• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ព្រោះតែវិធីសាស្រ្តមួយនេះ ចឹងតាសបានជាអាខោនពួកនាងបង្ហោះរូបផ្តេសផ្តាសហ្វេសប៊ុកអត់ប្លុក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 August, 2017  ម៉ោង 16:54 | អន្តរជាតិ

    សារព័ត៌មានចិន China Daily ថ្មីៗនេះបានបង្ហោះព័ត៌មានមួយដែលមនុស្សនៅលើពិភពលោកបានកំពុងមានការងឿង​ឆ្ងល់​យ៉ាងខ្លាំង ចំពោះក្រុមហ៊ុនហ្វេសប៊ុក ដែលបានប្លុកគណនីរបស់ពួកគេ ព្រោះតែសកម្មភាពដែលពួកគេមួយចំនួន​ ដែលគ្រាន់បង្ហោះរូបភាពសិចស៊ីបន្តិចបន្តួច មិនហ៊ានដាក់រូប​ «ខ្លាំងៗ» ផងនោះ ក៏ «ទៅ» ដោយស្វ័យប្រវត្តិដែរ ។

    ​ជាការពិតណាស់ បច្ចុបន្បន្ន ឃើញថាមានអាខោនហ្វេសប៊ុកជាច្រើន បានខូចដោយមិនដឹងមូលហេតុ​​​​ បើទោះបីជាម្ខាស់គណនីណានោះអះអាងថាខ្លួនពុំបានផុសរូបភាព ឬ វីដេអូពុំសមរម្យក្តី ។ ប៉ុន្តែ គេត្រឡប់ជាមានការឆ្ងល់ថា សំរាប់ពួកអាខោនហ្វេសប៊ុកនៅថៃ ចិន វៀតណាម ផុសសុទ្ធតែរូបភាព និងវិដេអូអាសអាភាស តែអត់ខូចសោះចឹង!?

    ទោះយ៉ាងណា នៅពេលនេះ យើងបានដឹងពីការពិតស្ថិតនៅពីក្រោយរឿងហ្វេសប៊ុកប្លុកនេះហើយ​ ។ បើតាម China Daily នោះនារីរកស៊ីផ្លូវភេទមួយចំនួននៅចិន ពួកបានប្រើវិធីសាស្ត្រដែលពួកយើងគ្រប់គ្នា​នឹកស្មានពុំដល់ គឺពួកនាងបានថតស្រាត ដោយមានភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ (ID CARD) ឬក៏ passport និងបន្ទាប់មក ពួកនាងបានបង្ហោះ (Upload) ចូលហ្វេសប៊ុក ដោយធ្វើបែបនេះ ទើបក្រុមហ៊ុនហ្វេសប៊ុកមិនប្លុកអាខោនរបស់ពួកនាង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...