• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ហួសចិត្ត! ឈប់ឡើងផ្សារ បែរជាជ្រើសយកការដើរប្រ​មាញ់សត្វព្រៃយកសាច់ជំនួសវិញ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 July, 2017  ម៉ោង 14:34 | ប្លែកៗ

    ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​បាន​ឈប់​ឡើង​ផ្សារ​ទំនើប​នានា ដោយ​ពេញ​ចិត្តនឹង​ការបាញ់​សម្លាប់សត្វ​ផ្សេងៗ សំរាប់​អាហារ បាន​កំពុង​ល្បីល្បាញ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត ។​ នាង Lisa Taylor បាន​បង្អួត​កាំភ្លើង​ជាច្រើន​ប្រភេទ​របស់​នាង និង​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ឆ្កែចចក និង​សត្វព្រៃ​ដទៃទៀត ដែល​នាង​បានសម្លាប់ ។​

    ​ស្ត្រី​រូបនេះបាន​បង្ហោះ​រូបភាព​ជាមួយ​សត្វ​ងាប់​ជាច្រើន​ប្រភេទ និង​បន្ទាប់មក​បាន​ឲ្យ​អ្នក​ស្និទ្ធស្នាល​នៅលើ​បណ្តាញ​សង្គម​ឃើញ​ពី​លក្ខណៈ​នាង​ចម្អិន​ពួកវា ។​

    ​អ្នកប្រមាញ់​ស្រី​នេះ ទទួលបាន​អ្នក Like ផេ​ក​ហ្វេ​ស​ប៊ុ​កនាង​ចំនួន ១៥០០ នាក់ ហើយ​ជា​រៀងរាល់ឆ្នាំ នាង​តែង​បង្ហោះ​រូបភាព​សត្វ​ងាប់​ជាច្រើន​ប្រភេទ​ដល់​ពួកគេ​បានឃើញ ដោយ​អម​ជាមួយ​ការ​សរសេរថាៈ «​ខ្ញុំ​ជានា​រី​ចូលចិត្ត​ប្រមាញ់ និង​ធ្វើ​ម្ហូប ។ នេះ​គឺជា​វិធី​មួយ​នៃ​ការឡើង​ផ្សារ​របស់ខ្ញុំ​» ។​

    ​នាង Lisa បាន​អះអាងថា វិធីសាស្ត្រ​ក្នុងការ​សម្លាប់សត្វ​រប​ស់​នាង គឺមាន​លក្ខណៈ «​ស្លូតបូត​» ជាង​កសិដ្ឋាន​រោងចក្រ ។​ ​ដោយ​អះអាងថា វា​ជា​ទង្វើ​ការពារ​សត្វ​កសិដ្ឋាន​របស់ខ្លួន​, Lisa ក៏បាន​បញ្ចុក​សាច់សត្វ​កញ្ជ្រោង ឬ​ឆ្កែចចក ទៅដល់​សត្វ​ស្ទាំង​ញី​របស់​នាង​ផងដែរ ។​

    ​នាង​នៅបាន​សរសេរ​បង្ហោះ​ថាៈ «​សំរាប់​មនុស្ស​មួយចំនួន​ដែល​មិន​យល់​ពី​ការពិត​ដែល​ខ្ញុំ​ធ្វើ គឺ​នឹង​ខ្ជះខ្ជាយ​នូវ​អ្វីៗ​ដែល​ខ្ញុំ​បាន​បាញ់ ។ ខ្ញុំ​ភាគច្រើន​ហូប​របស់​អ្វីៗ​ច្រើនជាង​កញ្ជ្រោង ។ ប៉ុន្តែ នេះ​ជា​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​សត្វ​ស្ទាំង​របស់ខ្ញុំ​ស៊ី​កូន​កញ្ជ្រោង​» ។​

    ​ស្ត្រី​រូបនេះ​នៅបាន​អះអាងថាៈ «​វា​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់ខ្ញុំ ហើយក៏​ជា​អ្វីៗ​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ ។ ប្រសិនបើ​ខ្ញុំ​មិន​ចូលចិត្ត​វា​ទេ នោះ​ខ្ញុំ​ក៏​នឹងមិន​ធ្វើ​វា​ដែរ​» ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...