• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ដេន នីខ្វាន់ ព្រមានក្រុមហ៊ុន Internet មួយនេះ បើនៅតែប្រើមិនកើតប្រយ័ត្ន……
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 September, 2017  ម៉ោង 14:05 | សិល្បៈកម្សាន្ត

    ​សកម្មភាព​យឺតយ៉ាវ ឬ ការផ្តល់សេវា​អន់ របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធើរ​ណេ​ត​មួយចំនួន​តូច ឃើញថា​បាននិងកំពុង​បង្ក​ការក្តៅក្រហាយ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ព្រោះថា នៅពេល​ពួកគាត់​បង់លុយ​ទៅ​ឲ្យ​សំរាប់​សេវា​រយៈពេល​១​ខែ ឬ ១​ឆ្នាំ គឺ​ខាង​ក្រុមហ៊ុន «​អូ​ខេ​» ទទួលយក​យ៉ាង​លំទោន​! ប៉ុន្តែ នៅពេល​មាន​បញ្ហា​….​ម្តងម្កាល គឺ​អ្វីៗ​មិន​ដូច​ពួកគាត់​យកលុយ​ទៅ​បង់​ពេញៗ​ថ្លៃ​នោះទេ ។​

    ​ជាក់ស្តែង នាពេល​ថ្មីៗ​នេះ អតិថិជន​កញ្ញា ដេ​ន នី​ខ្វាន់ ដែល​ប្រិ​យម​ត្តិ​បាន​ស្គាល់​យ៉ាងច្បាស់​តារា​ល្បី​ខាង​រឿងអាស្រូវ​ទាក់ទង​នឹង​ភាព​សិច​ស៊ី​របស់​នាង ដោយ​អត់​ទ្រាំលែងបាន​នឹង​សេវា​អ៊ី​ន​ធើរ​ណេ​ត​ដែល​កញ្ញា​កំពុង​ប្រើ ក៏បាន​បញ្ចេញ​កំហឹង​តាមរយៈ​សារ​បង្ហោះ​ឡើងលើ​គណនី​របស់ខ្លួន​ថា​៖

    «​ក្តៅក្រហាយនឹង Wi-Fi ណាស់ បង់លុយពេញថ្លៃតែអត់ដើរអីម៉ាតិចសោះ. ពេលប្រាប់ហើយអោយជួយមកមើលតិចមកតើមកពីអីបានវាមិនដើរ ក៏មិនខ្ចីមកមើលអោយទៀត. ប្រយត្ន័តែខ្ញុំទ្រាំលែងបានខ្ញុំ Post អោយខ្មាស់គេនឹងលែងមានគេប្រើសេវាអ្នកអែងទៀតហើយ ខ្ញុំយកលុយទៅបង់មិនមែនយកក្រដាសទៅបង់ទេ បើពិបាកពេកសងលុយខ្ញុំវិញមកកុំអោយពិបាក…ស្បថលែងប្រើសេវារបស់អ្នកអែងហើយព្រោះវាតឹងទ្រូងណាស់👎👎👎»

    ​ទោះយ៉ាងណា ដោយសារ​កញ្ញា ដេ​ន នី​ខ្វាន់ នៅ​ទុក​ឱកាស ឬ​មុខមាត់​ឲ្យ​សិន ហេតុដូច្នេះ កញ្ញា​ពុំ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ី​ន​ធើរ​ណេ​ត​នោះទេ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...