• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • លោក យន្ត មីន អំពាវនាវ​ដល់​ក្រុមហ៊ុន​ទូក​ទេសចរ​ណ៏​ផ្តល់​ការយោគយល់​ផង ពាក់ព័ន្ធ​ការបង់​ថវិការ​៨០០០​រៀល​សំរាប់​ភ្ញៀវ​ម្នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 14 August, 2017  ម៉ោង 08:22 | សេដ្ឋកិច្ច

    ​ខេត្ត​ព្រះសីហនុ​៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវទេសចរ យោគយល់​ផង ក្នុង​ការជួយ​បង់លុយ​បន្ថែមចំនួន ៨០០០ រៀល សំរាប់​ភ្ញៀវ​ម្នាក់​(​យក​ពី​ភ្ញៀវទេសចរ​)​ចូល​ថវិការ​សាលាខេត្ត ដើម្បី​រកលុយ​ជួយ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​ផលប្រយោជន៍​យើងទាំងអស់គ្នា សូម​ចូល​រូ​ម​គាំទ្រ​ទាំងអស់គ្នា ។​

    ​លោក យន្ត មីន អ​ភី​បាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែង​បែបនេះ ខណៈ​លោក​ចុះ​សួរ​សុខ​ទុក​ដល់​យុវជន​បន្សាប​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុងព្រះសីហនុ បាន​មានប្រសាសន៍​បញ្ជាក់ថា​ការអនុវត្តន៍ នឹង តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ទាំងអស់​នៅក្នុង​ខេត្ត​ព្រះសីហនុ បង់លុយ​ចំនួន​៨០០០​រៀល​សំរាប់​ភ្ញៀវ​ម្នាក់​ចូល​ថវិការ​សាលាខេត្ត គឺធ្វើឡើង​តាម​ការណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺធ្វើឡើង​ក្នុងការ​សាកល្បង​ដើម្បី​ប្រមូល​ថវិកា​អភិវឌ្ឍន៍​ខេត្ត​យើងទាំងអស់គ្នា ។ ហេតុនេះ សូម​ឲ្យ​បងប្អូន​ជា​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​តេស​ចរណ៍ យោគយល់​ផង ពីព្រោះ​កន្លងមក រដ្ឋា​ល​ខេត្ត​ក៏​ដូច​រាជរដ្ឋាភិបាល​បាន​យោគយល់​ដល់​បងប្អូន​ច្រើន​ហើយ ទូក​ដែល​នាំចូល​សំរាប់​ដឹក​ភ្ញៀវទេសចរ មិនបាន​បង់ពន្ធ​ស្អីៗ​ក៏​មិនបាន​បង់ពន្ធ​ដែរ អញ្ចឹង​ការចូល​រូ​ម​ជាមួយ​រដ្ឋា​ល​ខេត្ត ដើម្បី​រកលុយ​ជួយ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​ផលប្រយោជន៍​យើងទាំងអស់គ្នា សូម​ចូល​រូ​ម​គាំទ្រ​ទាំងអស់គ្នា ដោយ​បញ្ហា​ដូចគ្នានេះ មិន​មែនមាន​សំរាប់តែ​ខេត្ត​ព្រះសីហនុ​នោះទេ ខេត្ត​គេ​ផ្សេងៗ​ក៏មាន​ដូចគ្នា​នឹង​គេ​បានធ្វើ​មុន​យើង​អស់ហើយ​។

    ​គួរ​រម្លឹក​ផងដែរ​ថា លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​នៅក្នុង​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ​ថ្មី​នេះ លោក​បាន​បញ្ជាក់ថា លិខិត​លេខ ៣៤៩៩ សហវ​.​អ​ទច ចុះ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ស្ដីពី​ស្ថានភាព​គ្រប់គ្រង និង​ធ្វើ អាជីវ​ម្មទូក​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​លើ​វិស័យ​ទេសចរណ៍ និង​ចំណូល​អោយ​ស្របតាម​នីតិវិធី​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​រាជរដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​មាន​ចំនួន​៣ គឺ​ទី​១-​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដឹកនាំ​ដោយ​ក្រសួងទេសចរណ៍​ដោយមាន​ការចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ និង​អាជ្ញាធរខេត្ត​ដើម្បី​គ្រប់គ្រង​កំពង់ផែ និង​ការដឹកជញ្ជូន​ភ្ញៀវទេសចរ​តាមផ្លូវ​ទឹក ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​និង​ពិនិត្យ​លទ្ធភាព នឹង​ការបង្កើត​កំពង់ផែ​ទេសចរណ៍​ត្រូវ​រាយការណ៍ សុំ​ការសម្រេច​ដ៍​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ទី​២-​ក្រោយពី​ទទួលបាន​លទ្ធផល​ការងារ​នេះហើយ នឹង​រៀបចំ​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការគ្រប់គ្រង​ចំណូល​លើ​វិស័យ​ទេសចរណ៍​ផ្លូវទឹក ដើម្បីអោយ​រដ្ឋបាលខេត្ត​ពាក់ព័ន្ធ​ទទួលបាន​កម្រៃ​ជា​ថវិកា​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ន៍​ធានា បាន​នូវ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន សន្តិសុខ សុ​វត្តិភាព ដោយ​អនុលោម​តាមច្បាប់​ស្ដីពី​ប្រព័ន្ធ​ហិរញវត្ថុ​សាធារណៈ​ជា​ធរមាន ។ ទី​៣-​ក្នុង​ចន្លោះ​អន្តរកាល​នេះ អនុ​ញ្ញា​ត្តិ​អោយ​រដ្ឋបាលខេត្ត​ព្រះសីហនុ យក​កម្រៃ​ពី​ក្រុមហ៊ុន​ទេសចរណ៍​តាម​ចំនួន​ភ្ញៀវទេសចរ ក្នុង​មួយ​នាក់​៨០០០​រៀល ដើម្បី​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍ ការធានាបាន​នូវ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន សន្តិសុខ សុ​វត្តិភាព​ដោយ​អនុលោម​នីតិវិធី​ហិរញវត្ថុ ជា​សាធារណៈ​៕ ទន់ សុខ​

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...