• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មើលប្រព័ន្ធវាយស្កាត់កាំជ្រួចលឿនជាងសម្លេងជំនាន់ថ្មី ទើបសាកល្បងជោគជ័យរបស់អង់គ្លេស
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 September, 2017  ម៉ោង 18:56 | អន្តរជាតិ

    ​ក្រសួងការពារជាតិ​អង់គ្លេស ឲ្យ​ដឹងថា នាវា​អម​ការពារ​ប្រភេទ Type 23 HMS Argyll ទើប​សាកល្បង​ប្រព័ន្ធ​វាយ​ស្កាត់​កាំជ្រួចឈ្មោះថា «Sea Ceptor» ហើយ​វា​បាន​ជោគជ័យ​ក្នុងការ​វាយ​ស្កាត់​កាំជ្រួច​ដែលមាន​ល្បឿន​ជាង​សម្លេង​នៅ​តំបន់​សមុទ្រ​ស្កុ​ដ​ឡែ​ន កាលពី​ថ្ងៃទី​៤ ខែកញ្ញា ម្សិលមិញ​នេះ នេះបើយោងតាម BBC ។​

    អនុរដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Harriett Baldwin បានឲ្យដឹងថា Sea Ceptor នឹង​ត្រូវបាន​បំពាក់​ឲ្យ​បណ្តា​នាវា​អម​ការពារ Type 26 ដែលមាន​ភារៈ​កិច្ចធានា​សុវត្ថិភាព​ដល់​នាវាមុជទឹក​នុយក្លេអ៊ែរ យុទ្ធសាស្ត្រ និង​នាវា​ផ្ទុក​យន្តហោះ​របស់​ទ័ពជើងទឹក ។​

    ​ប្រព័ន្ធ Sea Ceptor ប្រើប្រាស់​បណ្តា​កាំជ្រួច​មាន​សមត្ថភាព​បង្កើនល្បឿន​ដល់​ទៅ​លឿន​ជាង​សម្លេង ៣ ដង ហើយ​វាយប្រហារ​គោលដៅ​ច្រើន ក្នុងអំឡុងពេល​តែ​១ ។ វា​អាច​ការពារ​ក្នុង​ដែនសមុទ្រ​មាន​ផ្ទៃក្រឡា ១.២៩៥ គីឡូម៉ែត្រ​ការ៉េ ឬ លើ​ដែន​គោក​ក៏បាន​ដូចគ្នា ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...