• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​អភូតហេតុ​ដ៏​ចម្លែក​! កូន​ក្របី​ជើង ៨ កន្ទុយ ២ ត្រចៀក ៤
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 15 August, 2017  ម៉ោង 15:38 | ប្លែកៗ

    ​ខេត្ត​ព្រះសីហនុ​៖ រឿងរ៉ាវ​ចម្លែក​ដ៏​កម្រ​បានឃើញ​មួយ បាន​កើតមានឡើង​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុង​និង​ក្រៅ​ស្រុក និង​ស្ទើរ​ទូរ​ទាំង​ប្រទេស ដោយសារតែ​កូន​ក្របី​មួយ​ក្បាលមាន​ជើង​ប្រាំបី កន្ទុយ​ពីរ ត្រចៀក​បួន ខុសប្លែក​ពី​ក្របី​ធម្មតា​មាន​ជើង​បួន​។​

    ​ជុំវិញ​ការ​បាតុភូត​ចម្លែក​នេះ​ផងដែរ ត្រូវបាន​លោក ហ៊ូ យ៉ៃ នាយ​ប៉ុ​ស្តិ៏​រដ្ឋបាល​សង្កាត់​អូជ្រៅ បានអោយដឹងថា កូន​ក្របី​ចម្លែក​នេះ​មាន​ម្ចាស់​ឈ្មោះ សើ​លី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។ គាត់​បាន​ទិញ​មេ​ក្រី​បី​ពី​ម្ចាស់​មួយទៀត​នៅ​ភូមិ​សារាយ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ដោយ​ក្របី​នេះ​ផើម​ហើយ​កូន​ពុំ​ចេញ ទើប​ម្ចាស់​ដែល​នៅ​ភូមិ​សារាយ​នោះ​លក់​មក​អោយឈ្មោះ​សើ​លី​ជា កុងស៊ី​កាប់​គោ ក្របី នៅ​ភូមិ​បឹង​តា​ព្រហ្ម ឃុំ​បឹង​តា​ព្រហ្ម​។ រហូត​ព្រឹក​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែ​ឆ្នាំ​ដដែល ឈ្មោះ​សើ​លី បាន​កាប់​មេក្របី ទើប​ប្រទះឃើញ​កូន​ក្របី​ចម្លែក​តែម្តង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិតខាង និង​ល្បី​សុះសាយ​នៅ​ទូទាំងប្រទេស​។​

    ​យោងតាម​ប្រភពពី​ម្ចាស់​ក្របី ឈ្មោះ សើ លី នេះ​បានអោយដឹងថា គាត់​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​បានឃើញ​កូន​ក្របី​ចម្លែក​ដែល​ស្ទើរ​មួយ​ជិវិត​អាយុ​ជាង​៥០​ឆ្នាំ​ហើយ ពុំដែល​បានឃើញ​ទាល់តែសោះ ប៉ុន្តែ​កូន​ក្របី​នេះ​វា​បាន​ស្លាប់​មុនពេល​រូបគាត់​កាប់​មេ​ទៅហើយ​។​

    ​ដោយ​ជុំវិញ​អភូតហេតុ​ចម្លែក​នេះ ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ​ដែល​ជឿ​លើ​លើ​អ​បី​ជំនឿ បាន​និយាយ​តៗ​គ្នា​ថា ថ្វីត្បិតតែ​កូន​ក្របី​ចម្លែក​ជើង​ប្រាំបី កន្ទុយ​ពីរ ត្រចៀក​បួន នេះ​បាន​ងាប់​ក្តី ប៉ុន្តែ​វា​បាន​បង្ហាញថា ស្រុកទេស​យើង​នឹង​ទទួលបាន​សុខសន្តិភាព បើទោះបី​ជាមាន​មនុស្ស​មួយចំនួន​ដើរ​បំពុលសង្គម​យ៉ាងណាក្តី ព្រោះ​កូន​ក្របី​ជើង​ប្រាំបី កន្ទុយ​ពីរ ត្រចៀក​បួន តំណាង​ភាព​អច្ឆរិយៈ​ក្នុងសង្គម ៕ ទន់ សុខ


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...