• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ដល់ក! ក្រោយព្យុះ Harvey ទឹកស្រក ពេលត្រឡប់មកវិញ ម្ចាស់ផ្ទះស្រឡាំងកាំង ព្រោះមានម្ចាស់ថ្មីកាន់កាប់……
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 September, 2017  ម៉ោង 17:49 | អន្តរជាតិ

    បុរសជាម្ចាស់ផ្ទះរងគ្រោះដោយព្យុះ Harvey នៅក្នុងរដ្ឋរដ្ឋ​តិច​សា​ស់ សហរដ្ឋអាមេរិក បាន​ភ័យតក់ស្លុត ពេលវិល​ត្រឡប់មកផ្ទះ​របស់ខ្លួន​វិញ ក្រោយពី​ជម្លៀស​ខ្លួន​ចេញពី​ទឹកជំនន់ដោយ​ព្យុះ កំណាចនេះ ស្រាប់តែ​រកឃើញសត្វក្រពើ១ក្បាល កំពុងរស់នៅក្នុងផ្ទះរបស់គាត់ ។​

    យោង​តាម ABC News ចុះផ្សាយកាលពីថ្ងៃទី០​១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ នោះក្រោយពេលកំរិតទឹក​នៅ​ទីក្រុង Humble រដ្ឋ​តិច​សាស់ លោក Brian Foster បាន​ត្រឡប់មកផ្ទះ​វិញ ។ ខណៈពេល​កំពុង​ដើរ​ពិនិត្យមើល​ស​ភព​ខូចខាត​បង្កឡើង​ដោយ​ព្យុះ និង​ទឹក​ក​ជំនន់ក្នុង​ផ្ទះ ជាមួយ​ក្រុម​សង្គ្រោះ​១​ក្រុម ស្រាប់តែ​លោក​ក្រឡេកឃើញ​ក្រពើ​១​ក្បាល​ប្រវែង ១,៧ ម៉ែត្រ កំពុង​វារគើមៗ​នៅក្នុង​ផ្ទះ ។​

    ភ្លាមៗនោះ ​លោក Foster បាន​ស្រែកហៅ​កង​សង្គ្រោះ​ឲ្យ​មកជួយ ។ ហើយ​ពួកគេ​ក៏​ចាត់ការ «​វាយខ្នោះ​» វា នាំយកទៅ ។ គេ​នៅ​ពុំទាន់​ដឹងថា ក្រពើ​នេះ​ចូល​ផ្ទះ​រួច​ដោយ​វិធី​ណា​នៅឡើយ​ទេ ព្រោះ​ទ្វា​បង្អួច​បាន​បិទ​ជិត​អស់ មុន​ចាកចេញ ។​

    សូមបញ្ជាក់ថា ​ព្យុះ​កំណាច Harvey បាន​បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៤ នាក់ស្លាប់ និង​មនុស្សប្រមាណ ១៩ នាក់​ទៀតផ្សេងទៀតបាត់​ខ្លួន ស្ថិតក្នុង​សង្កាត់​ចំនួន ៦ នៃ​ទីក្រុង Houston រដ្ឋ​តិច​សាស់ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...