• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • តំណមទាំង ៧ បើអាចអ្នកគួរចៀសវាងក្នុងថ្ងៃសែនក្បាលទឹកនេះ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 September, 2017  ម៉ោង 11:52 | វប្បធម៌

    សែន​ក្បាលទឹក ឬ បុណ្យ​ភ្ជុំ​ចិន ជា​ប្រភេទ​បុណ្យ​មួយ ដែល​រួមទាំង​ប្រជាជន​ចិន វៀតណាម និង ប្រជាជន​ខ្មែរដែលមាន​សែស្រឡាយ​ចិន មួយចំនួន និយម​ធ្វើជា​រៀងរាល់ឆ្នាំ​។ បុណ្យ​នេះ ជាទូទៅគឺកំណត់​យក ថ្ងៃ​១៥​កើត ខែ​៧ (​ខែ​ចិន​) ដែល​ប្រជាជន​ខ្មែរកាត់​សែស្រឡាយ​ចិន ខាង​ចិន​ទៀ​ជាវ ពួកគេ​តែងតែ​ធ្វើ​គ្រប់ៗ​គ្នា​។

    ​ក្នុង​ឆ្នាំ​២០១៧ នេះ ថ្ងៃ​សែន​ក្បាលទឹក ត្រូវ​នឹង​ថ្ងៃអង្គារ៍ ទី​០៥ ខែកញ្ញា ​។ សែន​ក្បាលទឹក ឬ ភាសា​ចិន ហៅថា 中元节 (Zhong Yuan Jie) ដែលមាន​សេចក្តី​ជា​ខ្មែរ ស្រដៀង​ទៅនឹង​បុណ្យ​ភ្ជុំ​ដូច្នោះ​ដែរនោះ និង​មានឈ្មោះ​មួយ​ទៀតថា 鬼节 (gui jie) មាន​សេចក្តី​ថា បុណ្យ​ខ្មោច ត្រូវបាន​ប្រជាជន​ចិន វៀតណាម និង​ខ្មែរ​កាត់​ចិន ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ មិនដែល​រំលង​នោះទេ​។ វា​ជា​ពិធីបុណ្យ​ធំ​មួយ​ផងដែរ បន្ទាប់ពី​បុណ្យចូលឆ្នាំ​ចិន ឬ បុណ្យ​និ​ទាឃ​រដូវ (春节)​។​

    បុណ្យ​នេះ គេ​មិនបាន​រៀបចំផ្ទះ ទិញ​គ្រឿង​លំអ តាំង​ស្អេកស្កះ ដូច​ចូលឆ្នាំ​នោះទេ​។ គេ​គ្រាន់តែ​រៀបចំ​សែន​ជាធម្មតា ដែល​ចែកជា​ពីរដង លើកទីមួយ នៅពេល​ថ្ងៃ សែន​ដល់​កុងម៉ា ជីដូន​ជីតា ហើយ​លើក​ទី​ពីរ នៅពេល​ល្ងាច គឺ​សែន​ដល់​ខ្មោច​បី​សាច​អនាថា ដែល​គ្មាន​ញាតិ គ្មាន​ផ្ទះសម្បែង ឬ រក​ផ្ទះ​ញាតិ​មិនឃើញ​។​

    ​​យ៉ាងណាមិញ ទន្ទឹមនឹងការរៀបចំពិធីបុណ្យសែនក្បាលទឹកនេះផងដែរ ក៏មានការជ្រើសរើសគ្រឿងសំណែន ដើម្បីឱ្យកូនចៅទទួលបានលាភសំណាង និង លើករាសី។ ដែលក្នុងនោះក៏ត្រូវបានតំណម ៧ យ៉ាង ដែលអ្នកមិនគួរធ្វើក្នុងរដូវកាលបុណ្យសែនក្បាលទឹក៖

    ១ ហាមរៀបការក្នុងខែដែលស្ថិនក្នុងរដូវការបុណ្យសែនក្បាលទឹក
    ២ ហាមដើរលេងញឹកញាប់
    ៣ ហាមដើរលេងដល់យប់ជ្រៅ
    ៤ ហាមលក់ ឬ ទិញផ្ទះក្នុងរដូវការបុណ្យសែនក្បាលទឹក
    ៥ ហាមដោះដូរការងារ ឬ សាងសងអ្វីក្នុងរដូវការបុណ្យសែនក្បាលទឹក
    ៦ ហាមចាប់ផ្តើមបើករបររកស៊ីក្នុងរដូវការបុណ្យសែនក្បាលទឹក
    ៧ ហាមហែលទឹកពេលយប់ក្នុងរដូវការបុណ្យសែនក្បាលទឹក

    យោងតាមតំណម ប្រសិនជាជនណាបំពានក្នុងចំណោមតំណមទាំង ៧ ខាងលើនេះ នឹងជួបរឿងស៊យពេញមួយឆ្នាំ ដូចនេះបើអាចចៀសបានក៏ចៀសទៅ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...