• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • ​ប្រ​គួ​ត​បាល់ទាត់​ពានរង្វាន់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លើក​ទី​០២
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 11 September, 2017  ម៉ោង 08:17 | កីឡា

    ​ខេត្ត​ព្រះសីហនុ​៖ ក្រោម​ប្រធានបទ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការគោរព​ច្បាប់​ចរាចរណ៍ ត្រូវបាន​លើកឡើង នៃ​ពិធី​បើក​ការ​ប្រ​គួ​ត​បាល់ទាត់​យុវជន​ក្រោម​១៨​ឆ្នាំ​ពានរង្វាន់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ក្លឹប​កីឡា​ស្តា​ក្រោ​ណ​ខេត្ត​ព្រះសីហនុ​។​

    ​ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រ​គួ​ត​បាល់ទាត់​ពានរង្វាន់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ គូសបញ្ជាក់ថា កីឡា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មនុស្ស​គ្រប់រូប ត្រូវការ​វា​ដោយ​ពុំ​អាច​ខ្វះ​បាន កីឡា​មិន​ត្រឹមតែ​នាំមក​នូវ​សុខភាព​ប៉ុណ្ណោះ​ទេ កីឡា​ក៏បាន​ធ្វើអោយ​ប្រ​ព័​ន្ឋ​ស​សៃ​ប្រសាទ​មានការ​ចងចាំ​បានល្អ​ក្នុងការ​សិក្សា​លើសពីនេះ​កីឡា​ក៏​នាំមក​នូវ​មិត្តភាព ចំណង​សាមគ្គីភាព រវាង​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ ជាពិសេស​វា​បានធ្វើអោយ​យុវជន​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ផងដែរ ហេតុដូចនេះ ទើប​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បានធ្វើការ​ផ្តោ​ការយកចិត្ត​យ៉ាងខ្លាំង​លើ​វិស័យ​កីឡា ។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិ​ន្ឋ បានបញ្ជាក់​បន្ថែមថា ចំពោះ​គោលបំណង​សំខាន់​ការ​ប្រ​គួ​ត នា​ថ្ងៃនេះ​គឺ​ដើម្បី​យក​ទិវា​នេះ​នៅលើ​វាលស្មៅ​ខៀវខ្ចី​អោយ​ប្រែក្លាយជា​វាលស្មៅ​ប្រកបដោយ​គ្មាន​គ្រឿងញៀន ក៏ដូចជា​ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​បញ្ជ្រាប់​ការស្វែងយល់​ដឹង​អំពី​ច្បាប់​ចរាចរ​ណ៏​ផ្សេងៗ​ផងដែរ​។​

    ​សូមបញ្ជាក់​ផងដែរ​ថា ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លើក​ទី​២​ឆ្នាំ​២០១៧ នៅ​តារាង​បាល់ទាត់​ស្តារ​ក្រោ​ន​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ក្រោម​ប្រធានបទ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ការគោរព​ច្បាប់​ចរាចរណ៍​។ បើតាម​គណកម្មការ​រៀប​ចំការ​ប្រកួត​អោយដឹងថា ការប្រកួត​បើកឆាក​នឹង​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃ​១០​កញ្ញា​២០១៧ នេះ រហូតដល់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ដោយមាន​ក្រុមកីឡា​បាល់ទាត់​មហាជន​ចំនួន​១២​ក្រុម​ចែកចេញជា​២​ពូ​ល​ចូលរួម​ប្រកួត ៕ ទន់ សុខ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...