• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ស្រ្តីម្នាក់ដើរធ្លាក់លូ​យ៉ាងអាម៉ាស ព្រោះតែដើររវល់តែ…..
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 August, 2017  ម៉ោង 10:43 | ប្លែកៗ

    ហេតុការណ៍ដើរធ្លាក់លូ ព្រោះតែការងប់ងល់នឹង​ទូរស័ព្ទ តែង​បាន​កើត​ឡើង​ជា​រឿយៗ ជា​ពិសេសនៅ​ក្នុង​ប្រទេស​ចិន ។ យ៉ាង​ណាមិញ នា​ពេល​ពេល​ថ្មីៗ​នេះ ស្រ្តី​​ម្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ឯ​ណេះ​វិញ ក៏​បាន​ជួប​រឿង​​ដ៏​អា​ម៉ាស​នេះ​ផង​ដែរ ដែល​​រហូត​ទាល់​​មាន​​​ការ​ជួយសង្គ្រោះទៀតផង ។

    ​​តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រី​អាយុ ២៦ ឆ្នាំ ម្នាក់ បាន​ធ្លាក់ចូល​ប្រហោង​លូ​រើ​ពុំរួច ខណៈពេល​ដើរ​អាឡៃតែ​ផ្តោតលើ​ទូរស័ព្ទ ហើយ​ពុំ​ចាប់​ចាប់អារម្មណ៍​ពី​ស្ថានភាព​ផ្លូវ ដែល​នាង​កំពុង​ដើរ​ពីលើ ។

    ក្រោយហេតុការណ៍កើតឡើង ​ក្រុម​សង្គ្រោះបាន​មកដល់ និង​ឃើញ​ស្ត្រី​រូបនេះ កំពុង​អង្គុយ​លើគ​ម្រ​លូទឹកស្អុយ ជាមួយ​ជា​ជើង​ស្តាំ​របស់​នាង​ត្រូវ​គៀប​ជាប់គាំង​នឹង​ប្រឡោះ​លូ​តូចចង្អៀត​មួយ ស្ថិត​នៅមុខ​ការិយាល័យ Muang Thai Leasing ផ្លូវ Chao-fah East ក្នុងប្រទេស​ថៃ ។​​

    ​ពួកគេ​បាន​វាយ​បំបែក​ផ្នែក​ជុំវិញ​មួយ​នៃ​គម្លាត​ចំហ​នោះ ដើម្បី​ទាញយក​ជើង​របស់​នាង​ចេញមកក្រៅ​វិញ ។​ បន្ទាប់មក ​ស្ត្រី​ដែល​បដិសេធ​ពុំ​ប្រាប់​ឈ្មោះ​ពិត​នេះ  ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Vachira ជាមួយ​មុខរបួស​ស្រាល ។​

    ​​ជាមួយគ្នានេះ​ផងដែរ អ្នកស្ម័គ្រចិត្ត​មូលនិធិ Kusoldharm និយាយថា អ្នក​ថ្មើរជើង​ទាំងឡាយ ត្រូវ​យកចិត្តទុកដាក់ ខណៈ​ដើរ​ជុំវិញ Phuket ព្រោះ​មាន​ផ្លូវ​ដើរ​ជាច្រើន​មាន​ប្រហោង និង​ឧបសគ្គ​ដទៃទៀត ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...