• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុគ្គលិកម្នាក់ត្រូវបណ្តេញចេញពីការងារ បន្ទាប់ថតបង្ហោះរូបភាពទម្លាយ…..
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 31 July, 2017  ម៉ោង 12:30 | អន្តរជាតិ

    បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន McDonald ត្រូវបានបណ្តេញ​ចេញ​ពីការងារ​ បន្ទាប់​ពីបង្ហោះរូបភាព​​ទម្លាយ​ចេញពី​ខ្សែសង្វាក់​ផលិត​របស់​ភោជនីយដ្ឋាន​របស់ខ្លួន ព្រោះតែ​ពុំ​អាច​ទ្រាំ​មើល​សកម្មភាពដ៏​ស្មោគគ្រោក​បង្ក​ផលប៉ះពាល់​សុខភាព​មនុស្ស​ដទៅទៀត ពី​ថៅកែ​របស់ខ្លួន ។​

    ​យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុគ្គលិកម្នាក់មានឈ្មោះ Nick មកពី Louisiana បាន​ថតរូប​ភាព​នូវ​ទិដ្ឋភាព​កខ្វក់ និង​ការ៉េម​រលះ​រលួយ នៅ​ខាងក្នុង​ម៉ាស៊ីន​ផលិត ខណៈពេលដែល​រូបគាត់​កំពុង​បំរើកា​រងារ​នៅ​ទីនោះ ។​

    Nick បាន​ថតរូប​ភាពគ្រោះថ្នាក់​សុខ​ភាព​នេះ​ជាច្រើន និង​បង្ហោះ​ឡើង Twitter ។ លោក​បានសរសេរថាៈ «​ទាំងនេះ​គឺ​ផ្តើមចេញពី​ម៉ាស៊ីន​ធ្វើ​ការ៉េម​របស់ McDonald ក្នុងករណី​ដែល​គ្រប់គ្នា​កំពុង​ឆ្ងល់​» ។​

    ​ក្រោយពី​មាន​មនុស្ស​បានធ្វើ​ការរិះគន់ Nick គាត់​ក៏បាន​បង្ហោះ​រូបភាព​កាន់តែច្រើន បង្ហាញ​ឲ្យ​ឃើញ​ម៉ាស៊ីន​ទាំង​ទាំងឡាយ​ពោរពេញ​ដោយ​ភាពកខ្វក់​នៅឯ​ភោជនីយដ្ឋាន ។ រូបភាព​ទាំងនេះ​ក៏​បង្ហាញ​កម្រាល​ឥដ្ឋ​គ្របដណ្តប់​ដោយ​អាហារ​នៅ​សេសសល់​រលួយ​ផងដែរ ។​

    ​មនុស្ស​ជាច្រើន​បាន ប្តេជ្ញាចិត្ត​ឈប់​ទិញ​ការ៉េម​ពី McDonald ទៀតហើយ បន្ទាប់ពី​បានឃើញ​រូបភាព​គួរ​ឲ្យ​ស្អប់ខ្ពើម​ទាំងនេះ ។​

    បន្ទាប់ពី​ចែករំលែក​រូបភាព​ទាំងនេះ Nick ត្រូវបាន​ប​ញ្តេ​ញ​ចេញពី​ការងារ ។ ទោះយ៉ាងណា បុគ្គលិករូបនេះ​បាន​និយាយថា ដោយសារគាត់មានគំរោងដកថយពី McDonald ហេតុដូច្នេះ គាត់​មិន​ខ្វល់​ពី​ផលវិបាក​នានានោះ​ទេ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...