• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • វិធីធ្វើឲ្យសុដន់ធំតាមបែបចម្លែករបស់ហាងកែសម្ផស្សមួយនៅថៃ (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 July, 2017  ម៉ោង 18:10 | ប្លែកៗ

    ​ការ​មាន​សុដន់​មួយ​ធំ និង​តឹង​ណែន ជា​ក្តី​ស្រមៃ​របស់​ស្ត្រី​ជាច្រើន​នៅ​គ្រប់​វ័យ ហើយ​ការវះកាត់​ពង្រីក​សុដន់ គឺជា​ជម្រើស​ដែល​ស្ត្រី​មួយ​ភាគ​ធំ​ជ្រើស​យក ។ ប៉ុន្តែ ពុំមែន​នរណា​ក៏​ត្រៀម​ទទួលយក​ការឈឺ​ចាប់ពី​ការវះកាត់ ដើម្បី​ឲ្យ​បាន​សុដន់​ធំ​ស្អាត​នោះឡើយ ហើយ​ក្នុងករណីនេះ​មាន​ស្ត្រី​ជាច្រើន​បាន​ទៅកាន់​ហាង​កែ​សម្ផស្ស​មួយ​នៅ​ប្រទេស​ដៃ​ល​ល្បីឈ្មោះ ជាមួយនឹង​វិធីសាស្ត្រ​បង្កើន​ទំហំ​សុដន់​ដ៏​ពិសេស​តែ​១​គ្មាន​២ ដោយ​មិនចាំបាច់​វះកាត់ ។​

    ​ហាង​កែ​សម្ផស្ស​នោះ​មាន​ម្ចាស់ គឺ​អ្នកស្រី Khunying Tobnom អាយុ ៥០ ឆ្នាំ ត្រូវបាន​រដ្ឋាភិបាល​ថៃ​ផ្តល់​ច្បាប់​អនុញ្ញាត​ឲ្យ​ដំណើរការ​ដោយ​ប្រើ​វិធី​ទះតប់​លើ​សុដន់ ។​

    Tobnom ឲ្យ​ដឹងថា អ្នកស្រី​រៀន​ចេះ​បច្ចេកទេស​នេះ​ពី​លោកយាយ​របស់ខ្លួន ពេល​នៅ​ជា​យុវវ័យ ពេល​លោកយាយ​ឃើញ​គាត់​កំពុង​ប្រើ​ក្រែ​ម ដើម្បី​ធ្វើ​ឲ្យ​សុដន់​ធំ ។​

    Tobnom ឲ្យ​ដឹង​ទៀតថា អ្នកស្រី​ចេះ​វិធី ដើម្បី​ទះ​សុដន់​ភ្ញៀវ​ចំ​កន្លែង បន្ទាប់មក​ប្រើ​ទឹកកក​ដើម្បី​ចាក់ទៅលើ​នោះ ។ អ្នកស្រី​អះអាងថា វិធី​នេះ​នឹងធ្វើ​ឲ្យ​បន្លាស់​ទី​ជាតិ​ខ្លាញ់​ពី​កន្លែង​នេះ​ទៅ​កន្លែង​ផ្សេង​, ផ្តើម​ពី​នោះ ធ្វើ​ឲ្យ​សុដន់​តឹង​មូល​ជាង និង​អាចធ្វើ​ឲ្យ​កើន​ទំហំ​ថែម​ប៉ុន្មាន​សង់ទីម៉ែត្រ ក្រោយ​ការអនុវត្ត​មួយរយៈ​ពេល ។​

    ​ក្រសួងសុខាភិបាល​ថៃ ក៏​ធ្លាប់​បានធ្វើការ​ស្រាវជ្រាវ​មួយ​ក្នុង​រយៈពេល ៦ ខែ អំពី​វិធី​ធ្វើ​ឲ្យ​សុដន់​ធំ ដោយ​ការ​ទះ​របស់​អ្នកស្រី Tobnom និង​សន្និដ្ឋានថា ដំណោះស្រាយ​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព ហើយ​បានផ្តល់​ច្បាប់​ឲ្យ​ធ្វើ​អាជីវកម្ម ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...