• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ហួសចិត្ត! អគារការិយាល័យរដ្ឋមួយនៅឥណ្ឌា ទ្រុឌទ្រោមពុំព្រមជួលជុល ដល់ថ្នាក់បុគ្គលិកអង្គុយធ្វើការពាក់មួកសុវត្ថិភាពបែបនេះ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 August, 2017  ម៉ោង 22:14 | ប្លែកៗ

    ​ដោយសារតែមាន​ការភ័យខ្លាច​ដំបូល​បាក់​ធ្លាក់​ចំក្បាល បុគ្គលិក​ការិយាល័យ​មួយ នៅក្នុង​អគារ​រដ្ឋាភិបាល​ដែលមាន​សភាព​កាន់តែ​​ទ្រុឌទ្រោមទៅៗ នៅក្នុង​រដ្ឋ Bihar ប្រទេស​ឥណ្ឌា បាន​បង្ខំចិត្ត​ពាក់មួក​សុវត្ថិភាព​ការពារ​គ្រប់ពេលវេលា ។​

    ​តាមរយៈ​វីដេអូ​ខាងក្រោម​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​ការិយាល័យ ៤ នាក់ បាន​កំពុង​ព្យាយាម​ធ្វើការ​ងារ​របស់​ពួកគេ ខណៈ​ពាក់មួក​សុវត្ថិភាព បាន​រីក​រាលដាល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឥណ្ឌា កាលពី​ខែ​មុននេះ ។ ហើយ​បញ្ហា​នេះ បាន​នាំ​ឲ្យ​មានការ​ពិភាក្សា​ចំពោះ​លក្ខ​ខ័​ណ្ឌ​ការងារ​ដ៏​អន់​ខ្សោយ នៅក្នុង​ប្រទេស​ឥណ្ឌា ។ ក្រុម​អ្នកស៊ើប​អង្កេត​បាន​បញ្ចេ​ញ​ថា អគារ​រដ្ឋាភិបាល​មួយ​នេះ នៅក្នុង​តំបន់ Areraj , ស្រុក Champaran ត្រូវបាន​ចាត់ទុកថា​មាន​គ្រោះថ្នាក់​ដែល​បានអូសបន្លាយ​ពេល ២ ឆ្នាំ មកហើយ​, ប៉ុន្តែ គ្មាន​សកម្មភាព​ណាមួយ​ត្រូវបាន​ធ្វើឡើង ដើម្បី​ឲ្យ​បុគ្គលិក​ផ្លាស់​ទៅធ្វើ​ការងារ​នៅ​ទីកន្លែង​មាន​សុវត្ថិភាព​នោះទេ ។​

    ​ស្ថានការណ៍​នេះ​បាន​កើនឡើង ដោយសារ​ភ្លៀង​ធ្លាក់​បណ្តាល​ឲ្យ​លេច​ធ្លាយ​ដំបូល​អគារ​ទាំងស្រុង​, ធ្វើ​ឲ្យ​ប៉ះពាល់​សុវត្ថិភាព​នៃ​ការកត់ត្រា និង​ឧបករណ៍​ការិយាល័យ ។ បញ្ហា​នេះ​ត្រូវបាន​គេ​ធ្វើការ​ទាក់ទង​ទៅ​មន្ត្រីជាន់ខ្ពស់​ជាច្រើនលើក តែ​ពុំមាន​ប្រសិទ្ធភាព​នោះទេ ។​

    ​ផ្នែក​មួយ​នៃ​ដំបូល​អគារ​បាន​បាក់ ជាហេតុ​នាំ​ឲ្យ​បុគ្គលិក​ធ្វើការ​មានការ​ព្រួយបារម្ភ នាំគ្នា​ពាក់មួក​សុវត្ថិភាព​បែប​នេះ​តែម្តង ព្រោះថា ស្ថានភាព​បែបនេះ អាច​នឹង​កើតឡើង​នៅ​គ្រា​ណាមួយ​ជាក់​ជាពុំខាន​ទៀត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...