• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុរសឥណ្ឌា​ «បរិភោគ​» អគ្គិសនីដូចជាអាហារ​រាល់ថ្ងៃ (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 August, 2017  ម៉ោង 18:21 | ប្លែកៗ

    បុរស​ម្នាក់បានកំពុងល្បីល្បាញនៅក្នុងប្រទេសឥណ្ឌា និង​ត្រូវបាន​គេប្រសិទ្ធ​នាម​ថាជា «​មនុស្ស​អំពូល​ភ្លើង​» ដោយសារ​សមត្ថភាពដ៏អស្ចារ្យ ​«ស៊ី​​» ឬ បៀប​ចរន្តអគ្គិសនី គ្មានញញើត​នឹងការ​ប្រឈមនឹងសេចក្តី​ស្លាប់យ៉ាង​នេះ ។​

    យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ​បុរសម្នាក់ឈ្មោះថា Naresh Kumar អាយុ ៤២ ឆ្នាំ រស់នៅ Muzzafarangar រដ្ឋ Utta Pradesh ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា អះអាងថា រាងកាយ​របស់​លោកមា​ន​សមត្ថ​ភាពមិន​ឆក់​អគ្គិសនី សូម្បីតែ​ចំពោះ​ចរន្ត​ខ្ពស់ ។ លោក​បានបញ្ជាក់​ឲ្យ​ឃើញ​ពី​សមត្ថភាព​ដ៏​ចម្លែក​អស្ចារ្យ​របស់ខ្លួន ដោយ​ការ​ក្តាប់​ខ្សែភ្លើង​បើកមុខ​ដើម្បី «​ស្រូប​» ចរន្ត​ភ្លើង ១១០០ វ៉ុល រាល់ពេល​មាន​អារម្មណ៍​ឃ្លាន ។​

    Kumar និ​យ​យ​ថាៈ «​ពេលណា​ខ្ញុំ​មាន​អារម្មណ៍​ឃ្លាន និង​ពុំមាន​អាហារ​ក្នុងផ្ទះ ខ្ញុំ​កាន់​ខ្សែភ្លើង​បើកចំហ ហើយ​ក្នុង​រង្វង់​តែ​១​ម៉ោង​កន្លះ ខ្ញុំ​នឹងមាន​អារម្មណ៍​ពេញចិត្ត ។ ខ្ញុំ​បរិភោគ​អគ្គិសនី​ដូច​អាហារ​» ។​

    Kumar ធ្វើការ​នៅក្នុង​មន្ទីរពេទ្យ​មួយ និង​បានដឹង​អំពី​សមត្ថភាព​ពិសេស​របស់ខ្លួន​មុននេះ ៦ ឆ្នាំ ពេល​ប៉ះ​ខ្សែភ្លើង​ដោយ​អ​ចេតនា ។​

    Kumar បាន​សាក​ប៉ះ​ឧបករណ៍​អគ្គស​នី​ផ្សេងៗ​គ្នា ជាមួយនឹង​ចរន្ត​ខ្ពស់ ។ គាត់​ថែមទាំង​បៀម​ខ្សែភ្លើង​ក្នុង​មាត់ ដោយ​ពុំ​រងគ្រោះថ្នាក់​អ្វី​ឡើយ ។ ប៊ិច​សាក​ភ្លើង​បង្ហាញថា ក្នុង​ខ្លន​គាត់​មាន​ចរន្តអគ្គិសនី​រត់​កាត់ តែ​គាត់​ពុំមាន​អារម្មណ៍​ឈឺចាប់ ។​

    Kumar ឲ្យ​ដឹង​បន្ថែមថាៈ «​ខ្ញុំ​អាច​ប៉ះ​ឧបករណ៍​អគ្គិសនី​គ្រប់យ៉ាង​ដូចជា​ទូរទស្សន៍​, ម៉ាស៊ីនបោកខោអាវ​, ទូទឹកកក ដោយ​ដៃទទេ ហើយ​រឿង​នោះ​មិន​ឥទ្ធិពល​ដល់​ខ្ញុំ ។ ជាក់ស្តែង វា​ជួយ​ខ្ញុំ​បន្ថែម​ថាមពល ។ ខ្ញុំ​គិតថា ប្រមាណ ៨០% នៃ​រាងកាយ​របស់ខ្ញុំ ជា​អគ្គិសនី​» ។​

    Kumar សង្ឃឹមថា នឹង​ល្បីឈ្មោះ​លើ​ពិភពលោក និង​តំណាង​ឲ្យ​ឥណ្ឌា ជាមួយនឹង​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...