• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ឪពុកម្តាយចិន «​ឡប់គ្រឿង​» ចាក់សោរកូនក្នុងថតបន្ទប់នៃផ្ទះហែលទឹក ព្រោះតែ……​! (​មាន​វីដេអូ​)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 August, 2017  ម៉ោង 11:09 | ប្លែកៗ

    ឪពុកម្តាយ​មួយ​នៅក្នុង​ប្រទេស​ចិន បាន​បង្ក​ការក្តៅក្រហាយ​ជា​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណេ​ត ព្រោះតែ​ទង្វើរ «​អត់គ្រប់ទឹក​» ទុក​កូនតូច​របស់​ខ្លួន​នៅ​ថត​បន្ទប់​ចាក់សោរ ខណៈ​ពួកគេ​ចាក​ចេញទៅ​ហែល​ហែង​ទឹក​លេងយ៉ាងសប្បាយ ។​

    ​តាមរយៈ​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ ម្តាយ​នៃ​កូនតូច​នោះ​ទាញ​វា​ចេញពី​ក្នុង​ថត​មួយ នៃ​ថតទូ​តូច​ជាច្រើន ខណៈ​ឪពុក និងកូនៗប្រុសស្រីរបស់ពួកគេ​ដទៃទៀតឈរនៅខាងក្រៅ នៅឯ​ផ្ទះ​ងូតទឹក​លេង​មួយកន្លែង​ស្ថិតក្នុង​ទីក្រុង Yangjiang ខេត្ត Guangdong ប្រទេស​ចិន ។​

    ​យោងតាម Kan Kan News មូលហេតុ​ដែល​គ្រូ​សារ​នេះ​ទុក​កូនប្រុស​របស់​ពួកគេ​ស្ថិតក្នុង «​ទីនេះ​» ព្រោះតែ​ពួកគេ​មិន​ចង់​ចំណាយ​ថ្លៃ​សេវា​មើលថែ​ក្មេង ។​

    ​សំណាង​ហើយ ដែល​បុគ្គលិក​មើល​ក្មេង​ម្នាក់​នៅ​ទីនោះ ដែល​ត្រូវបាន​និយាយថា នាង​បាន​សម្គាល់​ឃើញ​ឪពុកម្តាយ​របស់​ក្មេង បានដាក់​វា​នៅក្នុង​ថត​មួយ​នៃ​ទូ ដូច្នេះហើយ នាង​អាច​ស្វែង​រកឃើញ​វា​យ៉ាង​លឿន ។​

    ​ចំណែក​ភ្ញៀវ​មកលេង​កំសាន្ត​ដទៃទៀត​វិញ បើតាម​ការ​ឲ្យ​ដឹង គឺ​ពួកគេ​ក៏​បានឮ​ក្មេងប្រុស​អាយុ​ប្រហែល​១​ឆ្នាំ នោះ កំពុង​នៅក្នុង​ថតទូ​ផងដែរ ។​

    ​ក្នុង​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​បុគ្គលិក​ម្នាក់​បើក​ថតទូ​នោះ ហើយ​ម្តាយ​របស់​ក្មេងរងគ្រោះ​បាន​លើក​ទាញ​វា​ចេញមកក្រៅ​វិញ ខណៈ​អ្នក​ចោមរោម​មើល​បង្ហាញ​អារម្មណ៍​ស្លុតរន្ធត់​គ្រប់ៗ​គ្នា​តែម្តង ។​

    ​ទោះយ៉ាងណា គេ​ពុំទាន់​ច្បាស់​ថា​តើ​ប៉ូលីស​ត្រូវបាន​ជូនដំណឹង​ចំពោះ​ហេតុការណ៍​នេះ ឬ យ៉ាងណា​នោះទេ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...