• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ជួបជាមួយបុរស «ឆ្មេញធំបំផុតពិភពលោក» ដែលធ្វើឲ្យក្រុមគ្រូពេទ្យស្រឡាំងកាំង!!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 21 July, 2017  ម៉ោង 18:36 | ប្លែកៗ

    ជាការពិតណាស់ នៅក្នុងប្រទេសឥណ្ឌាសម្បូរណាស់មនុស្សប្លែកៗ ហើយក៏ទទួលបានការទទួល​ស្គាល់ពីកំណត់ត្រាហ្គីណេសពិភពលោកផងដែរ ។ ជាក់ស្តែង ថ្មីៗនេះ យុវជន​អាយុ ១៨ ឆ្នាំ ម្នាក់ ត្រូវបាន​កត់​ឈ្មោះ​ចូលក្នុង​សៀវភៅ​ហ្គី​ណេ​ស​ពិភពលោក ដោយសារ​រឿង​ពិសេស​មួយ​គ្មាន​នរណា​ស្មាន​ដល់ ។​

    តាមប្រភពព័ត៌មាន យុវជនម្នាក់ឈ្មោះថា Urvil Patol ជា​សិស្ស​មធ្យមសិក្សាមួយ​នៅក្នុងប្រទេស​ឥណ្ឌា តែង​រង​ការ​សើចចំអក រិះគន់​របស់​មិត្តភក្តិ ដោយសារ​មាន​ឆ្មេ​ញ​ធំ​ខុសពី​គេឯង ធ្វើ​ឲ្យ Urvil មាន​អារម្មណ៍​ខ្មាសអៀន និង​មិនសូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ ។​

    ​ប៉ុន្តែ ក្រោយពេល​សាច់ញាតិ​ជំរុញ Urvil បានសម្រេច​ចិត្ត​ត្រូវ​ផ្លាស់ប្តូរ​ខ្លួនឯង ។ គេ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​ពិគ្រោះ​យោបល់​ថា គួរ​ដក​ឆ្មេ​ញ​នោះ​ចោល និង​ប្តូរ​ដោយ​ឆ្មេ​ញ​ថ្មី ។ មើល​ពី​ក្រៅ ឆ្មេ​ញ​នោះ ក៏​មិន​ដល់​ថ្នាក់​ធំ​ណាស់ណា​ឡើយ តែ​ពេល​ដកចេញ ទាំង Urvil និង​វេជ្ជបណ្ឌិត រន្ធត់​យ៉ាងខ្លាំង ព្រោះ​ឆ្មេ​ញ​មាន​ទំហំ​ធំ​ហួសហេតុ ។ ភ្លាមៗ​នោះ វេជ្ជបណ្ឌិត​បាន​ស្វែងរក​ព័ត៌មាន​លើ​អ៊ី​ន​ធើរ​ណេ​ត និង​ប្រាកដថា ឆ្មេ​ញ​របស់ Urvil ជា​ឆ្មេ​ញ​ធំ​បំផុត​ពិភពលោក គិត​មកទល់ពេលនេះ ។​

    ​ព័ត៌មាន​អំពី​ឆ្មេ​ញ​របស់ Urvil បន្ទាប់មក ត្រូវបាន​ផ្ញើ​ទៅ​គណៈកម្មាធិកា​ហ្គី​ណេ​ស​ពិភពលោក ។ ការវះកាត់​របស់ Urvil ត្រូវបានធ្វើ​ពី​ខែកុម្ភៈ ដើមឆ្នាំ​នេះ តែ​ទើប​មកដល់​សប្តាហ៍​មុន អង្គការ​នេះ​ទើប​ទទួលស្គាល់ថា ឆ្មេ​ញ​របស់​យុវជន​នេះ​ជា​ឆ្មេ​ញ​ធំ​បំផុត​ពិភពលោក ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...