• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ស្រី​ស្អាត​៣​រូប​ត្រូវ​ចាប់ខ្លួន ក្នុងករណី​ស្លៀក​សិច​ស៊ីឡង់សេ​ស្រា​បៀរ «​ទិញ​១​ថែម​១» Live វីដេអូ​លើ​ហ្វេ​ស​ប៊ុ​ក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 August, 2017  ម៉ោង 11:53 | អន្តរជាតិ

    នារីវ័យៗក្មេង៣នាក់ ​តំណាងឲ្យ​ភោជនីយដ្ឋាន​មួយ ក្នុងស្រុក Muang ខេត្ត Saraburi ប្រទេស​ថៃ បាន​ត្រូវ​ប៉ូលីស​​ចាប់ខ្លួន ព្រោះតែដោយសារ​រឿង​បង្ហាញ​ការ​ស្លៀកពាក់​រ៉ូ​ប​សិច​ស៊ី ខណៈ Live វីដេអូ នៅលើ​​បណ្តាញសង្គមហ្វេ​ស​ប៊ុ​ក ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ «​ទិញ​១​ថែម​១» ស្រា​បៀរ ។​

    ​យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ​នារី​ជាប់ចោទ​ទាំង​៣​នាក់ ​គឺមានអាយុ​​ប្រមាណៗ ២០ ឆ្នាំ និងត្រូវបាន​ចាប់ខ្លួន​កាលពី​រាត្រី​ថ្ងៃទី​៣១ ខែកក្កដា និង​ត្រូវបាន​នាំខ្លួន​ទៅកាន់​តំបន់ Muan Saraburi ។ ពួកនាងមានឈ្មោះទី១- Janjira Jansakha ,ទី២-ឈ្មោះ Nanthida Punyamanoch និងទី៣-ឈ្មោះ Nantharika Pheukkliang ។​

    ​នារី​ទាំង​៣​ដែល​បង្ហាញខ្លួន​នៅក្នុង​វីដេអូ Live ៤.៣៩ នាទី ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ច្បាប់​គ្រប់គ្រង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ឆ្នាំ​២០០៨ ដែល​ហាមឃាត់​លើកទឹកចិត្ត​មនុស្ស​ឲ្យ​ផឹកស្រា ។​

    ​​យោងតាមប៉ូលីស ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​និយាយ​ក្នុង​វីដេអូ​ថាៈ «​មានការ​ប្រូ​ម៉ូត​សិន​ពិសេស ទិញ​១​ហ្វ្រ៊ី​ជូន​១ សម្រាប់​ការ​ជាវ​មុន​ម៉ោង ៩ យប់​» ។ កាលពី​ខែ​មុននេះ ប៉ូលីស​បានចាប់ផ្តើម​ប្រតិបត្តិការ​ត្រួតពិនិត្យ​លើ​បណ្តាញ​សង្គម​ថៃ ដើម្បី​ដាក់ទណ្ឌកម្ម «​អ្នកដើរតួ​» ឬ តារា​ល្បី​ណាមួយ ដែល​ផុស​សារ និង​រូបភាព​ក្នុង​ទម្រង់​អូសទាញ​អ្នកដទៃ​ផឹកស្រា ។​

    សូមបញ្ជាក់ថា ​ក្រោម​ច្បាប់​គ្រប់គ្រង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​, ប៉ូ​សីស​អាចដាក់​ទណ្ឌកម្ម​ជនល្មើស​លើកដំបូង ជាមួយ​ការផាកពិន័យ​ប្រាក់ ៥០,០០០ បាត និង​ជន​ប្រព្រឹត្ត​ដដែល​ចំនួន ២០០,០០០ បាត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...