• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​កូន​តិរច្ឆាន​ខឹង​ម្តាយ​ពុំ​ឲ្យ​លុយ​ទិញ​ស្រា​ផឹក ទាញ​កាំបិត​ប្រល័យ​ជីវិត​ម្តាយ រួច​វះ​យក​បេះដូង​….​ក្លែមស្រា​!!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 September, 2017  ម៉ោង 13:36 | អន្តរជាតិ

    ​ប៉ូលីស Maharashtra និយាយថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ Sunil Kuchakurni អាយុ ៣៥ ឆ្នាំ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​សម្លាប់ និង​ស៊ី​បេះដូង​ម្តាយបង្កើត​របស់ខ្លួន​ឈ្មោះ Yelava អាយុ ៦៥ ឆ្នាំ ។​

    ​យោងតាម​ការស៊ើបអង្កេត​របស់​ប៉ូលីស Kuchakurni បាន​ផ្លាស់​មក​នៅផ្ទះ​ម្តាយ​របស់ខ្លួន បន្ទាប់ពី​ប្រពន្ធ និង​កូនៗ​៣​ឆ្នាំ ចេញទៅ​រស់នៅក្នុង​ទីក្រុង Mumbai ព្រោះតែ​ពួកគេ​មិនអាច​ដោះស្រាយ​ជាមួយ​ភាព​ញៀន​ស្រា​របស់​បុរស​ជា​ប្តី​-​ឪពុក​រូបនេះ​បាន​តទៅទៀត ។​

    Kuchakurni ពុំបាន​ជួយ​ធ្វើ​ការងារ​អ្វី​នោះទេ និង​ប្រើប្រាស់​លុយ​របស់​ម្តាយ ដើម្បី​ទិញ​ស្រា​ផឹក ។​

    ​នៅ​ថ្ងៃ​ច័ន្ទ អ្នកស្រី Yelaya បាន​ប្រាប់​កូនប្រុស​តិរច្ឆាន​នេះ​ថា គាត់​ពុំ​ឲ្យ​លុយ​រូបគេ​ទិញ​ស្រា​ផឹក​ទៀតឡើយ ។ ជាការ​ឆ្លើយតប Kuchakurni បាន​ចាប់ទាញ​កាំបិត និង​ចាក់​សម្លាប់​ម្តាយ​រហូត​ស្លាប់​តែម្តង ។ រូបគេ​បន្ទាប់មក បាន​វះ​យក​បេះដូង​ម្តាយ ទៅ​ស្ងោរ​ស៊ី​ក្លែមស្រា ។​

    ​អ្នកជិតខាង​ម្នាក់​បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស បន្ទាប់ពី​បានឃើញ Kuchakurni ខ្លួនប្រាណ​គ្របដណ្តប់​ដោយ​ឈាម ។ ភ្លាមៗ​នោះ ប៉ូលីស​បានមក​ដល់ផ្ទះ​កើតហេតុ និង​រកឃើញ​ខ្លួនប្រាណ​របស់​អ្នកស្រី Yelaya ត្រូវបាន​កាត់ផ្តាច់​យ៉ាង​សាហាវឃោរឃៅ​ជាទីបំផុត ។​

    ​ប្រសិន​ត្រូវបាន​កាត់ទោស នោះ Kuchakurni នឹង​ប្រឈម​ទោស​ប្រហារជីវិត ក្នុងករណី​ខឹង​ម្តាយ​បដិសេធ​ឲ្យ​លុយ​ទិញ​ស្រា​ផឹក ហើយ​ក្លាយជា​អំពើ​ដ៏​ឃោរឃៅ​បែបនេះ មកលើ​ម្តាយ​ខ្លួន ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...