• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ប្រជាពលរដ្ឋ ឃុំ​ត្រងិល ស្រុក​កំពង់លែង រំពឹងថា​នឹង​បាន​ទឹក​ស្រោចស្រប់​ស្រូវវស្សា មិន​ខ្វះខាត​ដូច​មុន​ទៀតឡើយ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​កសាង​ទំនប់​ទប់ទឹក​នៅ​ជើងភ្នំ​ក​ង្រី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 August, 2017  ម៉ោង 09:31 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​គិតគូរ​របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ដើម្បី​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង ដែល​តែងតែ​ជួប​ផល​លំបាក​ខ្វះ​ទឹក ក្នុងការ​បង្កបង្កើនផល​ស្រូវ រដូវវស្សា ក្នុង​ពេលនេះ​ក្រសួង​សាធារណៈការ​បាន​កសាង​ទំនប់​ទប់ទឹក​ចំនួន​៣​កន្លែង ក្នុងនោះ​ទំនប់ទឹក​ច្រក​បាក់​ដាវ​ជាប់​ជើងភ្នំ​ក​ង្រី​បានធ្វើ​មុនគេ ដែល​មកដល់ពេលនេះ​កសាងបាន​ប្រមាណ​៩០​ភាគរយ ហើយ ដែល​រំពឹងថា​នៅក្នុង​រដូវវស្សា​ឆ្នាំក្រោយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មិន​ខ្វះ​ទឹក​ធ្វើស្រែ​ទៀត​ទេ​។

    ​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់លែង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ បាន​និយាយ​អោយដឹងថាៈ ទំនប់ទឹក​ច្រក​បាក់​ដាវ ស្ថិតនៅ​ក្នុងភូមិ​ត្របែក ឃុំ​ត្រងិល ស្រុក​កំពង់លែង គឺជា​ទំនប់​១​នៅក្នុង​ចំណោម​ទំនប់​ចំនួន​៣ ក្នុង​គម្រោង​បន្សាំ​នឹង​អាកាសធាតុ នៃ​គម្រោង​កែលំអរ​ផ្លូវ​ក្នុង​ខេត្ត គឺជា​ថវិការ​កម្ចី​ឥណទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​អនុវត្ត​គម្រោង​ដោយ​ក្រសួង​សាធារណៈការ ហើយ​នៅក្នុង​គម្រោង​ដែល​ត្រូវ​កសាង​មាន​ទំនប់​ចំនួន​៣​គឺ ទំនប់​ពោធិ​តា​នន ទំនប់​ស្រុក និង​ទំនប់​ច្រក​បាក់​ដាវ​។ ចំ​ពោំ​ទំនប់​ច្រក​បាក់​ដាវ​នេះ​មាន​បណ្តោយ​ខ្នង​ជាង​១​ពាន់​ម៉ែត្រ ខ្នង​លើ​មាន​ទទឹង​៦​ម៉ែត្រ បាត​៣០​ម៉ែត្រ និង​កំពស់​៥​ម៉ែត្រ មាន​១​កន្លែង​ជា​សំណង់​បង្ហៀរទឹក និង​៤​កន្លែង​ទៀត​ជា​ប្រព​ន្ធ័​ទ្ធា​រ​ទឹក ដែល​ពេលនេះ​កសាងបាន​ប្រមាណ​៩០​ភាគរយ​ហើយ​។

    ​លោក​អភិបាលស្រុក​បាន​បន្តថា​៖ ទំនប់ទឹក​ច្រក​បាក់​ដាវ​នេះ​មាន​សារៈប្រយោជន៍​ណាស់ ដែល​អាច​ស្រោចស្រព​ដីស្រែ​វស្សា​ប្រមាណ​ជាង​៤០០​ហិកតា នៅក្នុង​ឃុំ​ត្រងិល និង​ឃុំ​ស្វាយ​រំពារ ព្រោះ​កន្លងមក​ស្រូវវស្សា​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ច្រើន​ខ្វះ​ទឹក​នៅ​ចុងរដូវ ធ្វើអោយ​ស្រូវ​របស់​ពួកគាត់​រង​ការខូចខាត រៀងរាល់ឆ្នាំ ។ ដោយឡែក​ទំនប់ទឹក​ច្រក​បាក់​ដាវ​នេះ​ក៍​អាច​ស្ទាក់​ទឹកធ្លាក់​ពីលើ​ភ្នំ​ក​ង្រី​ក្នុង​ខែ​ភ្លៀង មិនអោយ​ជន​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​ផងដែរ មិនតែប៉ុណ្ណោះ​ពេល​មាន​ទំនប់​មួយ​នេះ​ក៏​ជា​ប្រយោជន៍​ដល់​សត្វពាហនៈ ផងដែរ​។​មិនតែប៉ុណ្ណោះ​ទំនប់​នេះ​ក៏​អាច​ចិញ្ចឹម​ត្រី​សំរាប់​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ទៀតផង​។ ចំណែក​ទំនប់​ច្រក​បាក់​ដាវ​ដែល​នៅជាប់​ជើងភ្នំ​ក​ង្រី​នេះ ពេល​កសាង​រួច​ក៏​អាច​រៀបចំ​ជា​កន្លែង​ទេសចរណ៍​មក​មុជទឹក​លេង​កំសាន្ត​យ៉ាង​សប្បាយរីករាយ​ផងដែរ ។​លោក​រំពឹងគិតថាៈ ក្រោយពី​ទំនប់​ទាំង​៣​ខាងលើនេះ​ធ្វើ​រួចរាល់ គឺ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់លែង នឹង​ឈប់​ជួប​ការលំបាក​ខ្វះ​ទឹក​ប្រើប្រាស់ ដូច​ពីមុន​ទៀតហើយ​។

    ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ត្រងិល​បាន​និយាយ​អោយដឹងថា​៖ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង​ពិតជា​រីករាយ​សប្បាយ​ចិត្តខ្លាំង​ណាស់ នឹង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួង​សាធារណៈការ ដែល​បាន​ជួយ​កសាង​ទំនប់​ទាំង​៣​នេះ សំរាប់​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​ខាងមុខនេះ​ការធ្វើ​ស្រែចំការ​នឹង​លែង​ខ្វះ​ទឹក​ទៀតហើយ ចំណែក​គោក្របី​ក៏មាន​ទឹក​ផឹក​គ្រប់គ្រាន់ ហើយ​ទំនប់ទឹក​ទាំងអស់នេះ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍​មកលេង​កំសាន្ត ដែល​អាចអោយ​ប្រជាពលរដ្ឋ​រកប្រាក់​ចំណូល​បាន​ថែម​ទៀតផង ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...