• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បកស្រាយហេតុផល ដែលក្រុមចោរចាកចេញវិញដៃទទេយ៉ាងអាម៉ាស បន្ទាប់ប្លន់វាយទូមាសពុំបានសម្រេច! (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 July, 2017  ម៉ោង 12:21 | អន្តរជាតិ

    តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​យក​រូបភាព​នៅ​ហាង​លក់​គ្រឿងអលង្ការ​មួយ​នៅ​ប្រទេស​ម៉ាឡេស៊ី បានបង្ហាញឲ្យឃើញពួកចោរ​៤​នាក់ ប្រដាប់ដោយ​ញញួរ​នៅដៃគ្រប់ៗគ្នា បានព្រួតគ្នាវាយ​បំបែក​កញ្ចក់ទូមាសមួយទំហឹងៗ ក្នុងបំណង​ប្លន់​យក​គ្រឿងអលង្ការ​ក្នុងនោះ ។​

    ​ប៉ុន្តែ ពួកគេ​ពុំបាន​គិតដល់​ថា ម្ចាស់​ហាង​បាន​បំពាក់​កញ្ចក់​ប្រឆាំង​ករលួច​ប្លន់ដែលមានគុណ​ភាព​ខ្ពស់បំផុត ពុំ​ងាយ​បំបែក​បាននោះឡើយ ។ ហេតុដូច្នេះ បើទោះបីជា​ពួកគេ​បាន​ប្រឹង​ព្រួត​ដៃ​គ្នា​វាយ​បំបែកយ៉ាងណាក៏ដោយ គឺបាន​ត្រឹម​ទម្លុះបាន​រន្ធ​មួយប៉ុនទំហំកដៃ​ប៉ុណ្ណោះ ។​

    ​ហេតុការណ៍​ដ៏កក្រើក និងនឹកស្មានមិនដល់នេះ បានកើត​ឡើង​នៅ​ហាង​លក់​គ្រឿងអលង្ការ Kedai Emas ស្ថិតក្នុង​ក្រុង Shah Alam ប្រទេស​ម៉ាឡេស៊ី ។ ប៉ុន្មាន​នាទី​ក្រោយ ពី​ប្រឹងប្រែង​ប្រែង​វាយ​បំបែក​កញ្ចក់ទូមាស​ពុំបាន​សម្រេច ពួកចោរ​ទាំង​នោះបាន​បោះបង់ចោល​បំណងប្រាថ្នារបស់ពួកគេ ហើយ​ចាក​ចេញពី​កន្លែងកើតហេតុ​ទាំង​ពុំ​អស់ចិត្ត​តែម្តង ។

    ​​តាម​គេហទំព័រ Hype នោះ​ស្រទាប់​កញ្ចក់ Polycarbonate នៃទូមាសហាងនោះ គឺមានកំ​រិត​រឹង​១០ ​ដង ប្រៀប​នឹង​កញ្ចក់​ធម្មតា ។​

    ​ទោះយ៉ាងណា សរសេរ​លើគណនីហ្វេសប៊ុករបស់ខ្លួន បុគ្គលិក​ហាង​មាស​ម្នាក់​និយាយថាៈ «​រឿង​ដែល​សោកស្តាយ គឺត្រង់​ទូកញ្ចក់​ប្រឆាំង​ការ​លួច​ប្លន់​របស់​ពួក​ខ្ញុំ​ត្រូវ​ខូចខាត ។ ហេតុដូច្នេះ យើង​ត្រូវ​បិទទ្វា​លក់រយៈពេល ២​ សប្តាហ៍ ដើម្បីធ្វើការ​ជួសជុល និង​ចាប់​បំរើ​អតិថិជន​វិញជាក្រោយ​» ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...