• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ថ្វីបើស្រង់យកបានសាកសពនិស្សិតប្រុសស្រីថៃ២រូប តែអាជ្ញាធរអាមេរិកនៅរងការរិះគន់ថា……
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 September, 2017  ម៉ោង 14:02 | អន្តរជាតិ

    ​ក្រុម​សង្គ្រោះ​អាមេរិក បាន​ស្រង់​យកបាន​សាកសព​និស្សិត​ប្រុស​ស្រី​ថៃ ២ រូប នៅឯ​សាកលវិទ្យាល័យ South FloridaUniversity ពី​រថយន្ត​ជួល​របស់​ពួកគេ ដែល​ធ្លាក់ចូល​ទន្លេ​មួយ​នៅក្នុង​សហរដ្ឋអាមេរិក អស់​រយៈពេល​ជាង​១​ខែ​មក​កន្លងមកនេះ ។​

    ​ប្រតិបត្តិ​ការសង្គ្រោះ​នេះ​បា​នប​ញ្ចូ​ន​ក្រុម​សង្គ្រោះ​ចុះ​ពី​ឧទ្ធម្ភាគចក្រ ចូល​ទន្លេ Kings ទីកន្លែង​ដែល​រថយន្ត​ត្រូវ «​ជាប់គាំង​» និង​ទាញ​រថយន្ត​នោះ​ឡើង​ច្រាំងទន្លេ ។​

    ​សាកសព​របស់ Thiwadee Saengsuriyarit (​អាយុ ២៤ ឆ្នាំ​) និង Bhakapon Chairattanasongporn (​អាយុ ២៨ ឆ្នាំ​) ត្រូវបាន​បញ្ជូន​សម្រាប់​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​បញ្ជាក់​អត្តសញ្ញាណ ។ គ្រូ​សារ​ជនរងគ្រោះ​ទាំងពីរ ក៏បាន​មាន​វត្ត​មាននៅ​កន្លែងកើតហេតុ​ផងដែរ ។ ព្រះសង្ឃ​១​អង្គ ក៏ត្រូវ​បាន​និមន្ត​ទៅ​កន្លែងកើតហេតុ ដើម្បី​ធ្វើ​ពិធី​សាសនា​ជូន​ដល់​ជនរងគ្រោះ ។​

    ​គ្រួសារ​របស់ Thiwadee មានបំណង​នាំយក «​ឆ្អឹង​» សព​របស់​កូន ទៅកាន់​ប្រទេស​ថៃ ខណៈ​គ្រួសារ Bhakapon មាន​គម្រោង​បាច «​ឆ្អឹង​» របស់​កូន​នៅក្នុង​កាលីហ្វ័រ​ញ៉ា ។​

    ​គួរ​បញ្ជាក់ថា កិច្ចខិតខំ​ប្រឹងប្រែង​ស្រង់​សាកសព​ជនរងគ្រោះ​ទាំងពីរ​ពី​រថយន្ត​របស់​ពួកគេ​ដែល​បាន​ជាប់គាំង​នៅក្នុង​ទន្លេ Kings ចាប់តាំងពី​ថ្ងៃទី​២៦ ខែកក្កដា ត្រូវបាន​ពន្យារពេល ដោយសារ​កំរិត​ទឹកទន្លេ​ឡើង​ខ្ពស់ និង​ចរន្តទឹក​ហូរ​ខ្លាំង​នៅក្នុង​ទន្លេ ក៏ដូចជា​អាកាសធាតុ​អាក្រក់​ផងដែរ ដែល​អាច​គំរាមកំហែង​សុវត្ថិភាព​របស់​ក្រុម​សង្គ្រោះ ។​

    ​កា​រិ​យាយ​ល័យ Fresno County Sheriff បានសម្រេច​បើក​ប្រតិបត្តិការ​ស្រង់​សាកសព​នៅ​ព្រឹក​ថ្ងៃ​សុក្រ (០១ កញ្ញា​) ខណៈ​លំហូរ​ទឹកទន្លេ និង​កំរិត​ទឹក​ឈានដល់​កំរិត​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​សង្គ្រោះ ។​

    ​ទោះយ៉ាងណា ការពន្យារពេល​ស្រង់​សាកសព​នេះ បាន​បង្ក​ឲ្យ​មានមតិ​រិះគន់​មួយចំនួន ចំពោះ​ភ្ញាក់​ងារ​សមត្ថកិច្ច​អាមេរិក ដែល​ត្រូវបាន​ចាត់ទុកថា ជា​ចេតនា​មិន​ចង់​រុករក​សាកសព ព្រោះតែ​ជនរងគ្រោះ​ទាំងពីរ​ជា​ជនជាតិ​អាស៊ី ពុំមែន​ជា​ជនជាតិ​អាមេរិក​នោះ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...