• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • សារឆ្លើយឆ្លងរវាង វ៉ាន់ នីឡា និងគូដណ្តឹងអ្នកលេងដៃអក នៅពេលនេះកាន់តែក្តៅគគុកហើយ….
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 July, 2017  ម៉ោង 14:37 | សិល្បៈកម្សាន្ត

    ​ក្រោយពី​ភ្ជាប់ពាក្យ​នឹង​គ្នា​អស់​រយៈពេល​ជាង ២ ឆ្នាំ កន្លងមកនេះ គេ​បាន​សង្កេតឃើញ​តារា​កំប្លែង​ស្រី​វ័យក្មេង​សាច់​សរូប​ស្រស់ កញ្ញា វ៉ាន់ នី​ឡា និង​គូ​ដណ្តឹង​របស់​នាង​លោក ផន រង្សី តែង​បង្ហាញឡើង​នូវ​ភាពស្និទ្ធស្នាល​ជាមួយគ្នា ប៉ុន្តែ ក្នុងនោះ ក៏​លេចឮ​ព័ត៌មាន​ការ​ភាព​រកាំរកូស​នឹង​គ្នា​រហូត​សារព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ទៀតផង ។​

    ​ប៉ុន្តែ រឿងរ៉ាវ​រវាង​អ្នក​ទាំងនោះ​នូវតែ​កើតមានឡើង ដែល​ថ្មីៗ​នេះ វ៉ាន់ នី​ឡា បាន​បង្ហោះ​សារ​មួយ​យ៉ាង​ប្លែក​ដែល​នាង​ពុំ​ធ្លាប់បាន​បង្ហោះ​ពីមុនមក​សោះ​ថា «​គ្រប់យ៉ាង​គឺ​ចប់ សុំទោស​ដែល​មិនអាច​កាន់​ដៃ​អ្នក​បន្ត​ទៅមុខទៀត អរគុណ​គ្រប់យ៉ាង​ដែល​បាន​ផ្ដល់អោយ សំណាងល្អ​ណា៎ Reng Sey»​។​

    ​ចំណែក​គូ​ដណ្តឹង​របស់​នាង​លោក លោក ផន រង្សី ក៏បាន​ឆ្លើយតប​មក​ថា «​មិនបាច់​សុំទោស​ទេ​អូន​។ អ្វីដែល​អូន​ធ្វើ គឺ​ត្រឹមត្រូវ​ហើយ ជិត​បី​ឆ្នាំ​ហើយ ដែល​យើង​ស្រឡាញ់គ្នា​ដោយ​មិនមាន​ការបង្ខិតបង្ខំ​ពី​ចាស់ទុំ​ឡើយ ហើយ​បង​ក៏​មិន​នឹកស្មានថា​មានរឿង​បែបនេះ​ចូលមកក្នុង​ជីវិត​បង​ដែរ​។ បង​មិន​ខឹង​នឹង​អូន​ទេ ព្រោះ​បង​តែង​គិតថា​បង​មិន​សាក​សម​នឹង​អូន​នោះទេ ទាំង​រូបរាង​ទាំង​ការងារ​។ បង​ត្រឹម​ជា​មនុស្ស​ប្រុស​ធម្មតា​ម្នាក់ រូបរាង​ក៏​មិន​ស្អាត មិនទាន់​សម័យ អត់​ចេះ sweet អី​ដូច​គេ​នោះទេ​។​

    ​ត្រឹម​ជា​នាក់​រកស៊ី​ធម្មតា​ម្នាក់ ទំរាំ​បាន​លុយ​គេ អត់ងងុយ ស្អុយ​ភ្នែក ញើស​ហូរ​ដាប​ខ្លួន​មិន​សាក​សម​អី​នឹង​អូន​ជាតា​រា​ល្បី ស្អាត មាន​គេ​ស្រឡាញ់​គាំទ្រ​ច្រើន​។ អូន​ដឹង​ហើយ​តាំងពី​ភ្ជាប់ពាក្យ​មកទល់នឹង​ពេលនេះ បង​តែងតែ​ត្រូវគេ​រិះគន់​ប្រមាថ​តិះដៀល​ថា​បង​ចេះ​ថា​បង​ចុះ តែ​បង​មិនដែល​ខ្វល់​ទេ ព្រោះ​វា​មិនមែនជា​ការពិត​។ បង​តែងតែ​ខំប្រឹងប្រែង​រកស៊ី​ទាំងឈឺទាំងជា ព្រោះ​ចង់​សំរេច​គោលដៅ​មុនពេល​យើង​រៀបការ​។​

    ​តែ​គ្រប់យ៉ាង​វារ​លាយ​អស់ហើយ​។ ពេល​អត់​ពី​បង​ត្រូវ​ធ្វើជា​ក្មេង​ល្អ​ណា ក្មេង​ក្បាលរឹង​ជូនពរ​ឱ្យ​អូន​ជួប​មនុស្ស​ល្អ និង​សាក​សម​នឹង​អូន​។ ធ្វើ​មិច​បើ​និស្ស័យ​ពួកយើង បាន​ត្រឹម​គូ​ដណ្តឹង​»។

    ទោះយ៉ាងណា ស្នេហារបស់អ្នកទាំងពីរ នឹងវិវត្តន៍ទៅជាយ៉ាងណានោះ សូមប្រិយមិត្តរង់ចាំតាមដានជាមួយគ្នាជាបន្តទៀត ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...