• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • ស្រុក​ជល​គី​រី​ពីមុនមក​ធ្លាប់​ជួប​ការលំបាក​ជា​យូរ​មកហើយ ឥឡូវ​មាន​ផ្លូវ​កៅស៊ូ មាន​ទឹកស្អាត មាន​ភ្លើង​អគ្គស​នី ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ទឹកចិត្ត​សប្បាយរីករាយ​ក្រៃលែង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 24 August, 2017  ម៉ោង 08:47 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង​៖ នៅក្នុង​អណ​ត្តិ​ទី​៣​នេះ ក្រោម​ការដឹកនាំ​ដ៏​ល្អ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្រុក​ជល​គី​រី បាននិងកំពុង​មាន​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​គឺ​ផ្លូវ​ក្រាល​កៅស៊ូ​ដែល​តាំងពី​សង្គមចាស់​មក​ស្រុក​មួយ​នេះ​មិន​ដែលមាន​ផ្លូវថ្នល់​ក្រាល​កៅស៊ូ​ឡើយ ក្រៅពីនោះ​ក៏​នៅមាន​សាលារៀន មណ្ឌល​សុខភាព មាន​ប្រព​ន្ឋ័​ទឹកស្អាត និង​ភ្លើង​អគ្គីសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅក្នុង​ស្រុក​ផងដែរ​។

    ​លោក យិន សា​វ៉េ​ន អភិបាលស្រុក​ជល​គី​រី បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា​នេះ​ថា​៖ ប​ច្ចុ​ប្ប ន្ន​នេះ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង កំពុង​អនុវត្ត​ការគម្រោង​របស់​ក្រសួង ក្នុង​ផែនការ​កសាង​ផ្លូវ​កៅស៊ូ​ជាង​៣​គីឡូម៉ែត្រ ដោយ​ចាប់ផ្តើម​ពី​ចំណុច​ដើមផ្លូវ​ទំនប់​តា​កុយ មក​ភូមិ​ព្រៃ​គ្រី​ត្បូង និង​បន្ត​កសាង​ទៅ​ដ់​ភូមិ​ព្រៃ​គ្រី​ជើង​ថែមទៀត ។​ ដោយឡែក​នៅ​ខាងកើត​ភ្នំ​ព្រៃ​គ្រី​នៅសល់​ជាង​ផ្លូវលំ​ប្រវែង ១.៧០០​ម៉ែត្រ នឹងត្រូវ​អនុវត្ត​ដំណាក់កាល​ទី​២​នៅក្នុង​ឆ្នាំ​២០១៨ ជា​បន្តបន្ទាប់​ទៀត​។

    ​លោក​អភិបាលស្រុក​បានបញ្ជាក់​ទៀតថា​៖ តាំងពី​សង្គម​ដើម​មក​នៅក្នុង​ស្រុក​ជល​គី​រី​នេះ ពុំ​ដែលមាន​ផ្លូវ​ក្រាល​កៅស៊ូ​អ្វី​នោះឡើយ មានតែ​ផ្លូវលំ​ពេល​មាន​ភ្លៀង​ម្តងៗ បែក​ផុ​ក បែក​ជ្រាំ​ខ្វល់ ច្របល់​គ្នា​ជាមួយ លា មក​ជ្រូក គោ ក្របី សែនពិបាក​ធ្វើដំណើរ​ខ្លាំងណាស់​។ បច្ចុប្បន្ននេះ​ដោយសារ​ការគិតគូ​រយ​ក​ចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋនៅក្នុង​ទីរួមស្រុក​សប្បាយរីករាយ​ក្នុង​ចិត្ត​ខ្លាំងណាស់ ព្រោះ​មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​មិន​ធ្លាប់មាន គឺមាន​ទាំង​ផ្លូវថ្នល់​កៅស៊ូ មាន​ទឹកស្អាត និង​មាន​ទាំង​អគ្គីសនី​ប្រើប្រាស់​ស្ទើរតែ​គ្រប់​ផ្ទះ ចំណែក​តម្លៃ​ភ្លើង​មិន​ថ្លៃ​ទេ​គិត​តាម​តម្លៃ​របស់​រដ្ឋ គឺ​ប្រជាពលរដ្ឋ​លែង​លំបាក​ដូច​ពីមុន​ទៀតហើយ ។

    ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ទើបនឹង​ស្ថាបនា​រួច បានបញ្ជាក់​អោយដឹងថា​៖ ពួកគាត់ មានចិត្ត​សប្បាយរីករាយ​គ្រប់ៗ​គ្នា ព្រោះតែ​បាន​ផ្លូវ​ក្រាល​កៅស៊ូ​យ៉ាង​ស្អាត​បែបនេះ ដែល​តាំងពីដើម​មក​មិន​ធ្លាប់មាន​។​ដែល​កាលពីមុន​ពួកគាត់​បាន​ជួប​ការលំបាក​ខ្លាំងណាស់ គឺ​ខែវស្សា​ភក់​កប់ៗ​ជង្គង់ ខែប្រាំង​ដី​ហុយ ឥឡូវ​ពេល​មាន​ផ្លូវ​ក្រាល​កៅស៊ូ​ប្រជាពលរដ្ឋ​ចូល​រូ​ម​ដាក់លូ​តាម​មុខផ្ទះ គឺ​ផ្លូវ​លែងមាន​ភក់ជ្រាំ​និង​ជួប​ការ​លំ បាក​ដូច​មុន​ទៀតហើយ ។ ពួកគាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ទម្លាក់​ថវិកា​អោយ​មន្ទីរ​សាធារណៈការ ខេត្ត​ចុះមក​អនុវត្ត​គម្រោង​កសាង​ផ្លូវ​កៅស៊ូ​បាន​យ៉ាង​ល្អ​ស្អាត​បែបនេះ ប្រជាពលរដ្ឋ​ទាំងអស់​ពិតជា​ពេញចិត្ត​ពេញ​ថ្លើម​ខ្លាំងណាស់ និង​ពិតជា​គាំទ្រ​អោយ​រាជរដ្ឋាភិបាល​បន្ត​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយៗ​ទៀត ។

    ​តាម​ការបញ្ជាក់​ពី​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ តាម​គម្រោង​ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​កសាង​ផ្លូវថ្នល់​កៅស៊ូ​បែបនេះ មួយ​ជុំ​ភ្នំ​ព្រៃ​គ្រី​តែម្តង និង​ផ្លូវ​ខ្វាត់ខ្វែង​កៅស៊ូ​នៅក្នុង​ស្រុក​ជល​គី​រី​មួយចំនួន​បន្តបន្ទាប់​ទៀត ដើម្បី​លើក​ជីវភាព​ប្រជាពលរដ្ឋ​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...