• ផ្ទុះឡើង​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ខេត្តរតនៈគិរី​រី​ទៅ​វៀតណាម ដោយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ទ​ដាក់​កុងត្រូល​ប្រដាក់​គ្នា​ដូច​ខ្យង​ចាំ​រាប់​ក្បាល​ឡាន​ប្រមូលប្រាក់​

    ឧក​ញ៉ា តុប​ វវីដា ជាមន្ត្រីយោធាមានអំណាចទឹកលុយ និងជាមេឈ្មួញឈើដ៏ល្បីល្បាញមួយរូបប្រចាំភូមិភាគឦសាន បានចាត់តាំងឈ្មួញ ហា​ក់ សុ​គា រ​ត់​កា​រដឹ​ក​បាចលុយបង្ក្រាបមន្ត្រី នាំឈើពីឡាវី​ឡាវ ឆ្លង​កា​ត់​​ស្ទឹ​ង​ត្រែ​ង ដើ​ម្បី​នាំ​ចេញ ទៅ​វៀ​ត​ណា​ម រាប់​ពា​​ន់​ម៉ែ​ត្រ​គូ​ប

    លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រប្រឹងប្រមូលលុយក្រោមតុពេញទឡហឹង ដោយចាត់ចែង​ឲ្យ​កូនចៅ កោសរូស​ទារលុយ ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញកាន់តែខ្លាំងជាងមេគយមុនៗ

    ឧកញ៉ា សុឹង សំអុល កំពូលឈ្មួញដែលមានសមត្ថភាពរំលើងព្រៃឈើនៅភូមិភាគឦសាន កំពុងកាប់ប្រមូលឈើ​ ពី​​ដែ​ន​ជ​ម្រ​ក ស​ត្វ​ព្រៃ​ភ្នំ​ព្រិ​ច អូ​ស​ចូ​ល​ក្រុ​ម​ហ៊ុ​ន ដឹកទៅវៀតណាមដោយសេរីគ្មានអ្នកបង្រ្កាប!

  • នាយ ក្រឹម បកស្រាយជុំវិញរឿងសារកូនប្រុសពៅបង្ហោះទាក់ទងបន្ទាប់ខ្លួនចុះចេញពីផ្ទះ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 September, 2017  ម៉ោង 18:51 | សិល្បៈកម្សាន្ត

    ​កាលពី​៥​ថ្ងៃ​មុននេះ សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​តៗ​គ្នា ជុំវិញ «​សារ​បង្ហាញ​ពី​អារម្មណ៍​ពិបាក​ទទួលយក​មួយ​» របស់​កូនប្រុស​ពៅ​តារា​កំប្លែង​ជើងចាស់​នាយ ក្រឹម បន្ទាប់ពី​ឃើញ​ឪពុក​របស់ខ្លួន​បាន​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ស្រី​ផ្សេង ក្រោយ​ផ្ទុះឡើង​នូវ​រឿងរ៉ាវ​ស្នេហា​ត្រីកោណ​ជា​ជាមួយ​តារា​កំប្លែង​ស្រី​រួម​ក្រុម​នាងព្រលិត ហៅ​ស្រី​លាភ ។​

    ​ផ្តល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​អ្នកសារព័ត៌មាន​យើង​នាយ ក្រឹម បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ពិតជា​បាន​ចាក​ពី​ផ្ទះ​ចោល​ប្រពន្ធ​កូន​មេន ប៉ុន្តែ លោក​មិនបាន​ទៅ​រួមរស់​ជាមួយ​តារា​កំប្លែង​ស្រី​លាភ ហៅ​នាង​ព្រលិត ទេ គឺ​លោក​រស់នៅ​តែម្នាក់ឯង​ប៉ុណ្ណោះ ។ ហើយ​សំរាប់​ទំនាក់ទំនង​រវាង​លោក និង​កូនៗ​ទាំង​៤​នាក់ គឺ​នៅ​រក្សា​ទំនាក់ទំនង​ធម្មតា​ដដែល អត់​មាន​អ្វី​ប្រែប្រួល​ឡើយ ។​

    ​យ៉ាងណាមិញ ទាក់ទង​នឹង​សារ​របស់​កូនប្រុស​ពៅ​ឈ្មោះ អ៊ូ ដា​នី​ញ៉ែ​ល បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រើ​ពាក្យពេចន៍​វាយប្រហារ​មកលើ​រូបលោក គឺមាន​មនុស្ស​នៅ​ពី​ក្រោយខ្នង ដែលជា​អ្នកបង្ក​ការ​ញុះញង់ ក្នុង​គោលបំណង​បង្អួច​កេរ្តិ៍ឈ្មោះ​របស់លោក និង​ធ្វើ​ឲ្យ​កូនៗ​ទាំងអស់​ស្អប់​រូបលោក ។ ទោះយ៉ាងណា លោក​ថា លោក​ពុំបាន​ខឹង​នឹង​កូនប្រុស​ពៅ​របស់លោក​នោះទេ ។​

    ​ហើយ​លោក​ក៏បាន​បញ្ជាក់ថា រាល់​ការរៀនសូត្រ និង​ការព្យាបាល​ជំងឺ​កូនប្រុស​ពៅ គឺ​រូបលោក​ជា​អ្នកទទួល​រ៉ាប់រង​ដដែល ពុំមាន​អ្វី​ប្រែប្រួល​ឡើយ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...