• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អ្នកដំណើរភ័យលោះព្រលឹង! ព្រោះ​តែ​​រថយន្ត​ក្រុង​ត្រូវ​ដាច់​ជា​២​កំណត់ ខណៈកំពុងធ្វើដំណើរលើដងផ្លូវ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 August, 2017  ម៉ោង 17:48 | ប្លែកៗ

    ​ហេតុការណ៍​ដ៏​កម្រ​ដែលយើងគ្រប់ៗគ្នា​ស្ទើរតែពុំជឿភ្នែកនេះ បានកើត​ឡើង​នៅ Palhoca ភាគខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី​៧ ខែកក្កដា កន្លងមក ខណៈពេលដែល​រថយន្ត​ក្រុង​១គ្រឿង បានកំពុងវិល​កង់​លើផ្លូវ ។​

    កាសែត Daily Mail បាន​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​ថត​បាន​ទិដ្ឋភាព​ពុំគួរ​ឲ្យ​ជឿ គឺ​រថយន្តក្រុង​កំពុង​រត់​សុខៗ ស្រាប់តែ​ដាច់​ជា ២ កំណាត់ ធ្វើ​ឲ្យ​អ្នកដំណើរ​ស្រែក​ឡើង​យ៉ាង​រន្ទឺ ព្រោះ​តក់ស្លុត​ខ្លាំងពេក ។​

    ​ខ្សែ​វីដេអូ​នេះ​ថត​បាន​ដោយ​ចៃដន្យ​ពី​សំណាក់​អ្នកដំណើរ​អង្គុយ​នៅ​កន្ទុយ​រថយន្ត ដែល​វា​បង្ហាញ​ឲ្យ​ឃើញ​រថយន្តក្រុង​កំពុង​បង្កើនល្បឿន​ចាកចេញ​ពី​ចំណោត ស្រាប់តែ​ឮសូរ​ស្នូរ​….​ចម្លែក ។​

    ​ប៉ុន្មាន​នាទី​ក្រោយ វា​ដាច់ចេញ​ពីគ្នា​បន្តិច​ម្តងៗ ហើយ​ផ្តាច់​ជា​២​បំណែក ធ្វើឲ្យអ្នកដំណើរភ័យលោះព្រលឹងគ្រប់ៗគ្នាតែម្តង ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...