• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ! ឆ្លងផ្លូវត្រូវសោះ បែរជាបើកខ្វាក់ភ្នែកបែបនេះ (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 12 August, 2017  ម៉ោង 14:13 | ព័ត៌មាន​ជាតិ, អន្តរជាតិ

    ​ប្រសិន​អ្នក​នៅតែ​ខ្វះ​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអង្កេត​មើល​អ្វីៗ​ជុំវិញខ្លួន​ដោយ​ប្រុងប្រយ័ត្ន មុនពេល​ធ្វើដំណើរ​ឆ្លង​កាត់​ផ្លូវ​ទេ វីដេអូ​នេះ​ជា «​មេរៀន​» មួយ​ដើម្បី​ជា​ដាស់តឿន​ដល់​អ្នក​ដែល​នៅតែ​ព្រងើយ​ត​ន្តើ​យ​ចំពោះ​រឿងនេះ ។​

    ​ស្តែងៗ​គួរ​ឲ្យ​ស្លុតរន្ធត់​ខ្លាំងណាស់ ស្ត្រី​ជាយាយម្នាក់ ខណៈពេល​រុញ​រទេះ​ដែលមាន​ចៅប្រុសតូច​ម្នាក់​នៅលើ​នោះ ឆ្លងកាត់​ផ្លូវបំបែក​មួយ​នៅក្នុង​ប្រទេស​ចិន ដោយ​ស្រប​នឹង​សញ្ញា​ភ្លើង​ខៀវ​អនុញ្ញាត ដោយ​គាត់​ពុំបាន​គិតថា មាន​ការធ្វើ​ចរាចរណ៍​ល្មើស​ណាមួយ​ល្មើ​សនឹង​ភ្លើងស្តុប​ក្រហម​ទេ ។ ប៉ុន្តែ ការធ្វើដំណើរ​ស្របតាម​សញ្ញា​ភ្លើងស្តុប​អនុញ្ញាត​របស់គាត់​ត្រូវបាន​រារាំង​គួរ​ឲ្យ​រន្ធត់​បំផុត ខណៈ​គាត់​រុញ​រទេះ​ចៅប្រុស​ឆ្លងកាត់​ចំណែក​ផ្លូវ​ទី​២ ស្រាប់តែ​រថយន្ត​ធុន​ធំ​១​គ្រឿង បើកបរ​ល្មើស​ភ្លើង​ក្រហម បាន «​ឆក់​» យក​រទេះ​ចៅ​របស់គាត់​យ៉ាង​សាហាវ ។​

    ​ទោះជា​យ៉ាងណា វា​ត្រូវបាន​ចាត់​ថា​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ដែល​រថយន្ត​នោះបាន​ជាន់​ហ្វ្រាំង​ឈប់​ង៉ក់ ហើយ​ចៅប្រុស​របស់គាត់ ពុំ​ទទួលរង​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​នៅ​ខាងក្រោម​រថយន្ត​ធំ​នោះ ។​

    ​តាមរយៈ​វីដេអូ​ឃ្លី​ប ខណៈពេល​ជាន់​ហ្វ្រាំង​ឈប់​រថយន្ត ឃើញថា រថយន្ត​ដឹកទំនិញ​ពុំបាន​បើក​ផ្តាច់ជីវិត​នោះទេ ដោយ​ភ្លាមៗ​នោះ អ្នកបើកបរ​បាន​ចុះ​យ៉ាង​លឿន ដើម្បី​មើល​រក​ក្មេងប្រុស ហើយ​គាត់​បាន​លើក​វា​ចេញពី​ខាងក្រោម​រថយន្ត ប្រគល់ជូន​ម្តាយ​ខណៈពេលដែលស្រ្តីជាយាយពោរពេញដោយ​កំហឹង​បាន​វាយតប់​មកលើ​គាត់​យ៉ាង​សន្ធាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...