• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • លើ​លោក​នេះ​មាន​ប៉ុន្មាន ដែល​ម្តាយ​ដាច់ចិត្ត​សម្លាប់​កូនស្រី​មាន​ជំងឺសរសៃប្រសាទ ព្រោះតែ​ពុំ​អាច​មើលថែ​បាន​!!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 September, 2017  ម៉ោង 13:06 | អន្តរជាតិ

    ​​ស្ត្រី​មេម៉ាយ​ម្នាក់​បាន​សារភាព​ប្រាប់​ប៉ូលីស​ថា គាត់​បាន​រឹត​.​ក​សម្លាប់​កូនស្រី​របស់ខ្លួន​ដែលមាន​ជំងឺសរសៃប្រសាទ​អាយុ ១៥ ឆ្នាំ កាលពី​ថ្ងៃ​ច័ន្ទ ដោយសារតែ​គាត់​មិនអាច​មើលថែ​កូនស្រី​តទៅទៀតបាន ។​

    ​អធិការរង​ប៉ុស្តិ៍ Thung Song Hong លោក Ukrit Suthirapong ចុះទៅ​កាន់​បន្ទប់​ផ្ទះល្វែង​មួយកន្លែង ដែល​ជួល​ដោយ​ស្ត្រី​ឈ្មោះ Yolawadee Suasermsiri អាយុ ៥២ ឆ្នាំ ស្ថិតនៅ​ទល់មុខ​ពន្ធនាគារ Klong Prem ក្រោយ​ស្ត្រី​រូបនេះ​បាន​ទូរស័ព្ទ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស នៅវេលា​ម៉ោង ៣ ទៀបភ្លឺ ។​

    ​សមត្ថកិច្ច​បាន​រកឃើញ Yolawadee អង្គុយ​យំ​នៅក្បែរ​សព​កូនស្រី​របស់​ខ្លួន ។ ហើយ​ស្ត្រី​រូបនេះ​បាន​ប្រាប់ថា គាត់​បានបញ្ចប់​ការងារ​ជា​អ្នកបំរើ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​រឹត​.​ក​សម្លាប់​កូនស្រី​ជាមួយ​ក្រណាត់​១​ដុំ នៅវេលា​ម៉ោង​ប្រហែល ៩ ព្រឹក ថ្ងៃនោះ ។​

    ​ស្ត្រី​នេះ​និយាយថា គាត់​បាន​ដេក​នៅក្បែរ​សព​កូនស្រី ហើយ​នៅពេលនោះ​គាត់​ភ្ញាក់ឡើង គាត់​បាន​ផឹក​អស់​ស្រា​បៀរ​៣​ដប និង​លេបថ្នាំ Diazepam ដោយ​សង្ឃឹមថា ខ្លួន​គាត់​នឹង​ស្លាប់ ប៉ុន្តែ គាត់​បាន​ក្អួត​ចេញ​អស់ ។ Yolawadee បន្តថា ក្រោយពី​ប្តី​របស់គាត់​បាន​ស្លាប់​ដោយសារ​ជំងឺមហារីក​អស់​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ រូបគាត់​រស់នៅ​ឯកោ​ជា​ស្ត្រី​មេម៉ាយ ទទួលខុសត្រូវ​មើលថែ​កូនស្រី ។​

    Yolawadee និយាយថា ក្រោយៗ​មក ដោយសារតែ​កើតរោគ​ស្ត្រេ​ស​កាន់​ខ្លាំង គាត់​ក៏បាន​លេបថ្នាំ Diazepam ២​គ្រាប់​ក្នុង​១​ថ្ងៃ ដើម្បី​ឲ្យ​ដេកលក់ ខណៈពេលដែល​កូនស្រី​របស់គាត់​ពុំ​អាច​មើលថែ​ខ្លួនឯងបាន និង​តែង​ចាក​ចេញពី​ផ្ទះជួល ដូច្នេះ គាត់​ត្រូវ​ចាក់សោ​នាង នៅពេល​គាត់​ចាកចេញ​ទៅធ្វើ​ការ ។ Yolawadee បាន​សារភាពថា ខ្លួន​បាន​ពិចារណា​នឹង​សម្លាប់​កូនស្រី​នៅពេល​ណាមួយ ។ ហើយ​នៅ​ទីបំផុត នាង​ក៏បាន​សម្លាប់​កូនស្រី​ដូច​បំណង ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...