• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ​ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង​នៅក្នុង​ស្រុក​បរិបូណ៌ អាច​ស្រោចស្រព​ដីស្រែ​បាន​១០.៣០០​ហិកតា នឹងត្រូវ​បញ្ចប់​គម្រោង​សាងសង់​នៅ​ដើមខែ​តុលា​ខាងមុខនេះ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 September, 2017  ម៉ោង 09:14 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង​គឺជា​ទំនប់​ទប់ទឹក​ដ៏​ធំ​មួយ បាន​កសាងឡើង​នៅក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង មាន​សំណង់​ស្ទាក់​ទឹក សំណង់​យក​ទឹក ប្រឡាយ​មេ និង​ប្រឡាយ​រង​ជាង​៦០​គីឡូម៉ែត្រ ដែល​អាច​ចែកចាយ​ទឹក​ស្រោចស្រព​លើដី​ស្រែ ចំនួន​១០.៣០០​ហិកតា មកដល់ពេលនេះ​ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង​កសាង​ជិត​រួចរាល់​ហើយ នឹងត្រូវ​បញ្ចប់​គម្រោង​សាងសង់​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៧ ខាងមុខនេះ ។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​៣​ក្នុងស្រុក​បរិបូណ៌​សង្ឃឹមថា​៖ នៅពេល​សាងសង់​ទំ​ន ប់​ទឹក​អា​ចាង​នេះ​រួច ពួកគាត់​និង​បាន​ទឹក​ធ្វើស្រែ​ទាំង​ស្រែវស្សា និង​ស្រែប្រាំង​គ្រប់គ្រាន់ គឺ​លែង​ខ្វះខាត​ទឹក​ធ្វើស្រែ​ដូច​ឆ្នាំមុនៗ​ទៀតហើយ​។​

    ​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូណ៌ បានអោយដឹងថា​៖ កន្លងមក​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​រិ​បូ​ណ៌ តែងតែ​ខ្វះខាត​ទឹក​នៅពេល​ធ្វើស្រែ​ប្រាំង ដោយឡែក​នៅក្នុង​រដូវ​វស្សា​ក្នុង​ឆ្នាំ​ខ្លះ​ពេល​មាន​គ្រោះ​រាំ ង​ស្ងួត​អត់​ទឹកភ្លៀង ការធ្វើ​ស្រែ​ក្នុង​រដូវវស្សា​ក៏​ខ្វះខាត​ទឹក​ធ្វើស្រែ​ផងដែរ គឺ​ធ្វើស្រែ​សង្ឃឹមលើ​មេឃ​។ ប៉ុន្តែ​មកដល់​ឆ្នាំ​២០១៤ ក្រោម​ការដឹកនាំ​ដ៏​ត្រឹម និង​ដោយមាន​ការយកចិត្តទុកដាក់​គិតគូរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ប្រព​ន្ធ័​ធា​រាស្ត្រ​ដែលជា​ទំនប់​ស្ទាក់​ទឹក​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់មាន ត្រូវបាន​កសាងឡើង​នៅក្នុង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ។ ទំនប់​ស្ទាក់​ទឹក​ដ៏​ធំ​មួយ​នេះ អាច​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​បាន​៣​ឃុំ មាន​ឃុំ​អញ្ចាញ​រូង ឃុំ​ពេ​ជ​ចង្វា និង​ឃុំ​ផ្សារ ដែល​អាច​ស្រោចស្រព​លើដី​ស្រែ ចំនួន​១០.៣០០​ហិកតា ដោយ​ប្រជាពលរដ្ឋ​សង្ឃឹមថា នៅពេល​កសាង​ទំនប់ទឹក​និង​ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង​នេះ​រួច ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទាំង​៣​ខាងលើនេះ នឹង​លែង​ខ្វះ​ទឹក​ធ្វើស្រែ​ទៀតហើយ ។ ទន្ទឹមនេះដែរ​ទំនប់ទឹក​អា​ចាង​នេះ​ក៏​អាច​ក្លាយជា​កន្លែង​ទេសចរណ៍​មក​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​នៅ​ចុង​សប្តាហ៍ និង​នៅក្នុង​ខែ​បុណ្យទាន​ផ្សេងៗ ហើយក៏​អាចអោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​រកប្រាក់​ចំណូល​បាន​ពី​ភ្ញៀវទេសចរ ណ៍​ដែល​មកលេង​កំសាន្ត​ផងដែរ​។

    ​ដោយឡែក លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង នៅរ​សៀ ល​ថ្ងៃទី​០៣ ខែកញ្ញា​នេះ បានបញ្ជាក់​អោយដឹងថា​៖ ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង​ខាងលើនេះ កសាង​ដោយ​ថវិកា កម្ចី​ហិរញ្ញប្បទាន ធនាគារ​នី​ហ័​រណ អា​ហ័​រណ​ប្រទេស​ចិន អនុវត្ត​គម្រោង​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ស៊ី​ហាយ​ដ្រូ​ខ​ប​ភើ​រេ​សិន​លី​មី​ធី​ត ។ ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង មាន​សំណង់​ស្ទាក់​ទឹក សំណង់​យក​ទឹក មាន​ប្រឡាយ​មេ​ប្រវែង ២០,៥០​គីឡូម៉ែត្រ ប្រឡាយ​រង​១០​ខ្សែ មាន​ប្រវែង​៤៤,៣៩​គីឡូម៉ែត្រ គឺអាច​ស្រោចស្រព​ដីស្រែ​បាន​ចំនួន​១០.៣០០​ហិកតា ដោយបាន​ចាប់ផ្តើម​សាងសង់​ពីថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ រយះពេល​សាងសង់​ចំនួន​៣៥​ខែ តាម​គម្រោង​និង​ត្រូវ​បញ្ចប់​ការសាងសង់​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៧ ខាងមុខនេះ ។​

    ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​បរិបូណ៌ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​យកចិត្តទុកដាក់​គិតគូរ ជួយ​កសាង​ប្រព​ន្ធ័​ធារាសាស្ត្រ​អា​ចាង​ដ៏​ធំ​មួយ​នេះ​ឡើង​ដែល​មិន​ធ្លាប់មាន​ពី​ដើម​មក ដើម្បី​ផ្គត់ផ្គង់​ទឹក​ជូន​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចំការ​អោយបាន​គ្រប់គ្រាន់ ។ ប្រជាពលរដ្ឋ​សង្ឃឹមថា នៅពេល​បញ្ចប់​គម្រោង​សាងសង់​នៅ​ដើមខែ​តុលា​ខាងមុខនេះ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ទឹក​ធ្វើស្រែ​គ្រប់គ្រាន់​ទាំង​រដូវវស្សា​និង​រដូវ​ប្រាំង ដោយ​លែង​ខ្វះខាត​ទឹក​ធ្វើស្រែ​ចំការ​ដូច​ឆ្នាំមុនៗ​ទៀតហើយ ៕ រឹទ្ធិ ជ័យ​


    ​ ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...