• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គ្រួសារ​រំភើបចិត្តក្រៃ ប្រញាប់​ប្រញាល់គាស់ផ្នូរសពកូនស្រីមានផ្ទៃពោះ បន្ទាប់ពីដឹងថានាងនៅមានជីវិត (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 August, 2017  ម៉ោង 13:35 | ប្លែកៗ

    នេះជារឿងហេតុដ៏គួរឲ្យ​រន្ធត់ក្រែលែង ខណៈពេលដែលគ្រួសារ​​នៃ​សាកសព​ស្ត្រី​មាន​ផ្ទៃពោះ​វ័យក្មេង​ម្នាក់ បានសម្រេច​ចិត្ត​ និងប្រញាប់ប្រញាល់​ទៅវាយបំបែកផ្នូរដើម្បីយក​សាកសព​នាង​ចេញ​មកវិញបន្ទាប់ពី​សន្ម​ត់​ថា​ពួកគេ​បានឮ​សម្រែក​របស់​នាង និង​ស្នូរ​ក្រញៅ​ក្រចក​ទៅនឹង​ក្តារ​មឈូស ។​

    យោងតាម​កាសែត Huffington Post Neysi Perez អាយុ ១៦ ឆ្នាំ ទើបតែ​បាន​រៀបការ និង​មាន​ផ្ទៃពោះ​៣​ខែ ប៉ុន្តែ ស្រាប់តែ​នាង​កើត​អកា​រៈ​សន្លប់ ហើយ​បែកពពុះមាត់ នៅឯ​ផ្ទះ​ឪពុកម្តាយ​របស់​នាង ។ ម្តាយ​របស់​នាង​ក៏បាន​ចាត់​ឲ្យ​កូនប្រុស​របស់គាត់ ទៅ​អញ្ជើញ​គ្រូ​គង្វាល ដើម្បី​មក​ធ្វើ​ពិធី​បណ្តេញ​ខ្មោច​, ប៉ុន្តែ អ្វីៗ​ពុំ​អាចទៅរួច​នោះទេ ។​

    ​ចំណែក​វេជ្ជបណ្ឌិត​វិញ​បាន​អះអាងថា នាង Perez បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ ។ ហេតុដូច្នេះ គ្រូ​សារ​ក៏បាន​ធ្វើបុណ្យ និង​យក​សព​របស់​នាង​ទៅ​បញ្ចុះ​ក្នុង​សម្លៀក​អាពាហ៍ពិពាហ៍ ។ ថ្ងៃ​បន្ទាប់ គ្រួសារ​និយាយថា ពួកគេ​បានឮ​សម្រែក​ចេញពី​ក្នុង​ផ្នូរ​របស់​នាង ។​

    ​ប្តី​របស់​នាង​ឈ្មោះ Rudy Gonzales បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថាៈ «​នៅពេល​ខ្ញុំ​បាន​ប៉ះ​ផ្នូរ​ប្រពន្ធ ខ្ញុំ​កើត​អារម្មណ៍​ថា​មាន​សំលេង​នៅ​ខាងក្នុង ។ ពិតណាស់ ខ្ញុំ​មានការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង នៅពេល​ឮសូរ​ស្រែក​ឲ្យ​ជួយ​របស់​ប្រពន្ធ​» ។​

    ​ភ្លាមៗ​នោះ ពួកគេ​បាន​ប្រើប្រាស់​ញ​ញូ​រ ដើម្បី​វាយ​បំបែក​ផ្នូរ​ថ្ម ដែល​ទើប​សង់​ឡើង​ថ្មីៗ និង​ទាញយក Perez ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​លឿន ។​

    ​គ្រួសារ​របស់ Perez និយាយថា កញ្ចក់​មឈូស​បាន​បែក នៅពេល​ពួកគេ​ធ្វើការ​ទាញយក​សព​នាង​ចេញ ហើយ​ចុង​ម្រាមដៃ​ឡើង​ជាំ​របស់​នាង​បង្ហាញថា នាង​អាច​ព្យាយាម «​ទម្លុះ​» ក្តារ​មឈូស​រក​ផ្លូវ​ចេញ​ក្រៅ ។​

    ​ម្តាយ​របស់​នាង អ្នកស្រី Maria Gutierrez និយាយថា រាងកាយ​របស់​កូនស្រី​របស់គាត់ នៅតែ​ក្តៅ នៅពេល​គាត់​យកដៃ​ប៉ះ ។ អ្នកស្រី Gutierrez បន្តថាៈ «​យើងទាំងអស់គ្នា​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​នាង​ត្រូវបាន​ប្រកាសថា​ស្លាប់​រយៈពេល​យូរ តែ​នាង​បែរជា​រស់​ឡើងវិញ​បែបនេះ​» ។​

    ​ខណៈ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង ជួយ​ធ្វើ​អ្វីៗ​ដើម្បី​នាង​រស់​ឡើងវិញ​នោះ ខណៈ​វេជ្ជបណ្ឌិត Cluadia Lopez ដែល​មក​ពិនិត្យ​រាងកាយ​របស់​នាង បាន​ចាក​ចេញពី​មឈូស ដោយ​និយាយថា នាង Neysi Perez មិនអាច​រស់​វិញ​ទេ គឺ​នាង​បាន​ស្លាប់​ទៅហើយ ។​

    ​ទោះយ៉ាងណា អ្នកស្រី Gutierrez ជឿថា កូនស្រី​របស់គាត់​ត្រូវបាន​កប់​ទាំង​រស់ ហើយ​វេជ្ជបណ្ឌិត​នេះ​បាន​អះអាង​នាង​ស្លាប់​មុន​អាយុ​តែម្តង ៕


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...