• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ជើងហោះហើរ១របស់ Japan Airlines ត្រូវវិលចុះចតជាបន្ទាន់ បន្ទាប់ម៉ាស៊ីនឆាបឆេះ ដោយសារ…..
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 September, 2017  ម៉ោង 09:14 | អន្តរជាតិ

    ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Japan Airlines ដែល​ឆ្ពោះទៅកាន់​ទីក្រុង​ញូវយ៉ក បានធ្វើការ​ចុះចត​ជាបន្ទាន់​នៅ​ព្រលានយន្តហោះ​តូ​ក្យូ (​ជប៉ុន​) កាលពី​ថ្ងៃទី​០៥ កញ្ញា ម្សិលមិញ​នេះ ដោយសារ​បញ្ហា​ម៉ាស៊ីន (​ឆាបឆេះ​) បង្កឡើង​ដោយ​ការវាយប្រហារ​ពី​បក្សី ។​

    ​យន្តហោះ Boeing 777 ដែល​ដឹក​អ្នកដំណើរ ២៣៣ នាក់ និង​ក្រុម​សមាជិក​អាកាសយានិក ១៥ នាក់ បាន​ហោះ​ចេញពី​ព្រលានយន្តហោះ Haneda នៃ​ទីក្រុង​តូ​ក្យូ នៅវេលា​ម៉ោង ១១ និង ០០ នាទី​ព្រឹក (​ម៉ោង​ក្នុង​តំបន់​) ប៉ុន្តែ វា​បាន​វិលត្រឡប់​ចុះចត​នៅ​ព្រលាន​វិញ ក្នុង​រយៈពេល​១​ម៉ោង​ក្រោយ ។​ សំណាងល្អ ដែល​ពុំមាន​អ្នកណាម្នាក់​រងរបួស ។​

    ​រូបភាព​លើ​អេក្រង់​ទូរទស្សន៍ បង្ហាញ​ឲ្យ​ឃើញ​អគ្គីភ័យ​ឆាបឆេះ​ពី​គ្រឿង​ម៉ាស៊ីន​ខាងឆ្វេង គ្រា​យន្តហោះ​ទើប​ហោះហើរ​ចេញផុត​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Handeda ឆ្ពោះទៅកាន់​បុរី​ញូវយ៉ក នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ ។​

    ​អ្នកនាំពាក្យ​របស់ Japan Airlines ឲ្យ​ដឹងថា ពពួកសត្វ​ស្លាប​ត្រូវបាន​ចាត់ទុកជា «មុខសញ្ញា​» នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​គួរ​ឲ្យ​តក់ស្លុត​នេះ ។ ទោះយ៉ាងណា ក៏​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៅតែ​ត្រូវបាន​ធ្វើឡើង ។​

    ​គួររម្លឹកផងដែរថា ព្រលានយន្តហោះ Heneda តែង​រងការវាយប្រហារ​ពី​សំណាក់​ពពួក​បក្សាបក្សី​ជាច្រើន ។ ឆ្នាំ​២០១៦ មាន​ករណី​យន្តហោះ​រងគ្រោះ​ដោយ​សត្វ​ស្លាប​ទាំងនេះ​ចំនួន ១៨២ ករណី ប៉ុន្តែ ពុំមែន​ករណី​ណា​ក៏​ធ្ងន់ធ្ងរ​ដូច​ករណី​ថ្ងៃទី​៥ ខែកញ្ញា នេះ​ទេ ៕​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...