• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​អគ្គីភ័យ​លេប​ត្របាក់​វត្ត​មួយ​នៅ​ថៃ​បណ្តាល​ឲ្យ​ខូចខាត​គិត​ជា​ទឹកប្រាក់ ១០ លាន​បាត​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 18 August, 2017  ម៉ោង 14:39 | អន្តរជាតិ

    ​អគ្គីភ័យ​មួយ​បាន​បណ្តាល​ឲ្យ​ខូចខាត​ប្រមាណ ១០ លាន​បាត នៅ​វត្ត​មួយ​ស្ថិត​ក្នុងស្រុក Nakhon Luang ខេត្ត Ayutthaya ប្រទេស​ថៃ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ ពុំ​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ ។​

    ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន ៧ គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ហើយ​ប្រតិបត្តិ​ការសង្គ្រោះ​ត្រូវ​ចំណាយពេល​ប្រហែល ១ ម៉ោង ទើប​អាច​គ្រប់គ្រង​ភ្លើង​ឆាបឆេះ​នៅ​វត្ត Roi Rai ។​

    ​អគ្គីភ័យ​នេះ​បានចាប់ផ្តើម​បង្កឡើង​នៅវេលា​ម៉ោង​ប្រហែល ៥ ព្រឹក នៅក្នុង​អគារ​វត្ត​កម្ពស់ ២ ជាន់ ដែល​ទើប​សាងសង់​ធ្វើ​ពី​ដើមឈើ​ម៉ៃសាក់មាស និង​បាន​ឆេះ​រាលដាល​ដល់​សាល​ថ្វាយបង្គំ ។​

    ​ខណៈ​ពេលនោះ​ផងដែរ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ក៏បាន​ប្រញាប់ប្រញាល់​ទៅ​ជួយ​ព្រះសង្ឃ ដើម្បី​នាំយក​ចេញ​នូវ​របស់​មានតម្លៃ ពី​កន្លែង​ផ្សេងៗ​ក្នុង​អគារ​រង​ការឆេះ ។​

    ​ព្រះ​ស​ង្គ​មួយអង្គ​ព្រះនាម Phra Somchai បាន​មាន​សង្ឃដីកា​រថា ពុំមាន​នរណាម្នាក់​ស្ថិតនៅក្នុង​អគារ​នោះទេ ខណៈពេល​អគ្គីភ័យ​កើតឡើង ។ ភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​ពី​បន្ទប់​ក្បែរ​ស្ថិត​នៅមុខ​អគារ​នោះ ។ លោក​បាន​គិតថា អគ្គីភ័យ​នេះ​បានកើត​ឡើង ដោយសារ​ឆ្លង​ចរន្ត​អគ្គីសនី ៕​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...