ ឲ្យ​មក​គ្រប់គ្រង លើ​មន្ត្រី​អន្តោប្រវេសន៍ ទាំងអស់​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត ដោយមាន អាកប្បកិរិយា ក្អេងក្អាង ជាទីបំផុត​។ ដោយ​ឈ្មោះ [ ប្រាក់ ពេញ ] បាន​ដើរ​ទាមទារ ឯកសារ​គ្រប់ផ្នែក មិនថាឡើយ ផ្នែក​បែបបទ ផ្នែក​ច្បាម ឲ្យ​តែ​ការងារ ទាក់ទង​នឹង​លុយ គឺ​គេ​គំរាម​យកលុយ គ្រប់ផ្នែក​ទាំងអស់​»​។

    ​នៅ​ចុង​លិខិត ក៏បាន​សំណូមពរ​ដល់ ស​ម្តេ​តេ​ជោ ថា​៖ «​អាស្រ័យ​ហេតុ ដូច​បាន ជម្រាបជូន​ខាងលើ សូម​សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​ឪពុកម្តាយ របស់​ប្រជាជន ទូទាំងប្រទេស ក៏ដូចជា មន្ត្រីរាជការ​ទាំងអស់ មេត្តាជួយ​អន្តរាគមន៍ និង​ដោះស្រាយ ដល់​ពួកយើង ដោយ​ក្តី​អនុគ្រោះ​»​។ ក្រៅពី​បង្ហោះ​សារ និង​លិខិត សរសេរ​ដោយ​ដៃ គណនី​ហ្វេ​ស​ប៊ុ​ក សម្លេង​ប្រជាជន​បាវិត ក៏មាន​បង្ហោះ ភ្ជាប់​ជាមួយ​នូវ រូប​របស់លោក [ ប្រាក់ ពេញ ] ក្នុង​ឯកសណ្ឋាន ជា​មន្ត្រី​នគរបាលជាតិ ពាក់​ស័ក្តិ​៣ ដែលជា​ក្មួយ​បណ្តូលចិត្ត របស់ [ លោក ខាត់ សារ៉ាត់ ] សណ្តោង​តាម​ជើងខោ​មកជួយ​កាប់​ដាវ​កើប​លុយ​ធ្វើ​មាន​ធ្វើបាន​ពី​ប៉ុស្តិ៍​ច្រក​នេះ​។

    ​ក្រុមមន្ត្រី​ក៏បាន លើកឡើង​ផងដែរ​ថា កូនក្មេង​មិនទាន់ បាត់​ហៀរ​សំបោរ ត្រូវជា​ក្មួយ ប្រុស​បង្កើត របស់លោក ឧ​ត្ត​ម​សេនី​ត្រី [ ខាត់ សារ៉ាត់ ] ដែរ​មាន​តួនាទី​ជា​នាយប៉ុស្ដិ៍​ច្រកទ្វារព្រំដែន អន្តរជាតិ​បាវិត មានឈ្មោះ [ ប្រាក់ ពេញ ] ឋានៈ​អនុសេនីយ៍ឯក បាននិងកំពុង ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង ពេញ​ប៉ុស្ដិ៍ ប្រើ​អំណាច ផ្ដាច់ការ របស់​ពូ ដើរ​ប្រមូល​លុយ តាម​គោលដៅ នៅក្នុង​ប៉ុស្ដិ៍ ដោយ​មុខខ្លាញ់​បំផុត ព្រោះ​លោក ខាត់ សារ៉ាត់ បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់ខ្លួន​រកលុយ​ឡើង​ឲ្យ​ខ្លួន ឲ្យ​បាន​តាម​ការកំណត់ នៃ​គោលដៅ​នីមួយៗ ដោយមាន​ក្មួយ ឈ្មោះ [ ប្រាក់ ពេញ ] ជា​អ្នកដើរ​ប្រមូល​គ្មាន​ញញើត​ខ្លាច​អ្នកណា​ឡើយ​។ ករណី​រឿង​មន្ត្រីក្រោមឱវាត​បំផ្ទុះ​គ្រាប់បែក​ពុករលួយ​យ៉ាង​ក​ក្រើ​ពេញ​ខេត្តស្វាយរៀង​នេះ គេ​ចាំមើល​សម្តេច​តេ​ជោ​ចាត់ការ​យ៉ាងដូចម្តេច​!៕

    លោកឧ​ត្ត​ម​សេនី​ត្រី  ខាត់ សារ៉ាត់  (រូបថតកាលនៅជា វរសេនីយ៍ឯក)  

    លោកអនុសេនីយ៍ឯក ប្រាក់ ពេញ  ​ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ ច្រកព្រំដែន អន្តរជាតិ បាវិត

    loading...