• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​ប្រណីត​លោតឆ័ត្រ​របស់​ឈ្មួញ​ដុះ​ស្លែ​ជនជាតិ​វៀតណាម​នៅ​ក្រុង​បាន​លុង

    ​​ខេត្តរតនគិរី​៖ ទីតាំង​ផ្ទះជួល​មួយកន្លែង​ឈ្មួញ​វៀតណាម​បាន​យក​ធ្វើជា​កន្លែង​ស្តុក​ឈើ​ធ្នង់ និង​គ្រញូង​លោតឆ័ត្រ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប ស្ថិតនៅ​ខាងក្រោយ វិទ្យាល័យ​សម្តេចឪ​-​សម្តេចម៉ែ ក្នុងភូមិ​អភិវឌ្ឍន៍ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ដែល​ឈ្នួ​ញ​ដុះ​ស្លែ​នេះ​បាន​ចុះមក​ប្រមូល​ទិញ​រាប់​ឆ្នាំ​មកហើយ​ទើប តែ​ពេលនេះ យីអ៊ុន​ដាក់​។ ការបង្ក្រាប​ឈ្មួញ​វៀតណាម​ជួញដូរ​ឈើ​នេះ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ដោយ​ដកហូត​បាន​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​ក្រញូង​ជាច្រើន​ដុំ ព្រមទាំង​រថយន្ត​១​គ្រឿង ម៉ាក​កាមរី​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​2l-7461 ដោយមាន​ផ្ទុក​ឈើ​ប្រណីត​ជិត​១០​ដុំ ។​

    ​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនជាតិ​វៀតណាម​ដែល​បាន​ឃាត់ខ្លួន​នោះ ទី​១-​មានឈ្មោះ ង្វៀង វ៉ាន់​កុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ខេត្ត​បាក់​និ​ញ កាន់​លិខិតឆ្លងដែន​លេខ​B2856663​។ ទី​២-​ឈ្មោះ ខៀវ ធី​ហា​ញ់ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ខេត្ត​ថា​ញ់​ហ័​រ កាន់​លិខិតឆ្លងដែន​លេខ​B8931758 ហើយ​ឈ្មួញ​យួន​ទាំង​២​នាក់​នេះ​ចូលមក​ស្នាក់​នៅក្នុង​ក្រុង​បាន​លុង ដើម្បី​ប្រមូល​ទិញ​ឈើ​ប្រណីត​ដឹកជញ្ជូន​ចេញទៅ​វៀតណាម​ច្រើន​ឆ្នាំ​មកហើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី ទើប​ឈ្មួញ​វៀតណាម​ឈ្មោះ ង្វៀង វ៉ាន់​កុង និង​ឈ្មោះ ខៀវ ធី​ហា​ញ់ អាច​ចូលមក​ស្នាក់នៅ និង​ប្រមូល​ទិញ​ឈើ​ក្នុង​ខេត្តរតនគិរី តាម​អំពើ​ចិត្ត​។​

    ​ប្រភពពី​ក្រុម​អ្នករកស៊ី​ជួញដូរ​ឈើ​នៅ​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​ជនជាតិ​វៀតណាម​ជាច្រើន​នាក់​អាច​ចូលមក​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​វៀតណាម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ផ្សេងៗ​ទៀត គឺមាន​ការឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​នៅ​ច្រកព្រំដែន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន ។ មាន​ឈ្មួញ​វៀតណាម​មាន​ច្រើនណាស់​ចូលមក​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ប្រ​សេក​ប្រសាច​ចេញពី​ខេត្តរតនគិរី តែ​ពេលនេះ​ទើបតែ​ឃើញ​បង្ក្រាប​មួយ​ករណី​។​

    ​ជាក់ស្តែង​ពេលនេះ​មានតែ​ឈ្មួញ​វៀតណាម​តែ​២​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ចំណែក​ឈ្មួញ​វៀតណាម​ជាច្រើន​នាក់​ទៀត​ដែល​រកស៊ី​មិន​លោតឆ័ត្រ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​នៃ​ច្រកព្រំដែន និង​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី នៅតែ​អាចធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​ប្រណីត និង​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​នានា​យ៉ាង​រំភើយ​ដដែល​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...