• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កំពុងដើរសុខៗ ស្រ្តីអាយុម្នាក់ត្រូវដើមដូងរលំសង្កត់លើរហូតស្លាប់ ធ្វើឲ្យពលរដ្ឋផ្ទុះកំហឹង ព្រោះតែ…. (មានវីដេអូ)
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 27 July, 2017  ម៉ោង 11:48 | អន្តរជាតិ

    ​ស្ត្រី​ម្នាក់​ដែល​បាន​រងរបួស​ធ្ងន់ធ្ងរ ដោយសារ​ដើម​ដើម​ដូង​ដួលរលំ​សង្កត់​លើ បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ កន្លងមកនេះ បានធ្វើ​ឲ្យ​មហាជន​ខឹងសម្បារ​យ៉ាងខ្លាំង ចំពោះ​រដ្ឋអំណាច ដែល​ពុំ​ធ្វើតាម​ការព្រួយបារម្ភរ​បស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។​

    ​យោងតាម​ប៉ូលីស​ក្នុងប្រទេស​ឥណ្ឌា ស្ត្រី​ម្នាក់​ឈ្មោះ Kanchan Raghunath អាយុ ៥៧ ឆ្នាំ ខណៈ​កំពុង​ដើរ​សុខៗ កាលពី​ថ្ងៃ​សុក្រ ស្ថិតក្នុង​តំបន់ Swastik Park នៃ Chembur នៅពេលនោះ​ស្រាប់តែ​ដើម​ដូង​១​ដើម​នៅជាប់​ផ្លូវ​ដួលរលំ​សង្កត់​លើ​គាត់​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ក្បាល​ជា​ទម្ងន់ ។ ភ្លាមៗ​នោះ អ្នកស្រី Raghunath ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ និង​ចូល​ទៅកាន់​បន្ទប់ ICU ។​

    ​សូមបញ្ជាក់ថា អ្នកស្រី Kanchan គឺជា​គ្រូបង្ហាត់ Yoga ដ៏​ល្បីល្បាញ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌា ។​

    ​ហេតុការណ៍​អកុសល​នេះ បាន​បង្ក​ឲ្យ​កើតមាន​កំហឹង​យ៉ាងខ្លាំង ក្នុងចំណោម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។ យោងតាម​របាយការណ៍​ព័ត៌មាន ប្រជាពលរដ្ឋ​បានដាក់​ពាក្យស្នើសុំ​អាជ្ញាធរ​កាត់​ដើម​ដូង​នេះ​កាលពី​ឆ្នាំមុន ប៉ុន្តែ ខាង​អាជ្ញាធរ​បាន​ច្រានចោល​ពាក្យស្នើសុំ​របស់​ពួកគេ ដែលថា​ដើម​ដូង​នេះ​នៅតែ​មាំទាំ​ល្អ ។​

    ​ទន្ទឹម​នោះ ក្រុមប្រឹក្សា​ក្នុង​តំបន់ Asha Marathe បាន​សរសេរ​ទៅកាន់ BMC និង​បាន​ថ្កោលទោស​ភាព​អសកម្ម​របស់​ពួក​អាជ្ញាធរ ដែល​បាន​ធ្វេសប្រហែស​ចំពោះ​រឿងនេះ ។ ហើយ​អ្នកស្រី​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ស៊ើបអង្កេត​ប្រឆាំង​ទៅនឹង​ពួក​មន្ត្រី​ទាំងនោះ​ផងដែរ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...