• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចម្លែកមែន! ឆ្កែអនាថាប្រែពណ៌បៃតង បន្ទាប់ហែលក្នុងទឹកទន្លេត្រូវបានបំពុលនៅ…… (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 August, 2017  ម៉ោង 13:32 | ប្លែកៗ

    សត្វឆ្កែអនាថាប្រហែល ​៥ ក្បាល ត្រូវបានឃើញប្រែពណ៌សម្បុរសជាបៃតងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីពួកវា​ហែលក្នុងទឹកទន្លេ​ Navi ដែលត្រូវបានបំពុល នៅក្នុងទីក្រុង Mumbai ប្រ​ទេសឥណ្ឌា

    តាមលទ្ធផលនៃការ​ស្រាវជ្រាវ បានបង្ហាញថា ពណ៌​បៃតង​នេះ​មាន​ប្រភព​ចេញមក​ពី​ជាតិគីមី​ជ្រលក់​ពណ៌ ដែល​ត្រូវបាន​គេ​បូម​ទម្លាក់​ចូល​ទន្លេ Kasali នៅ Navi, Mumbai ។ ទឹកទន្លេ​នេះ​ត្រូវបាន​ពលរដ្ឋ​លែង​ហ៊ាន​ប្រើ​ប្រាស់ អស់រយៈពេលជាយូរ​មកហើយ ។​ ​

    តាមការ​ឲ្យដឹង ពលរដ្ឋ​នៅ​តំបន់​នោះ​បាននិយាយថា ពួកគេ​បាន​តស៊ូ​ច្រើន​ឆ្នាំ​មកហើយ តែ​បាន​ត្រឹម​បន្ថយ​ក្លិន​តិចតួច​ប៉ុណ្ណោះ ខណៈកំរិត​បំពុល​កំពុង​កើនឡើង​ខ្លាំង ។​ ​​​យ៉ាងណាមិញ បើតាម​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការបំពុល​បរិស្ថាន (MPCB) បានបញ្ជាក់ឲ្យដឹងថា ​ទឹកទន្លេ  Navi ​នេះ​ បាននិងកំពុងខ្វះ​អុកស៊ីហ្សែន ​ហេតុដូច្នេះ ការ​បំ​ពុលនឹង​លើស​កំរិតស្តង់ដារ ១៣ ដង ឯណោះ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...