• ឧកញ៉ា សុឹង្ហ សំអុល នៅតែកាប់ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដឹក​ទៅ​វៀតណាម​តាមច្រក​ទ្វារ​ត្រពាំង​ស្រែ​ បំពាន​បទ​បញ្ជា​សម្តេចតេជោ​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាបឡើុយ!

  • កំហឹងអ្នកភូមិ​ចាប់ចងស្រ្តីម្នាក់នឹងបង្គោលភ្លើង ព្រោះតែបោះទម្លាក់កូនស្រីខ្លួនអាយុ៩ឆ្នាំពីយ៉ផ្ទះចំនួន២លើករហូតស្លាប់យ៉ាងអាណោចអាធម
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 September, 2017  ម៉ោង 12:45 | អន្តរជាតិ

    ​ស្ត្រី​ជា​គ្រូ​សាលា​ឯកជន​ម្នាក់ ត្រូ​បាន​ពួកអ្នក​ភូមិ​ដែល​ពោរ​ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង​ក្លា ​នាំគ្នា​​ចាប់​ចង​នឹង​បង្គោល​ភ្លើង ខណៈ​ពួកគេ​ឃើញ​ស្ត្រី​រូបនេះ​ បាន​កំពុង​ព្យាយាម​គេចខ្លួន បន្ទាប់ពី​សម្លាប់​កូនស្រី​របស់ខ្លួន​រួច ។​

    យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីម្នាក់ឈ្មោះថា Swathi Sarkar អាយុ ៣០ ឆ្នាំ រស់នៅ Bengaluru ប្រទេស​ឥណ្ឌា ត្រូវបាន​ពួក​អ្នករស់​នៅក្នុង​ភូមិ​ចាប់ចង រហូតដល់​ប៉ូលីស​មកដល់ និង​នាំយកទៅ​ឃុំខ្លួន ។​

    ​អ្នកជិតខាង​បាន​ប្រាប់​ប៉ូលីស​ថា ពួកគេ​បានឃើញ Sarkar លើក​កូនស្រី​របស់ខ្លួន​អាយុ ៩ ឆ្នាំ ដែល​កំពុង​ហូរឈាម ហើយ​ស្ត្រី​រូបនេះ​កំពុង​ដើរទៅ​កាន់​ផ្ទះ​របស់​នាង ។​

    ​ពួក​អ្នកជិតខាង ក៏បាន​សួរនាំ​ពី​មូល​ហេតុដែល​បាន​កើតឡើង​ចំពោះ​កូនស្រី​របស់​នាង ប៉ុន្តែ ស្ត្រី​រូបនេះ​បដិសេធ​ឆ្លើយ ។ ផ្ទុយ​មកវិញ នាង​បាន​ឆ្លើយតប​ថា វា​មិនមែនជា​រឿងរ៉ាវ​របស់​ពួកគេ​ឡើយ ។​

    ​ខណៈពេល​ក្រោយមក ពួកគេ​បានឃើញ​ស្ត្រី​ជា​ម្តាយ​នេះ ស្ថិតនៅ​កន្លែង​យ៉​ផ្ទះ​ជាន់​ទី​៣​របស់​នាង ។ Sarkar បន្ទាប់មក បាន​គ្រវែង​កូនស្រី​របស់​នាង​ពី​យ៉​ផ្ទះ​តែម្តង ។​

    ​ឃើញ​ទិដ្ឋភាព​ដ៏​ស្លុតរន្ធត់​បែបនេះ ពួក​អ្នកជិតខាង​ក៏​ប្រញាប់ប្រញាល់​ទៅ​ជួយសង្គ្រោះ​ក្មេងស្រី និង​នាំយក​នាង​ទៅកាន់​មន្ទីរពេទ្យ ។ គួរ​ឲ្យ​សោកស្តាយ វេជ្ជបណ្ឌិត​ពុំ​អាចជួយ​សង្គ្រោះ​នាង​បាន ហើយ​នាង​ក៏ត្រូវ​បានប្រកាស​ស្លាប់ ។​

    ​ប៉ូលីស​ជឿថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ទម្លាក់​ចុះ​ពី​យ៉​ផ្ទះ​ចំនួន ២ លើក ។ អំឡុង​លើក​ទី​១ ក្មេងស្រី​បាន​រងរបួស ។ ទោះយ៉ាងណា បន្ទាប់ពី​នៅមាន​ជីវិត​ធ្លាក់​លើក​ទី​១ ម្តាយ​ចិត្តខ្មៅ​រូបនេះ ក៏បាន​បោះ​ទម្លាក់​នាង​ពី​យ៉​ផ្ទះ​របស់ខ្លួន​ជា​លើក​ទី​២ នៅវេលា​ម៉ោង ៣ និង ៣០ នាទី យប់ ។​

    ​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ លោក Kanchan Sarkar ដែលជា​អ្នកវិភាគ​ជំនួញ​ជាន់ខ្ពស់​ជាមួយ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា (IT) និយាយថា គាត់​រស់នៅ​ក្បែរ​ការិយាល័យ​ធ្វើការ​របស់គាត់ ហើយ​គាត់​ទើបតែ​វិល​ត្រឡប់មកផ្ទះ​វិញ ក្នុង​រយៈពេល​១​ខែ ដោយសារតែ​ប្រពន្ធ​របស់គាត់​កើតមាន​បញ្ហា​ខឹងឆេវ​ឆាវ​ច្រើន ។​

    ​គាត់​បន្តថា ប្តី​ប្រពន្ធ​ពួកគាត់​ទាំងពីរ​តែង​កើត​មានរឿង​ឈ្លោះប្រកែក​គ្នា ហើយ​ប្រពន្ធ​ពុំ​អាច​គ្រប់គ្រង​អារម្មណ៍​មួយ​នេះ​បាន ។​

    ​ក្នុងអំឡុងពេល​សួរចម្លើយ Swathi Sarkar បាន​ប្រាប់​ប៉ូលីស​ថា កូនស្រី​របស់​នាង​មាន​ជំងឺ Autistic ហើយ​ថា នាង​មាន​គម្រោង​បញ្ចប់ជីវិត​ខ្លួនឯង បន្ទាប់ពី​សម្លាប់​កូនស្រី ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...