• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​លេង​ក្បូន​ខូច រក​ស៊ី​ចាក់​បញ្ចូល​ទឹក​កខ្វក់​ចូល​សាច់​សត្វ ដើម្បី​បង្កើន​ទម្ងន់​…. «រស់» មិន​បាន​យូរ​ទេ​នឹង​មាន​ថ្ងៃ​នេះ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 July, 2017  ម៉ោង 14:20 | អន្តរជាតិ

    កាលពីពេលកន្លេងទៅថ្មីៗនេះ ប៉ូលីសចិនបានឆ្មក់ចូលទីកន្លែង​កាប់សាច់ចៀមមួយកន្លែងនិងធ្វើការចាប់ខ្លួន​ជន​រកស៊ី​របរ​ស្មោគគ្រោក​ចំនួន ៧ នាក់ ក្នុងករណី​ចោទប្រកាន់​ចាក់​បញ្ចូល​ទឹក​ត្រពាំង​កខ្វក់​ចូលក្នុង​សាច់​ចៀម ដើម្បី​ឲ្យ​ឡើង​ទម្ងន់ និង​ទទួលបាន​ប្រាក់ចំណេញ​ច្រើន ។​

    ​ទូរទស្សន៍ CCTV ចិន​រាយការណ៍​ថា ជនសង្ស័យ​ទាំងនេះ បានសម្លាប់​សត្វ​ចៀម​រហូតដល់ ១០០ ក្បាល ក្នុង​១​ថ្ងៃ នៅ​រោង​សម្លាប់សត្វយកសាច់​ខុសច្បាប់​មួយ ហើយ​បូមទឹក​ផ្ទុក​ដោយ​បាក់តេរី ៦ គីឡូ ចូលទៅ​សាច់សត្វ​ងាប់​របស់​ពួកគេ ។​

    ​យោងតាមប៉ូលីស សាច់សត្វ​ចៀម​ទាំងនោះ បន្ទាប់មក​ត្រូវបាន​លក់​ទៅកាន់​ទីផ្សារនានា ក្នុងនោះមានតូប​លក់​ម្ហូបអាហារ និង​ភោជនីយដ្ឋាន នៅក្នុង​ទីក្រុង​ធំៗ​ដូចជា Guangzhou និង Foshan ។​

    គួរបញ្ជាក់ថា ​​ដោយទទួលបានរបាយការណ៍ពីអាជីវកម្មដ៏ថោកទាបនេះ នៅចុងខែ​ធ្នូ ពួក​អាជ្ញាធរ​បាន​ឆ្មក់​ចូល​ទីតាំង​សម្លាប់​ចៀម​យកសា​ច់លក់​ខុសច្បាប់​មួយ​នៅ Guangdong និង​បាន​រកឃើញ​សត្វ​សត្វ​ចៀម ៣០ ក្បាល ត្រូវបាន​ចាក់​បញ្ចូល​ជាមួយ​ទឹក​កខ្វក់ ។​

    ​តាមរបាយការណ៍ព័ត៌មាន ប្រទេស​ចិន ត្រូវបាន​វាយប្រហារ​ដោយ​រឿងអាស្រូវ​សុវត្ថិភាព​ស្អៀ​ប​អាហារ​ដ៏​ធំធេង​, ដោយ​ផ្តើម​ពី​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​លាយ​គីមី​បង្ក​ការស្លាប់ ដើម្បី​កែច្នៃ «​ប្រេង​ស្មោគគ្រោគ​» ប្រើប្រាស់​សំរាប់​ចម្អិន​អាហារ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...