• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចុះងូតទឹកស្រះរាល់ដងអត់អី! តែថ្ងៃនេះស៊យបំផុត ត្រូវក្រពើត្របាក់ដាច់….លិង្គ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 July, 2017  ម៉ោង 18:21 | ប្លែកៗ

    បុរសអនាថាអាយុ ៦៨ ឆ្នាំ គាត់បាន​ឲ្យ​ដឹងថា រយៈពេល​ ១០ ឆ្នាំ​កន្លង​ទៅហើយ ដែល​គាត់​បាន​ងូតទឹក​ស្រះ តែ​ពុំដែល​ប្រឈម​នឹង​សត្វ​ក្រពើ​ណាមួយ​ឡើយ ។ ទើបតែ​នៅ​ថ្ងៃទី​២៤ កក្កដា នេះ ជា​ថ្ងៃ​ស៊យ​បំផុត​ក្នុង​ជីវិត​គាត់ ដោយមាន​សត្វ​ក្រពើ​១​ក្បាល​ប្រវែង​ដល់​ទៅ ៣ ម៉ែត្រ ពុំ​ដឹង​មកពីណា លាក់ខ្លួន​នៅក្នុង​ស្រះ បាន​ស្ទុះ​មក​វាយលុក​គាត់ ធ្វើ​ឲ្យ​បាត់បង់​ម្រាមដៃ​មួយ​, ម្រាមជើង​២ និង​ប្រដាប់ភេទ​១​ផ្នែក ។

    ​ហេតុការណ៍​នេះ​កើតឡើង​នៅ Port Charlotte រដ្ឋ​ផ្លរីដា អាមេរិក ។ ក្រោយពេល​ប្រវេប្រវា​ឡើងលើ​គោក​, Fredric ត្រូវ​ដើរ ៤០០ ម៉ែត្រ ទើប​ដល់​កន្លែង​សង្គ្រោះ ព្រោះ​លោក​គ្មាន​ទូរស័ព្ទ​ប្រើ ។

    «​ខ្ញុំ​ប្រឹង​ហែល​គេច​ពី​វា ហើយ​ខ្ញុំ​គ្រាន់តែ​ដឹង​ប្រាកដថា ខ្ញុំ​បាន​ដាល់​ចំ​ភ្នែក​ក្រពើ​» Fredic រៀបរាប់ ។ ភ្ញាក់​ងារ​សមត្ថកិច្ច​បាន​ចាប់ និង​សម្លាប់សត្វ​ក្រពើ​នោះ​ចោល​ហើយ ។​

    ​ប្រជាជន​តំបន់​មួយចំនួន​មិន​ពេញចិត្ត​នឹង​វិធី​សម្លាប់សត្វ​ក្រពើ ។ ពួកគេ​ចាត់ទុកថា នៅ​ផ្លរីដា​ការ​ហែល​ក្នុង​ស្រះ គឺ​គ្រោះថ្នាក់​បំផុត ព្រោះ​សត្វ​ក្រពើ​ច្រើន​លាក់ខ្លួន​នៅក្នុង​នោះ ។​

    Fredic ត្រូវបាន​នាំទៅ​មន្ទីរពេទ្យ​ព្យាបាល ។ របួស​លើ​ខ្លួន​លោក​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ឡើយ និង​មិន​ឥទ្ធិពល​ដល់​អាយុជីវិត ។ Fredic ឲ្យ​ដឹងថា លោក​គ្មាន​ផ្ទះសំបែង​ស្នាក់អាស្រ័យ​រយៈពេល​ជាង ២០ ឆ្នាំ មកហើយ និង​តែង​ងូតទឹក​ស្រះ ព្រោះ​មិនដឹងថា ងូត​នៅទីណា​នោះទេ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...