• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ក្មេងស្រីជំទង់៤នាក់ផឹកស៊ីស្រវឹងឡើងរាំលើក្បាលរថយន្តប៉ូលីស ត្រូវបានចាប់ខ្លួន (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 July, 2017  ម៉ោង 17:52 | ប្លែកៗ

    ​ក្មេង​ស្រីវ័យជំទង់ៗ​៤​នាក់ ត្រូវបាន​ចាប់ឃាត់ខ្លួន ក្រោយពីឃ្លីប​វីដេអូ​មួយ​ត្រូវបាន​ចែករំលែក​លើ​អន​ឡាញយ៉ាងផុលផុស បង្ហាញ​ឲ្យ​ឃើញ​ពួកគេ​ធ្វើ​សកម្ម​ភាព​រាំ​រែកយ៉ាងសប្បាយក្រៃខុសទីតាំង ចំពីលើក្បាល​រថយន្ត​ប៉ូលីស​នៅក្នុង​ប្រទេស​ចិន ។​

    ​យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី​ជំទង់​ទាំង៤នាក់នេះ ​បាននាំគ្នា​ចូលទៅ​ផឹកស៊ី​នៅក្នុង​បារ​មួយកន្លែង​នៅ Guizhou (ចិន) ហើយ​បន្ទាប់ពី​ផឹកស៊ី​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន ក៏បាន​នាំគ្នាចេញ​ដើរចូល​ដងផ្លូវ ។​ ​ខណៈពេល​នោះ ពួកនាង​បាន​ប្រទះឃើញ​រថយន្ត​ប៉ូលីស​១​គ្រឿង​កំពុង​ចត​ចោល និង​ក៏​សម្រេចចិត្ត​ឡើងលើ​វា និងនាំគ្នារាំចាក់ក្បាច់នៅលើក្បាលរថយន្តតែម្តង ។​

    ​ប៉ុន្តែ សំណាងអាក្រក់​របស់​ពួកគេ ព្រោះតែ​វីដេអូ​នៃ​សកម្មភាព​ស្រវឹង​របស់​ពួកគេ ត្រូវបាន​គេ​បង្ហោះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត ហើយ​វា​បាន​រីក​រាលដាល​យ៉ាង​លឿន ។ នៅពេល​ប៉ូលីស​ទទួលបាន​ព័ត៌មាន​អំពី​ហេតុការណ៍​នេះ ពួកគេ​ក៏​ចាប់ផ្តើម​តាមដាន​ក្មេងស្រី​ជំទង់​ទាំងនោះ ។​

    ​ជាចុងក្រោយ ប៉ូលីស​បាន​ចាប់ខ្លួន​ក្មេង​ទាំង​៤ យកទៅ​ឃុំខ្លួន ដើម្បី​សួរនាំ ។ ប៉ុន្តែ ដោយសារ​ពួកគេ​ទាំងអស់ ស្ថិតក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ពួកនាង​ក៏ត្រូវ​បាន​ដោះលែង​វិញ ដើម្បី​ប្រគល់ជូន​ឪពុកម្តាយ​ធ្វើការ​អប់រំ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...