• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទំនប់​២០​ឧសភា​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​លេង​កំសាន្ត និង​នៅ​ថ្ងៃទី​២០​ខែកញ្ញា​នេះ អាជ្ញាធរ​ស្រុក​នឹង​រៀប​ចំការ​អុំទូក​ប្រណាំង​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 September, 2017  ម៉ោង 09:32 | ទេសចរណ៍

    ​​ខេត្តកំពង់ឆ្នាំង​៖ ទំនប់ទឹក​២០​ឧសភា​ស្ថិតនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ​ប្រមាណ​១៧​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង ។ រយះពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ទំនប់ទឹក​២០​ឧសភា​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​មកលេង​កំសាន្ត​នៅ​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍ ដោយឡែក​នៅ​ថ្ងៃទី​២០​ខែ​ក​ញ្ញ ឆ្នាំ​២០១៧​ខាងមុខនេះ អាជ្ញាធរ​ឃុំ ស្រុក និង​សហគមន៍​នឹង​រៀប​ចំការ​អុំទូក​ប្រណាំង​លេង​កំសាន្ត​ដើម្បី​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ។​

    ​លោក អ៊ុក ញ៉ុ​ន ប្រធាន​សហគមន៍​ទំនប់ទឹក​២០​ឧសភា បាន​និយាយ​អោយដឹងថា​៖ ទំនប់ទឹក​២០​ឧសភា បាន​កសាងឡើង​នៅក្នុង​របប​ប៉ុលពត​អំឡុង​ឆ្នាំ​១៩៧៧, ១៩៧៨ ដោយមាន​សំណង់​ទ្វារ​ទឹកធំៗ​៣​កន្លែង និង​សំណង់​ទ្វារ​ទឹកតូចៗ​ចំនួន​៥​កន្លែង​ទៀត នៅលើ​ខ្នង​ទំនប់​ប្រមាណ​២​ពាន់​ម៉ែត្រ​។ ទំនប់ទឹក​នេះ​បាន​ស្តុ​ប​ទឹក​រាប់លាន​ម៉ែត្រគូប​ដែល​ហូរ​ចេញ​មកពី​ស្ទឹង​ស្រះ​អង្កាម ហើយ​អាច​ផ្គត់ផ្គង់​ទឹក​ធ្វើ​ចំការ​និង​ស្រែប្រាំង​របស់​ប្រជាពលរដ្ឋ​បាន​រាប់ពាន់​ហិកតា​។

    ដោយឡែក​នៅក្នុង​សប្តាហ៍​មុននេះ​សហគមន៍​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​បុក​មក​ខ្លាំង​រៀបនឹង​លិច​ខ្នង​ទំនប់ នោះ​ក៏ដោយ​សារ​ទ្វារ​បើក​ទឹកបាន​កកស្ទះ​ដោយ​កំប្លោក​និង​កញ្ឆែត​ជាច្រើន នៅក្នុងពេល​នោះដែរ លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត និង​លោក​មេបញ្ជាការ​តំបន់សឹករង​ខេត្ត​បាន​បញ្ជូន​បញ្ជូន​គ្រឿងចក្រ និង​កម្លាំង​កងទ័ព​ជាច្រើន​នាក់​សហការ​ជាមួយ​សហគមន៍ ចុះមក​កាយ​យក​កំប្លោក​និង​កញ្ឆែត​ចេញពី​មុខទ្វារ​ទឹក ដើម្បី​បើកទឹក​អោយ​ធ្លាក់​ទៅ​ក្រោម ក្នុង​គោលបំណង​ការពារ​មិនអោយ​ជំនន់​ទឺ​ក​ភ្លៀង​ជន់​លិច​បាក់​ទំនប់​។​

    ​លោក អ៊ុក ញ៉ុ​ន បាន​អោយដឹងទៀតថា​៖ នៅក្នុង​រយះពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ទំនប់ទឹក​២០​ឧសភា បាន​ក្លាយជា​កន្លែង​ទេសចរណ៍​លេង​កំសាន្ត ដោយមាន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បានមក​ធ្វើ​រោង​លក់ដូរ​នំចំណី ភេសជ្ជៈ គ្រឿងក្លែម នៅតាម​ខ្នង​ទំនប់​ជា​ហូរហែរ និង​ក៏មាន​ទា​ទឹក​សំរាប់​ជិះ​លេង​កំសាន្ត​នៅក្នុង​ទំនប់ទឹក​ផងដែរ ដែលជា​ហេតុ​ធ្វើអោយ​ភ្ញៀ​រ​ទេសចរណ៍​ជិត​ឆ្ងាយ​មកលេង​កំសាន្ត​មិនសូវ​ដាច់ ជា ពិសេស​គឺ​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​ចុង​សប្តាហ៍ ។​

    ​លោក កេ​ត សុ​ឃា មេឃុំ​មេលំ បានអោយដឹងថា​៖ ទំនប់ទឹក​២០​ឧសភា​នេះ មាន​សារៈប្រយោជន៍​សំខាន់​ណាស់​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅក្នុង​ឃុំ​មេលំ និង​ឃុំ​ស្វាយជ្រុំ ដែល​ធ្វើ​ស្រែចំការ​នៅ​តំ​នប់​នោះ ព្រោះ​ទំនប់ទឹក​នេះ​អាច​ផ្គត់ផ្គង់​ទឹក​ធ្វើស្រែ​ចំការ​បាន​រាប់ពាន់​ហិកតា​ទាំង​ខែប្រាំង​និង​ខែវស្សា​។​

    ​លោក​មេឃុំ​សំណូមពរ​ផងដែរ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​សហគមន៍ សូម​ចូលរួម​ជួយ​ថែរក្សា​ការ ពារ​ទំនប់ទឹក​នេះ​អោយបាន​ទាំងអស់គ្នា ចំណែក​អ្នកលក់ដូរ​នៅលើ​ខ្នង​ទំនប់​សូម​ចូលរួម​ធ្វើ​អនាម័យ​រក្សា​បរិស្ថាន​ទឹក​ក្នុង​ទំនប់​អោយបាន​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កំសាន្ត​អោយបាន​ច្រើន​នោះ​ជីវភាព​ប្រជាពលរដ្ឋ​យើង​នៅក្នុង​មូលដ្ឋាន និង​កាន់តែ​ប្រសើរឡើង ។​

    ​ដោយឡែក​លោក​មេឃុំ​ក៏​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ផងដែរ​ថា នៅ​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​ខាងមុខនេះ អាជ្ញាធរ​ឃុំ និង​ស្រុក នឹង​រៀបចំ​កម្មវិធី​អុំទូក​ប្រណាំង​លេង​កំសាន្ត នៅក្នុង​ទំនប់ទឹក​២០​ឧសភា​នេះ ដើម្បី​អបអរសាទរ​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​ប្រពៃណីជាតិ អាស្រ័យហេតុនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​មក​ចូលរួម​កំសាន្ត​ដោយ​សប្បាយរីករាយ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...